The Khmer Daily Network Logo

National

15 hours agoLim_Rothanaksambath

សិល្បៈក្នុងបច្ចេកវិទ្យា! ក្រសួងវប្បធម៌ ចូលរួមការពារបេតិកភណ្ឌវប្បធម៌ពិភពលោកនៅក្នុងសម័យបច្ចេកវិទ្យា AI នៅចិន

សិល្បៈក្នុងបច្ចេកវិទ្យា! ក្រសួងវប្បធម៌ ចូលរួមការពារបេតិកភណ្ឌវប្បធម៌ពិភពលោកនៅក្នុងសម័យបច្ចេកវិទ្យា AI នៅចិន
ភ្នំពេញ, ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦៖ «វេទិកាសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌អាស៊ាន ឆ្នាំ២០២៦» ត្រូវបានប្រារព្ធធ្វើនៅទីក្រុងឆុងចូ ក្នុងតំបន់ស្វយ័តខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៣-១៦ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងនោះ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីបើកជាផ្លូវការ «វេទិកាសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌អាស៊ាន ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការអភិរក្សប្រកបដោយនវានុវត្តន៍ និងរួមគ្នាក្នុងតំបន់ដើម្បីលើកកម្ពស់បេតិកភណ្ឌពិភពលោក» ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំជាន់ខ្ពស់ចិន និងក្រសួងវប្បធម៌និងទេសចរណ៍ចិន អភិបាលក្រុងឆុងចូ ភ្ញៀវជាតិ អ្នកជំនាញក្នុងវិស័យបេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ ព្រមទាំងតំណាងគណៈប្រតិភូមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងអូស្រ្តាលី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
វេទិកាដ៏សំខាន់នេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការអភិរក្សសម្បត្តិបេតិកភណ្ឌ ជំរុញការផ្លាស់ប្តូរវប្បធម៌ ចែករំលែកចំណេះដឹងក្នុងវិស័យបច្ចេកវិទ្យា នវានុវត្តន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងចិន និងអាស៊ាន ឆ្ពោះទៅកាន់សហគមន៍វាសនារួម។

ភ្ជាប់ជាមួយកម្មវិធីនេះ​ ក៏មានការរៀបចំវេទិកាពិភាក្សារវាងអ្នកជំនាញនានា ក្នុងវិស័យវប្បធម៌ ទេសចរណ៍ និងបច្ចេកវិទ្យា ក្រោមប្រធានបទ «ការការពារបេតិកភណ្ឌវប្បធម៌ពិភពលោកនៅក្នុងសម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត» និងការប្រារព្ធខួប១០ឆ្នាំ នៃការចុះរមណីយដ្ឋាន «Zuojiang Huashan Rock Art Cultural Landscape» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ៕

ពីសារព័ត៌មាន The Khmer Daily Network
End image 1
End image 2