Border Conflict
• 1 day ago• Lim_Rothanaksambath
AOT-KH ចុះពិនិត្យភូមិដ្ឋានពលរដ្ឋស៊ីវិល រងការវាយប្រហារដោយយន្តហោះ F-16 និងគ្រាប់ផ្លោងថៃ ដែលតំបន់នោះមិនមែនទីតាំងយោធា

ភ្នំពេញ, ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (AOT-KH) បានចុះពិនិត្យផ្ទាល់ដល់ទីតាំងដែលរងការខូចខាត ដើម្បីផ្ទៀងផ្ទាត់ និងប្រមូលភស្តុតាងនៃការវាយប្រហារលើតំបន់ស៊ីវិលពីសំណាក់កងកម្លាំងយោធាថៃ ដែលបានកើតឡើងកាលពីចុងឆ្នាំ២០២៥។
ជាក់ស្តែង កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃកម្ពុជា បានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT-KH) ចុះទៅកាន់ចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បេសកកម្មនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលផលប៉ះពាល់ជាក់ស្តែង និងរាយការណ៍អំពីស្ថានភាពភូមិដ្ឋានរបស់ប្រជាពលរដ្ឋស្លូតត្រង់ ដែលត្រូវបានបំផ្លិចបំផ្លាញ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការពារជាតិ
យោងតាមរបាយការណ៍បឋម ទីតាំងដែលក្រុមការងារចុះទៅដល់នោះគឺ មិនមែនជាគោលដៅយោធានោះទេ ប៉ុន្តែជាភូមិកររស់នៅរបស់ប្រជាជនស៊ីវិល ដែលកងកម្លាំងយោធាថៃបានប្រើប្រាស់ យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែក, កាំភ្លើងធំប្រភេទ ១៥៥មីលីម៉ែត្រ បាញ់ស្រោចមកលើភូមិឋាន កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ដែលការវាយប្រហារនេះបានបណ្តាលឱ្យផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗចំនួន ៣ គឺ ការគាំទ្រដល់ AOT ដែលកម្ពុជាផ្តល់សិទ្ធិអំណាចពេញលេញដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីធានាតម្លាភាព និងគណនេយ្យភាពក្នុងការអនុវត្តបទឈប់បាញ់, ការគោរពកិច្ចព្រមព្រៀង ដែលកម្ពុជាប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ "សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស GBC លើកទី៣" (២៧ ធ្នូ ២០២៥) និង "សេចក្តីថ្លែងការណ៍រួមសន្តិភាព" (២៦ តុលា ២០២៥) និង ការខិតខំប្រឹងប្រែងជំរុញឱ្យតំបន់ព្រំដែនវិលត្រឡប់ទៅរកប្រក្រតីភាព និងមានស្ថិរភាពយូរអង្វែង។
ការចុះសង្កេតការណ៍នេះ គឺជាសក្ខីភាពមួយបង្ហាញពីកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទតាមផ្លូវការទូត និងការទាមទារយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារសង្គ្រាម៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការពារជាតិ
ជាក់ស្តែង កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃកម្ពុជា បានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT-KH) ចុះទៅកាន់ចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បេសកកម្មនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលផលប៉ះពាល់ជាក់ស្តែង និងរាយការណ៍អំពីស្ថានភាពភូមិដ្ឋានរបស់ប្រជាពលរដ្ឋស្លូតត្រង់ ដែលត្រូវបានបំផ្លិចបំផ្លាញ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការពារជាតិយោងតាមរបាយការណ៍បឋម ទីតាំងដែលក្រុមការងារចុះទៅដល់នោះគឺ មិនមែនជាគោលដៅយោធានោះទេ ប៉ុន្តែជាភូមិកររស់នៅរបស់ប្រជាជនស៊ីវិល ដែលកងកម្លាំងយោធាថៃបានប្រើប្រាស់ យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែក, កាំភ្លើងធំប្រភេទ ១៥៥មីលីម៉ែត្រ បាញ់ស្រោចមកលើភូមិឋាន កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ដែលការវាយប្រហារនេះបានបណ្តាលឱ្យផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។