Entertainment
• 1 hour ago• Lim_Rothanaksambath
ពាក្យចចាមអារាមក្លាយជាការពិតហើយមែនទេ? តារាហូលីវូដ Angelina Jolie បង្ហាញខ្លួននៅសំឡូតជាថ្មី កន្លែងផ្តួចផ្តើម Maddox Foundation

ភ្នំពេញ, ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦៖ មានសំណួរជាច្រើនកំពុងតែផុសអណ្តែតឡើងលើបណ្តាញសង្គមពាក់ព័ន្ធការផ្លាស់ទីលំនៅអចិន្ត្រៃយ៍សម្រាប់ការចូលនិវត្តន៍របស់តារាហូលីវូដ Angelina Jolie ក្រោយពីស្ថាប័នព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ថា Angelina បានដាក់លក់ភូមិគ្រឹះដ៏ល្បីល្បាញរបស់នាងនៅទីក្រុង Los Angeles ក្នុងតម្លៃ ៣០ លានដុល្លារ និងចាកចេញពីសហរដ្ឋអាមេរិកជារៀងរហូត។
ក្នុងនោះ កម្ពុជា បានក្លាយជាមុខព្រួញគោលដៅដែលគ្រប់គ្នាកំពុងចាំមើល ព្រោះក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០២៤ តួឯកស្រីក្នុងរឿង «Maleficent» ធ្លាប់លើកឡើងថា ពេលកូនៗទាំងអស់គ្រប់អាយុ ១៨ឆ្នាំ នាងនឹងមានសេរីភាពក្នុងការផ្លាស់ទីលំនៅ ហើយនាងសង្ឃឹមថា នឹងចំណាយពេលវេលាច្រើននៅកម្ពុជា។
តើតារាភាពយន្តសញ្ជាតិអាមេរិក-ខ្មែររូបនេះ ពិតជាលាជីវិតហ៊ឺហា នៅទឹកដីទំនើបស៊ីវិល័យហូលីវូដ ហើយមករស់នៅយ៉ាងស្ងប់ស្ងាត់នៅកម្ពុជាមែនឬ? តើកម្ពុជាពិតជាអាចក្លាយទីលំនៅអចិន្ត្រៃយ៍សម្រាប់ការចូលនិវត្តន៍របស់តារាហូលីវូដដែរឬទេ? ស្របពេលដែល តារាហូលីវូដ Angelina Jolie ហាក់បង្ហាញខ្លួននៅទឹកដីកម្ពុជាញឹកញាប់ខុសពីធម្មតា។
ជាក់ស្តែង កាលពីដើមខែមេសា ឆ្នាំ២០២៦ Angelina Jolie បានបង្ហាញខ្លួនលើទឹកដីខេត្តបាត់ដំបង ប្រទេសកម្ពុជា និងបានចុះទៅពិនិត្យមើលវិទ្យាល័យសំឡូត ដើម្បីស្វែងយល់ពីវឌ្ឍនភាពនៃការសិក្សា និងកន្លែងស្នាក់នៅរបស់សិស្ស, ចុះពិនិត្យរោងកុនប្រវត្តិសាស្ត្រ ២ នៅខេត្តបាត់ដំបង គឺ រោងកុនប្រាសាទមាស (Golden Temple Theatre) និងរោងកុនបាត់ដំបង។ មិនតែប៉ុណ្ណោះ ថែមទាំងបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពីការបន្តកិច្ចសហការលើកកម្ពស់វិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា ទៀតផង។
កន្លងទៅប៉ុន្មានខែ តារាភាពយន្តសញ្ជាតិអាមេរិក-ខ្មែរ Angelina Jolie ស្រាប់តែបង្ហាញខ្លួននៅស្រុកសំឡូត ខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្តងទៀត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ថែមទាំងបានបង្ហោះរូបថតភ្ជាប់ជាមួយខ្លឹមសារដ៏មានអត្ថន័យអំពីការផ្តួចផ្តើម មូលនិធិ ម៉ាដក្សចូលី នៅលើទឹកដីសំឡូត និងប្រវត្តិការងារជាច្រើនរបស់មូលនិធិនេះ។
