National
• 6 days ago• Lim_Rothanaksambath
AOT-KH ចុះពិនិត្យ និងផ្ទៀងផ្ទាត់ស្ថានភាពស្ពានស្ទឹងមេទឹក ដែលត្រូវយន្តហោះចម្បាំងថៃទម្លាក់គ្រាប់បែកធ្វើឱ្យដាច់ស្ពានទាំងស្រុង

ភ្នំពេញ, ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦៖ អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយបញ្ជាក់ថា ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ក្នុងការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានការណ៍ពិតប្រាកដនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
យោងតាមសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ប្រតិបត្តិការចុះពិនិត្យទីតាំងជាក់ស្តែងបានធ្វើឡើងនាវេលាម៉ោង ០៨:១៥ នាទីព្រឹក នៅចំណុចស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការពារជាតិ
ក្រសួងការពារជាតិបានគូសបញ្ជាក់ឡើងវិញថា ស្ពានស្ទឹងមេទឹក គឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ដែលមានទីតាំងស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ប៉ុន្តែ ស្ពាននេះបានរងការវាយប្រហារដោយយន្តហោះចម្បាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសថៃ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ បណ្តាលឱ្យខូចខាត និងដាច់ស្ពានទាំងស្រុង មិនអាចធ្វើចរាចរណ៍ទៅមកបានរហូតមកដល់ពេលនេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល កម្ពុជាបានប្រកាសបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងបានសង្កត់ធ្ងន់លើសារៈសំខាន់មិនអាចខ្វះបានក្នុងការរ៉ាប់រងអាណត្តិរបស់ AOT ដើមី្បផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ព្រមទាំងវិធានការនានាដែលភាគីទាំងពីរ កម្ពុជា-ថៃ បានឯកភាពគ្នា ឱ្យមានប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ កម្ពុជាក៏តែងតែស្វាគមន៍ចំពោះបណ្តាប្រទេសជាមិត្តដែលមានបំណងចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបន្តអះអាងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងសុចរិត ក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និង បណ្តាកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័សនូវសន្តិភាព និងស្ថិរភាពយូរអង្វែងតាមបណ្តោយព្រំដែន៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
យោងតាមសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ប្រតិបត្តិការចុះពិនិត្យទីតាំងជាក់ស្តែងបានធ្វើឡើងនាវេលាម៉ោង ០៨:១៥ នាទីព្រឹក នៅចំណុចស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការពារជាតិក្រសួងការពារជាតិបានគូសបញ្ជាក់ឡើងវិញថា ស្ពានស្ទឹងមេទឹក គឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ដែលមានទីតាំងស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ប៉ុន្តែ ស្ពាននេះបានរងការវាយប្រហារដោយយន្តហោះចម្បាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសថៃ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ បណ្តាលឱ្យខូចខាត និងដាច់ស្ពានទាំងស្រុង មិនអាចធ្វើចរាចរណ៍ទៅមកបានរហូតមកដល់ពេលនេះ។