National
• 1 hour ago• Lim_Rothanaksambath
អ្នកផលិតភាពយន្តចិន ត្រៀមប្រើបច្ចេកវិទ្យា AI ផលិតវីដេអូបង្ហាញ «សម្រស់ពិតរបស់កម្ពុជា» ទៅកាន់ទីផ្សារអន្តរជាតិ

ភ្នំពេញ, ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦៖ កម្ពុជាកំពុងឈានជើងចូលទៅក្នុងយុគសម័យថ្មីនៃការផ្សព្វផ្សាយទេសចរណ៍តាមរយៈបច្ចេកវិទ្យាឌីជីថល ខណៈអ្នកផលិតភាពយន្ត និងក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗពីប្រទេសចិន បានសម្រេចជ្រើសរើសព្រះរាជាណាចក្រកម្ពុជា ជាទីតាំងស្នូលសម្រាប់ផលិតភាពយន្តភាគខ្លី និងមាតិកាប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្ហាញពី «សម្រស់ពិតរបស់កម្ពុជា» ទៅកាន់ពិភពលោក។
នៅក្នុងជំនួបពិភាក្សាការងារនៅទីស្តីការក្រសួង កាលពីពេលថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបគណៈប្រតិភូដែលដឹកនាំដោយ អ្នកឧកញ៉ា លីម ហ៊ួរនីតូ ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន រួមជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Unicorn Media Consulting Group និងក្រុមហ៊ុន VINCIS ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការលើវិស័យ «ទេសចរណ៍ភាពយន្ត (Film Tourism)»។
ចំណុចលេចធ្លោនៃកិច្ចពិភាក្សានេះ គឺការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងទម្រង់និទានកថា។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវីដេអូគំរូដែលផលិតដោយក្រុមហ៊ុន VINCIS ដែលបានបង្ហាញពីភាពអស្ចារ្យនៃតំបន់អង្គរតាមរយៈបច្ចេកវិទ្យាទំនើប។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យផលិតករ បញ្ចូលនូវធាតុផ្សំសំខាន់ៗដូចជា វប្បធម៌, ប្រវត្តិសាស្ត្រ, ធម្មជាតិ, ម្ហូបអាហារ និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ដើម្បីបង្កើតជាមាតិកាដែលមានព្រលឹង និងទាក់ទាញខ្លាំង។
ក្នុងនោះផងដែរ ឯកឧត្តម ហួត ហាក់ ក៏បានជំរុញឱ្យផលិតករចិន សម្លឹងមើលកម្ពុជាជា «ស្ទូឌីយូធម្មជាតិ» ដ៏ធំសម្បើម ដោយមិនត្រូវផ្តោតតែលើតំបន់អង្គរមួយមុខនោះទេ។ ឯកឧត្តម បានណែនាំឱ្យពង្រីកទីតាំង តំបន់ឆ្នេរសមុទ្រភាគនិរតី (តំបន់ទេសចរណ៍ធម្មជាតិ និងឆ្នេរខ្សាច់ស្អាតឯក), តំបន់ភូមិភាគឦសាន (ព្រៃភ្នំ និងទឹកជ្រោះ), បេតិកភណ្ឌអាណានិគម នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តកំពត។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia
ជាគោលការណ៍ ក្រសួងទេសចរណ៍បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនេះ។ ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រាល់ការផលិតត្រូវតែគោរពតាមបទប្បញ្ញត្តិច្បាប់ជាធរមាន ជាពិសេសត្រូវទទួលបានការអនុញ្ញាតលើខ្លឹមសារ និងសាច់រឿងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមុនសិន ដើម្បីធានាថាមាតិកានោះមិនប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិ។
ដើម្បីសម្របសម្រួលដល់ការងារនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើត «ក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត»។ បន្ថែមលើនេះ កម្ពុជាក៏បានដាក់ឱ្យអនុវត្តកម្មវិធីលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន (ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២៦) ដែលជាឱកាសមាសសម្រាប់អ្នកបង្កើតមាតិកា និងភ្ញៀវទេសចរចិនចូលមកកម្ពុជា។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី កឰបានអំពាវនាវដល់សមាគម និងអ្នកផលិតមាតិកាទាំងអស់ ឱ្យរួមគ្នាផ្សព្វផ្សាយកម្ពុជាជា «គោលដៅទេសចរណ៍សុវត្ថិភាព» និងជួយបន្សាបព័ត៌មានក្លែងក្លាយ ឬមាតិកាអវិជ្ជមានទាំងឡាយ ដែលធ្លាប់បានធ្វើឱ្យប៉ះពាល់ដល់រូបភាពទេសចរណ៍របស់កម្ពុជានាពេលកន្លងមក៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
នៅក្នុងជំនួបពិភាក្សាការងារនៅទីស្តីការក្រសួង កាលពីពេលថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបគណៈប្រតិភូដែលដឹកនាំដោយ អ្នកឧកញ៉ា លីម ហ៊ួរនីតូ ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន រួមជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Unicorn Media Consulting Group និងក្រុមហ៊ុន VINCIS ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការលើវិស័យ «ទេសចរណ៍ភាពយន្ត (Film Tourism)»។
ចំណុចលេចធ្លោនៃកិច្ចពិភាក្សានេះ គឺការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងទម្រង់និទានកថា។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវីដេអូគំរូដែលផលិតដោយក្រុមហ៊ុន VINCIS ដែលបានបង្ហាញពីភាពអស្ចារ្យនៃតំបន់អង្គរតាមរយៈបច្ចេកវិទ្យាទំនើប។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យផលិតករ បញ្ចូលនូវធាតុផ្សំសំខាន់ៗដូចជា វប្បធម៌, ប្រវត្តិសាស្ត្រ, ធម្មជាតិ, ម្ហូបអាហារ និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ដើម្បីបង្កើតជាមាតិកាដែលមានព្រលឹង និងទាក់ទាញខ្លាំង។
ក្នុងនោះផងដែរ ឯកឧត្តម ហួត ហាក់ ក៏បានជំរុញឱ្យផលិតករចិន សម្លឹងមើលកម្ពុជាជា «ស្ទូឌីយូធម្មជាតិ» ដ៏ធំសម្បើម ដោយមិនត្រូវផ្តោតតែលើតំបន់អង្គរមួយមុខនោះទេ។ ឯកឧត្តម បានណែនាំឱ្យពង្រីកទីតាំង តំបន់ឆ្នេរសមុទ្រភាគនិរតី (តំបន់ទេសចរណ៍ធម្មជាតិ និងឆ្នេរខ្សាច់ស្អាតឯក), តំបន់ភូមិភាគឦសាន (ព្រៃភ្នំ និងទឹកជ្រោះ), បេតិកភណ្ឌអាណានិគម នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តកំពត។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourism, Cambodiaជាគោលការណ៍ ក្រសួងទេសចរណ៍បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនេះ។ ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រាល់ការផលិតត្រូវតែគោរពតាមបទប្បញ្ញត្តិច្បាប់ជាធរមាន ជាពិសេសត្រូវទទួលបានការអនុញ្ញាតលើខ្លឹមសារ និងសាច់រឿងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមុនសិន ដើម្បីធានាថាមាតិកានោះមិនប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិ។