National
• 1 hour ago• Lim_Rothanaksambath
ស្ថានភាពជាក់ស្តែងនៃការខូតខាតនៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ ត្រូវបានរាយការណ៍ជូនក្រុម AOT-KH យ៉ាងលម្អិត

ភ្នំពេញ, ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦៖ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និង ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (AOT-KH) ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រង់តំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញសង្ខេប និងរាយការណ៍ជូនប្រតិភូអំពីស្ថានភាពទូទៅនៅតាមព្រំដែន ដោយបានលើកឡើងពីសកម្មភាពរបស់យោធាថៃ ដែលបានដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន ព្រមទាំងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ សកម្មភាពខុសច្បាប់ទាំងនេះ និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ បានបន្សល់ទុកនូវផលវិបាកធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាជាច្រើនគ្រួសារ នៅតែមិនទាន់អាចវិលត្រឡប់ចូលលំនៅឋានរបស់ខ្លួនវិញបាន។
ការចុះមកពិនិត្យ និងផ្ទៀងផ្ទាត់ដោយផ្ទាល់នៅទីតាំងកើតហេតុដោយ ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និងក្រុមអ្នកសង្កេតការណ៍អាស៊ាន បានគូសបញ្ជាក់យ៉ាងច្បាស់អំពី ភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមា ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត។ ចំណុចនេះគឺស្របតាមខ្លឹមសារដែលមានចែងក្នុងចំណុចទី៤ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីធានាឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាអាចវិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព មានកិត្តិយស និងគ្មានការរារាំង។
ទាក់ទងនឹងបញ្ហាព្រំដែននេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងសារជាថ្មីថា កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ រួមមាន៖ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris), អនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ព្រមទាំងពិធីសារកំណត់ព្រំដែន, ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការឥណ្ឌូចិន-សៀម, MOU ឆ្នាំ២០០០, TOR ឆ្នាំ២០០៣ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងឆ្ពោះទៅរកសន្តិភាពយូរអង្វែង។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំដោយសុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញបំផុតនូវ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃ GBC (ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥) និង សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ (ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥) ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្តារស្ថានភាពឱ្យប្រែប្រួលល្អប្រសើរឡើងវិញ និងទាញយកប្រក្រតីភាពជូនប្រជាពលរដ្ឋ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network