National
• 2 hours ago• Lim_Rothanaksambath
លំនៅឋានពលរដ្ឋ ១១៤ខ្នង នៅឃុំមរតក ដែលរងការវាយប្រហារដោយកងកម្លាំងយោធាថៃ ត្រូវ AOT-KH ចុះពិនិត្យខូចខាតល្អិតល្អន់

ភ្នំពេញ, ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (AOT-KH) បានចុះពិនិត្យផ្ទាល់នៅតំបន់ព្រំដែនក្នុងខេត្តព្រះវិហារ ដើម្បីផ្ទៀងផ្ទាត់ និងវាយតម្លៃការខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិល ដែលរងការបំផ្លិចបំផ្លាញដោយសារការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលមានប្រធានបេសកកម្មមកពីសាធារណរដ្ឋហ្វីលីពីន ចុះទៅកាន់ភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នៅក្នុងបេសកកម្មនេះ ក្រុមអ្នកសង្កេតការណ៍បានពិនិត្យឃើញនូវស្ថានភាពជាក់ស្តែងនៃលំនៅឋានប្រជាពលរដ្ឋស៊ីវិលចំនួន ១១៤ខ្នង ដែលត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។ ការវាយប្រហារនេះ បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋសរុបចំនួន ៥១១នាក់ (ក្នុងនោះមានស្ត្រី ២៦៨នាក់) ដែលរហូតមកដល់ពេលនេះ ពួកគេនៅតែមិនទាន់អាចត្រឡប់ទៅរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅក្នុងភូមិឋានវិញបាននៅឡើយ ដោយសារបញ្ហាសុវត្ថិភាព និងការបាត់បង់ទ្រព្យសម្បត្តិទាំងស្រុង។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការពារជាតិ
ក្រសួងការពារជាតិ បានបញ្ជាក់សាជាថ្មីថា ការខូចខាតដ៏ធ្ងន់ធ្ងរនេះ គឺជាលទ្ធផលនៃការវាយប្រហារដោយកងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយក្នុងនោះមានការប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ដើម្បីទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងអាវុធធុនធ្ងន់ជាច្រើនប្រភេទមកលើទីតាំងដែលជាតំបន់រស់នៅរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ កម្ពុជា បានសង្កត់ធ្ងន់ថា ការចុះពិនិត្យដល់ទីតាំងជាក់ស្តែងនេះ គឺមានសារៈសំខាន់បំផុតក្នុងការពង្រឹងតម្លាភាព និងគណនេយ្យភាព ដើម្បីផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងនៅលើដី, ធានាឱ្យមានការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងកសាងទំនុកចិត្តរវាងភាគីពាក់ព័ន្ធ ក្នុងស្មារតីអាស៊ានផងដែរ។
តាមរយៈការបង្ហាញភស្តុតាងជាក់ស្តែងដល់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិនេះ កម្ពុជាមានបំណងចង់ឱ្យសហគមន៍តំបន់ និងអន្តរជាតិបានឃើញពីផលប៉ះពាល់ពិតប្រាកដដែលកើតមានលើជនស៊ីវិល និងជំរុញឱ្យមានដំណោះស្រាយសន្តិភាពប្រកបដោយយុត្តិធម៌៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលមានប្រធានបេសកកម្មមកពីសាធារណរដ្ឋហ្វីលីពីន ចុះទៅកាន់ភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នៅក្នុងបេសកកម្មនេះ ក្រុមអ្នកសង្កេតការណ៍បានពិនិត្យឃើញនូវស្ថានភាពជាក់ស្តែងនៃលំនៅឋានប្រជាពលរដ្ឋស៊ីវិលចំនួន ១១៤ខ្នង ដែលត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។ ការវាយប្រហារនេះ បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋសរុបចំនួន ៥១១នាក់ (ក្នុងនោះមានស្ត្រី ២៦៨នាក់) ដែលរហូតមកដល់ពេលនេះ ពួកគេនៅតែមិនទាន់អាចត្រឡប់ទៅរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅក្នុងភូមិឋានវិញបាននៅឡើយ ដោយសារបញ្ហាសុវត្ថិភាព និងការបាត់បង់ទ្រព្យសម្បត្តិទាំងស្រុង។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការពារជាតិក្រសួងការពារជាតិ បានបញ្ជាក់សាជាថ្មីថា ការខូចខាតដ៏ធ្ងន់ធ្ងរនេះ គឺជាលទ្ធផលនៃការវាយប្រហារដោយកងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយក្នុងនោះមានការប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ដើម្បីទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងអាវុធធុនធ្ងន់ជាច្រើនប្រភេទមកលើទីតាំងដែលជាតំបន់រស់នៅរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់។