National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា-ចិន ចាប់ដៃគ្នាពង្រីកកិច្ចសហប្រតិបត្តិវិស័យសោតទស្សន៍ ជំរុញការអភិវឌ្ឍប្រព័ន្ធឌីជីថល បច្ចេកវិទ្យា AI និងទប់ស្កាត់ព័ត៌មានក្លែងក្លាយឆ្លងដែន

ភ្នំពេញ, ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦៖ ក្រសួងព័ត៌មានកម្ពុជា និងរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិន (NRTA) បានបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍ ប្រកបដោយជោគជ័យ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នាទីក្រុងប៉ីហៃ តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
ជំនួបយុទ្ធសាស្ត្រនេះបានប្រព្រឹត្តទៅស្របពេលជាមួយនឹង ពិធីបើកសប្តាហ៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិនលើកទី៨ ក្នុងគោលបំណងរឹតចំណងមិត្តភាពដែកថែប និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសោតទស្សន៍ សំដៅឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាយុគសម័យថ្មី។
កិច្ចប្រជុំទ្វេភាគីនេះ សហដឹកនាំដោយ ឯកឧត្តម អ៊ុក សំរេច រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និង ឯកឧត្តម លីវ ជាំងកួ (LIU Jianguo) អនុរដ្ឋមន្ត្រីនៃរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិន (NRTA) ដោយមានការចូលរួមពីប្រតិភូជាន់ខ្ពស់ និងតំណាងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ។
នៅក្នុងអង្គប្រជុំ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានជម្រាបជូនពីវឌ្ឍនភាពការងារលេចធ្លោក្រោមស្មារតីនៃកិច្ចប្រជុំលើកទី៦ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» រួមមាន៖
• កិច្ចព្រមព្រៀង និងដៃគូស្ថាប័ន៖ ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយស្ថាប័នព័ត៌មានធំៗរបស់ចិន ដូចជា CMG, People's Daily, ទីភ្នាក់ងារ Xinhua, Guangxi Daily Media Group, កិច្ចព្រមព្រៀងសេវាកម្មព័ត៌មានរវាង TVK និង CCTV News Content Co., Ltd. និងកិច្ចព្រមព្រៀងរវាងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ (INB) ជាមួយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី។
• ការសហការផលិតមាតិកា៖ វិទ្យុជាតិកម្ពុជា (RNK) និងភាគីចិនបានបន្តដំណើរការ «វិទ្យុមិត្តភាពកម្ពុជា-ចិន» និងបញ្ចប់ការចាក់ផ្សាយរឿងភាគនិទាន «ទីក្រុងមីននីង»។ រីឯទូរទស្សន៍ជាតិកម្ពុជា (TVK) បានសហការផលិតភាពយន្តឯកសារ «ការអភិរក្សឆ្លងព្រំដែន» កម្មវិធីកសិកម្ម AI ភាពយន្តឯកសារ «សម្រស់កម្ពុជា» (ទទួលបានពានរង្វាន់ផ្លូវសូត្រ) និងត្រៀមរៀបចំ «កិច្ចសន្ទនាយុវជនកម្ពុជា-ចិន ស្តីពីកសិកម្មទំនើប» នាចុងខែតុលា ឆ្នាំ២០២៦ នេះ។
• ការបណ្តុះបណ្តាលធនធានមនុស្ស៖ មន្ត្រីក្រសួងព័ត៌មានកម្ពុជាជាង ៧០រូប ទទួលបានការបណ្តុះបណ្តាល និងធ្វើទស្សនកិច្ចសិក្សានៅប្រទេសចិន ហើយមន្ត្រីបច្ចេកទេស RNK ១រូប កំពុងបំពេញកម្មសិក្សាការងាររយៈពេល ២ឆ្នាំ នៅអគ្គស្ថានីយ CMG ទីក្រុងប៉េកាំង។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងយុគសម័យឌីជីថល ភាគីកម្ពុជាបានស្នើឡើងនូវទិសដៅអាទិភាពចំនួន ៦ចំណុច៖
1. ការអនុវត្តផែនការសកម្មភាព៖ ពន្លឿនការអនុវត្ត «កិច្ចព្រមព្រៀងផែនការសកម្មភាពអនុវត្ត (២០២៥-២០២៦)» ដែលត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង កាលពីខែមេសា ឆ្នាំ២០២៥។
2. ការគាំទ្រប្រព័ន្ធឌីជីថល (DTT/OTT)៖ ស្នើ NRTA ផ្តល់ជំនួយបច្ចេកទេស សម្ភារ និងការប្រឹក្សាយុទ្ធសាស្ត្រសម្រាប់ការបិទប្រព័ន្ធផ្សាយអាណាឡូក និងការអភិវឌ្ឍ App MoINFO របស់ក្រសួងព័ត៌មាន។
3. ការអភិវឌ្ឍសមត្ថភាព AI៖ ស្នើគាំទ្រគម្រោង “Cambodia AI Media Application Training” ឆ្នាំ២០២៧ ដើម្បីបណ្តុះបណ្តាលអ្នកសារព័ត៌មាន និងផលិតករកម្ពុជាលើការប្រើប្រាស់ AI ក្នុងការផលិត ការកាត់ត និងការចែកចាយមាតិកា។
4. ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ៖ បង្កើតយន្តការទំនាក់ទំនងរហ័ស (Hotline/Focal Point) រវាងស្ថាប័នទាំងពីរ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យពិត និងចែករំលែកបច្ចេកវិទ្យា AI ក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយឆ្លងដែន។
5. ការបង្កើនការផលិតមាតិការួមគ្នា៖ រៀបចំដំណើរការឡើងវិញនូវកម្មវិធីវិទ្យុ «ពីនេះ ពីនោះពីប្រទេសចិន» ជំរុញការប្រើប្រាស់ App Mekong Look ជាភាសាខ្មែរ និងបន្តផលិតភាពយន្តឯកសាររួមគ្នាស្តីពីវប្បធម៌ កសិកម្ម និងទេសចរណ៍។
6. ការវិនិយោគលើអ្នកសារព័ត៌មានជំនាន់ក្រោយ៖ បន្តផ្តល់ឱកាសកម្មសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍សម្រាប់មន្ត្រី និងអ្នកសារព័ត៌មានវ័យក្មេងកម្ពុជានៅតាមស្ថាប័នព័ត៌មានធំៗរបស់ចិន។

