National
• 3 hours ago• Lim_Rothanaksambath
AOT-KH ចុះផ្ទៀងផ្ទាត់ និងរាយការណ៍ស្ថានភាពតំបន់រងការវាយប្រហារ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមិនមែនជាទីតាំងយោធា

ភ្នំពេញ, ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (AOT-KH) បានចុះទៅដល់មូលដ្ឋានក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៃទីតាំងដែលរងការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃកាលពីចុងឆ្នាំ២០២៥ កន្លងទៅ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា បេសកកម្មនេះដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT-KH HOM) ដែលជាមន្ត្រីមកពីសាធារណរដ្ឋហ្វីលីពីន ដោយមានការសម្របសម្រួលពីក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា។
គោលបំណងចម្បងនៃការចុះសង្កេតការណ៍នេះ គឺដើម្បីផ្ទៀងផ្ទាត់ស្ថានភាពនៅ «មណ្ឌលសុខភាពតេជោមរកត» ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រសួងការពារជាតិបានគូសបញ្ជាក់យ៉ាងច្បាស់ថា ទីតាំងនេះគឺជាមណ្ឌលសុខភាពដែលផ្តល់សេវាសាធារណៈផ្នែកសុខាភិបាលជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ និងមិនមែនជាទីតាំងយោធាដូចការចោទប្រកាន់ណាមួយនោះឡើយ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការពារជាតិ
គួររំលឹកផងដែរថា មណ្ឌលសុខភាពតេជោមរកត និងហេដ្ឋារចនាសម្ព័ន្ធជុំវិញ ត្រូវបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរកាលពីខែធ្នូ ឆ្នាំ២០២៥ ក្រោមការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ។ ក្នុងហេតុការណ៍នោះ មានការប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ជាច្រើន រួមមាន៖ ការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16, ការបាញ់គ្រាប់ផ្លោងប្រភេទ ១៥៥mm, ការប្រើប្រាស់គ្រាប់បែកចង្កោម (Cluster bombs), និងការវាយប្រហារតាមរយៈដ្រូន (Drones) ជាច្រើនគ្រឿង។
ទោះបីជាមានការប៉ះទង្គិចកាលពីអតីតកាលក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ នៅតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។ កម្ពុជាបានបញ្ជាក់ពីការគោរពយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
បេសកកម្មរបស់ក្រុម AOT-KH នាពេលនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការបង្ហាញពិភពលោកនូវតម្លាភាព និងការពិតនៅសមរភូមិ ដើម្បីឆ្ពោះទៅរកការស្តារឡើងវិញនូវប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា បេសកកម្មនេះដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT-KH HOM) ដែលជាមន្ត្រីមកពីសាធារណរដ្ឋហ្វីលីពីន ដោយមានការសម្របសម្រួលពីក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា។
គោលបំណងចម្បងនៃការចុះសង្កេតការណ៍នេះ គឺដើម្បីផ្ទៀងផ្ទាត់ស្ថានភាពនៅ «មណ្ឌលសុខភាពតេជោមរកត» ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រសួងការពារជាតិបានគូសបញ្ជាក់យ៉ាងច្បាស់ថា ទីតាំងនេះគឺជាមណ្ឌលសុខភាពដែលផ្តល់សេវាសាធារណៈផ្នែកសុខាភិបាលជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ និងមិនមែនជាទីតាំងយោធាដូចការចោទប្រកាន់ណាមួយនោះឡើយ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការពារជាតិគួររំលឹកផងដែរថា មណ្ឌលសុខភាពតេជោមរកត និងហេដ្ឋារចនាសម្ព័ន្ធជុំវិញ ត្រូវបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរកាលពីខែធ្នូ ឆ្នាំ២០២៥ ក្រោមការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ។ ក្នុងហេតុការណ៍នោះ មានការប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ជាច្រើន រួមមាន៖ ការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16, ការបាញ់គ្រាប់ផ្លោងប្រភេទ ១៥៥mm, ការប្រើប្រាស់គ្រាប់បែកចង្កោម (Cluster bombs), និងការវាយប្រហារតាមរយៈដ្រូន (Drones) ជាច្រើនគ្រឿង។