photo_6_2026-07-23_14-26-59.jpg
លើគណនីអ៊ីនស្តាក្រាមផ្លូវការរបស់ Angelina Jolie បានរៀបរាប់ថា «ថ្មីៗនេះ ខ្ញុំបានត្រឡប់មកប្រទេសកម្ពុជាវិញ ជាទីដែលពួកយើងបានរួមគ្នាកសាង @maddoxfoundation ដែលជាអង្គការដឹកនាំដោយប្រជាជនក្នុងស្រុក ១០០% តាំងពីឆ្នាំ២០០៣មក។ ខ្ញុំចង់ចែករំលែករឿងរ៉ាវរបស់ពួកយើងឱ្យបានច្រើនជាងនេះបន្តិច។ @maddoxfoundation បានចាប់ផ្តើមឡើងជាមួយនឹងបេសកកម្មដ៏បន្ទាន់មួយ៖ ដើម្បីបោសសម្អាតគ្រាប់មីនដែលបន្សល់ទុកពីប៉ុន្មានឆ្នាំនៃសង្គ្រាម ដើម្បីឱ្យប្រជាជនក្នុងតំបន់អាចរស់នៅ និងធ្វើស្រែចម្ការនៅលើដីនោះបានម្តងទៀត»។
តារាហូលីវូដបន្តថា «នៅពេលដែលដីនោះមានសុវត្ថិភាព ការងាររបស់យើងបានវិវឌ្ឍទៅជាទម្រង់ថ្មីមួយ។ ឥឡូវនេះ ឆ្មាំព្រៃរបស់យើង ដែលត្រូវបានជ្រើសរើស និងបណ្តុះបណ្តាលក្នុងស្រុក បានចុះល្បាតក្នុងព្រៃសំឡូត ដើម្បីការពារការកាប់ឈើខុសច្បាប់ និងការបរបាញ់សត្វ។ ស្ត្រីអាចផ្គត់ផ្គង់គ្រួសាររបស់ពួកគេតាមរយៈកម្មវិធីចិញ្ចឹមឃ្មុំប្រកបដោយចីរភាព។ សិស្សានុសិស្សមកពីភូមិដាច់ស្រយាលអាចស្នាក់នៅសាលា-អន្តេវាសិកដ្ឋានសំឡូត ដើម្បីបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ។ មណ្ឌលសុខភាពរបស់យើងជួយថែទាំសុខភាពមាតា និងកុមារតូចៗ។ រាល់សកម្មភាពទាំងអស់នេះ ត្រូវបានដឹកនាំដោយប្រជាជនដែលរស់នៅក្នុងសហគមន៍ផ្ទាល់តែម្តង។ សូមមេត្តាពិចារណាគាំទ្រ និងតាមដានការងាររបស់ @maddoxfoundation»។
តាមរយៈរូបថត និងសំណេរលើគណនីអ៊ីនស្តាក្រាមផ្លូវការនេះ ធ្វើឱ្យគ្រប់គ្នាកាន់តែដាក់ការសង្ស័យថា តើពាក្យចចាមអារាមក្លាយជាការពិតហើយមែនទេ? Angelina Jolie ពិតជាចាយជីវិតវិស្សមកាលនៃការចូលនិវត្តន៍របស់នាងនៅកម្ពុជា? នឹងចាប់ផ្តើមពង្រឹងមូលនិធិ ម៉ាដក្សចូលី នៅលើទឹកដីសំឡូត ខេត្តបាត់ដំបងឱ្យកាន់តែរឹងមាំ? ទាំងនេះសុទ្ធសឹងតែជាសំណួរដែលផុសអណ្តែតឡើងលើបណ្តាញសង្គម ដែលអ្នកគាំទ្រយ៉ាងច្រើនលើសលុបរបស់នាងបានចោទសួរ ពិសេសប្រជាជនកម្ពុជាដែលស្រលាញ់ចូលចិត្ត និងចង់ឃើញនាងមានវត្តមាននៅទឹកដីកម្ពុជា។
មកទល់ពេលនេះ នៅមិនទាន់មានប្រភពណាមួយដែលអាចបញ្ជាក់រឿងនេះបានឡើយ សូម្បីតែ Angelina Jolie ខ្លួនឯងក៏មិនទាន់បញ្ជាក់ពីរឿងនេះដែរ។ គ្រាន់តែសកម្មភាពរបស់នាងលើទឹកដីកម្ពុជាមើលទៅហាក់បីដូចជាឱ្យតម្រុយ និងភាពវិជ្ជមានចំពោះពាក្យចចាមអារាមដែលថា នាងនឹងចាយជីវិតវិស្សមកាលនៃការចូលនិវត្តន៍របស់នាងនៅកម្ពុជា តែការពិតយ៉ាងណាមានតែរង់ចាំមើលការប្រកាសជាផ្លូវការរបស់តារាហូលីវូដរូបនេះនាពេលខាងមុខ៕