កិច្ចប្រជុំប្រចាំឆ្នាំលើកទី៧ នេះ បានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នាខ្ពស់ ដោយភាគីទាំងពីរបានសម្តែងនូវជំនឿជឿជាក់យ៉ាងមុតមាំថា លទ្ធផលនៃជំនួបនេះនឹងក្លាយជា «ផែនទីបង្ហាញផ្លូវ» ដ៏រឹងមាំ ក្នុងការលើកកម្ពស់វិស័យព័ត៌មាន វិទ្យុ និងទូរទស្សន៍ នៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ សំដៅរួមចំណែកយ៉ាងសកម្មក្នុងការកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី» ប្រកបដោយចីរភាព។

សូមជម្រាបថា សប្តាហ៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន (ASEAN-China Media Week) គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់មួយដែលរៀបចំឡើងដើម្បីពង្រឹងទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរវាងបណ្តាប្រទេសអាស៊ាន និងចិន ក្នុងន័យផ្លាស់ប្តូរមាតិកាសោតទស្សន៍ បច្ចេកវិទ្យាផ្សព្វផ្សាយឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្ស។
ការស្នើសុំកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យា AI និងការផ្លាស់ប្តូរពីប្រព័ន្ធអាណាឡូកទៅឌីជីថល ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មានកម្ពុជា ក្នុងការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយជាតិ (App MoINFO) ដើម្បីប្រកួតប្រជែង និងឆ្លើយតបទៅនឹងការហូរចូលនៃព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network