National
• 3 hours ago• Lim_Rothanaksambath
AOT-KH ចុះពិនិត្យផលប៉ះពាល់នៃជម្លោះ និងការអភិរក្សបេតិកភណ្ឌនៅសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ

ភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) បានអញ្ជើញទៅទស្សនកិច្ច និងសិក្សាស្វែងយល់ដោយផ្ទាល់នៅសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ដែលមានទីតាំងស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងតាំងបង្ហាញបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏ធំក្នុងតំបន់ ដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រ បេតិកភណ្ឌ និងផលប៉ះពាល់ដែលបង្កឡើងដោយជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែន។
គណៈប្រតិភូនៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT-KH) សរុបចំនួន ២៥រូប មានជនជាតិខ្មែរ ២០រូប និងជនបរទេស ៥រូប ដឹកនាំដោយ ឧត្តមនាវីត្រី Glenn Z. Dizon ប្រធានបេសកកម្ម បានអញ្ជើញទៅដល់សារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ដោយមានការទទួលស្វាគមន៍ និងសម្របសម្រួលយ៉ាងកក់ក្ដៅពីសំណាក់ ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ហែម ស៊ីណាត បានធ្វើបទបង្ហាញយ៉ាងលម្អិតអំពីដំណើរដើមទងនៃការបង្កើតសារមន្ទីរ និងតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សធនធានធម្មជាតិ និងវប្បធម៌ និងការរៀបចំដាក់តាំងនូវវត្ថុបុរាណសំខាន់ៗដែលរកឃើញនៅតំបន់ព្រះវិហារ ដែលឆ្លុះបញ្ចាំងពីភាពរុងរឿងនៃអរិយធម៌ខ្មែរ។ ជាមួយគ្នានោះ គណៈប្រតិភូនៃក្រុមអ្នកសង្កេតការណ៍អាស៊ាន ក៏បានទស្សនាសំណល់យុទ្ធភណ្ឌដែលនៅសេសសល់ពីជម្លោះប្រដាប់អាវុធនៅតំបន់ប្រាសាទព្រះវិហារកាលពីឆ្នាំ២០១១ ដែលត្រូវបានរក្សាទុកដើម្បីទុកជាការរំលឹក និងជាមេរៀនប្រវត្តិសាស្ត្រ។
ចំណុចសំខាន់នៃជំនួបនេះ គឺការផ្ញើសារសន្តិភាព និងការសហការ។ ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ បានស្នើសុំដល់ ឧត្តមនាវីត្រី Glenn Z. Dizon ឱ្យបន្តដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួល ដើម្បីជំរុញឱ្យស្ថានភាពនៅតាមតំបន់ព្រំដែនវិលត្រឡប់ទៅរកភាពប្រក្រតី ស្ថិរភាព និងសន្តិភាពយូរអង្វែង។ សំណើនេះមានគោលបំណងបង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញ និងក្រុមការងារអភិរក្ស អាចវិលត្រឡប់ទៅបំពេញការងារជួសជុល ស្រាវជ្រាវ និងគ្រប់គ្រងនៅតំបន់ប្រាសាទព្រះវិហារបានយ៉ាងពេញលេញ និងមានសុវត្ថិភាពខ្ពស់។
គួរបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មានតួនាទីយ៉ាងសំខាន់ក្នុងការតាមដានស្ថានការណ៍សន្តិសុខនៅតាមព្រំដែន ដើម្បីធានាថាគ្មានការរំលោភបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ និងដើម្បីរក្សាសន្តិភាពក្នុងតំបន់។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែជួយឱ្យក្រុមការងារអន្តរជាតិយល់កាន់តែច្បាស់ពីតម្លៃបេតិកភណ្ឌពិភពលោករបស់កម្ពុជានោះទេ ប៉ុន្តែថែមទាំងបង្ហាញឱ្យឃើញពីផលវិបាកនៃសង្គ្រាមដែលបានប៉ះពាល់ដល់ការងារអភិរក្សបេតិកភណ្ឌមនុស្សជាតិផងដែរ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network