ពីសារព័ត៌មាន The Khmer Daily Network
ក្នុងនោះ កម្ពុជា បានក្លាយជាមុខព្រួញគោលដៅដែលគ្រប់គ្នាកំពុងចាំមើល ព្រោះក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០២៤ តួឯកស្រីក្នុងរឿង «Maleficent» ធ្លាប់លើកឡើងថា ពេលកូនៗទាំងអស់គ្រប់អាយុ ១៨ឆ្នាំ នាងនឹងមានសេរីភាពក្នុងការផ្លាស់ទីលំនៅ ហើយនាងសង្ឃឹមថា នឹងចំណាយពេលវេលាច្រើននៅកម្ពុជា។
តើតារាភាពយន្តសញ្ជាតិអាមេរិក-ខ្មែររូបនេះ ពិតជាលាជីវិតហ៊ឺហា នៅទឹកដីទំនើបស៊ីវិល័យហូលីវូដ ហើយមករស់នៅយ៉ាងស្ងប់ស្ងាត់នៅកម្ពុជាមែនឬ? តើកម្ពុជាពិតជាអាចក្លាយទីលំនៅអចិន្ត្រៃយ៍សម្រាប់ការចូលនិវត្តន៍របស់តារាហូលីវូដដែរឬទេ? ស្របពេលដែល តារាហូលីវូដ Angelina Jolie ហាក់បង្ហាញខ្លួននៅទឹកដីកម្ពុជាញឹកញាប់ខុសពីធម្មតា។
ជាក់ស្តែង កាលពីដើមខែមេសា ឆ្នាំ២០២៦ Angelina Jolie បានបង្ហាញខ្លួនលើទឹកដីខេត្តបាត់ដំបង ប្រទេសកម្ពុជា និងបានចុះទៅពិនិត្យមើលវិទ្យាល័យសំឡូត ដើម្បីស្វែងយល់ពីវឌ្ឍនភាពនៃការសិក្សា និងកន្លែងស្នាក់នៅរបស់សិស្ស, ចុះពិនិត្យរោងកុនប្រវត្តិសាស្ត្រ ២ នៅខេត្តបាត់ដំបង គឺ រោងកុនប្រាសាទមាស (Golden Temple Theatre) និងរោងកុនបាត់ដំបង។ មិនតែប៉ុណ្ណោះ ថែមទាំងបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពីការបន្តកិច្ចសហការលើកកម្ពស់វិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា ទៀតផង។
កន្លងទៅប៉ុន្មានខែ តារាភាពយន្តសញ្ជាតិអាមេរិក-ខ្មែរ Angelina Jolie ស្រាប់តែបង្ហាញខ្លួននៅស្រុកសំឡូត ខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្តងទៀត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ថែមទាំងបានបង្ហោះរូបថតភ្ជាប់ជាមួយខ្លឹមសារដ៏មានអត្ថន័យអំពីការផ្តួចផ្តើម មូលនិធិ ម៉ាដក្សចូលី នៅលើទឹកដីសំឡូត និងប្រវត្តិការងារជាច្រើនរបស់មូលនិធិនេះ។
photo_6_2026-07-23_14-26-59.jpgលើគណនីអ៊ីនស្តាក្រាមផ្លូវការរបស់ Angelina Jolie បានរៀបរាប់ថា «ថ្មីៗនេះ ខ្ញុំបានត្រឡប់មកប្រទេសកម្ពុជាវិញ ជាទីដែលពួកយើងបានរួមគ្នាកសាង @maddoxfoundation ដែលជាអង្គការដឹកនាំដោយប្រជាជនក្នុងស្រុក ១០០% តាំងពីឆ្នាំ២០០៣មក។ ខ្ញុំចង់ចែករំលែករឿងរ៉ាវរបស់ពួកយើងឱ្យបានច្រើនជាងនេះបន្តិច។ @maddoxfoundation បានចាប់ផ្តើមឡើងជាមួយនឹងបេសកកម្មដ៏បន្ទាន់មួយ៖ ដើម្បីបោសសម្អាតគ្រាប់មីនដែលបន្សល់ទុកពីប៉ុន្មានឆ្នាំនៃសង្គ្រាម ដើម្បីឱ្យប្រជាជនក្នុងតំបន់អាចរស់នៅ និងធ្វើស្រែចម្ការនៅលើដីនោះបានម្តងទៀត»។