National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពី «កិច្ចការសង្គម និងវប្បធម៌ APA ឆ្នាំ២០២៧»

ភ្នំពេញ, ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦៖ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសភាតំបន់អាស៊ី (APA) បានចូលរួមកិច្ចប្រជុំគណៈកម្មការដឹកនាំសភាតំបន់អាស៊ី (APA) និងជួបពិភាក្សាការងារទ្វេភាគីជាមួយថ្នាក់ដឹកនាំសភា APA ព្រមទាំងរដ្ឋសភាតាជីគីស្ថាន នៅទីក្រុងឌូស្ហាន់បេ សាធារណរដ្ឋតាជីគីស្ថាន កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
បេសកកម្មនេះផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងសភា និងការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីកិច្ចការសង្គម និងវប្បធម៌ APA នាឆ្នាំ២០២៧។
ក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត Mohammad Reza Majidi អគ្គលេខាធិការ APA ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការរៀបចំចំរុះ រួមមានមូលបទ និងខ្លឹមសារនៃកិច្ចប្រជុំឆ្នាំ២០២៧ ដោយលើកកម្ពស់ភាពចម្រុះនៃវប្បធម៌ សាមគ្គីភាពអាស៊ី និងកិច្ចសហប្រតិបត្តិការសភាដើម្បីសន្តិភាព និងការអភិវឌ្ឍ។
អគ្គលេខាធិការ APA បានស្វាគមន៍ និងបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចរបស់អគ្គលេខាធិការដ្ឋាន ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍នេះដំណើរការទៅដោយជោគជ័យ។
ទន្ទឹមនឹងនេះ គណៈប្រតិភូសភាកម្ពុជាក៏បានជួបពិភាក្សាជាមួយ លោកជំទាវ Mavsuma Muini អនុប្រធានរដ្ឋសភាតាជីគីស្ថាន ដើម្បីសិក្សាដកស្រង់បទពិសោធន៍នៃការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឆ្នាំនេះ។ ភាគីទាំងពីរបានព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការសភាទ្វេភាគី តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ បទពិសោធន៍នីតិកម្ម និងការទំនាក់ទំនងរវាងគណៈកម្មការជំនាញ។ លើសពីនេះ លោកជំទាវអនុប្រធានរដ្ឋសភាតាជីគីស្ថាន បានជម្រាបជូនពីគម្រោងបង្កើត «ក្រុមមិត្តភាពសភាតាជីគីស្ថាន-កម្ពុជា» ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ព្រឹទ្ធសភាកម្ពុជា Senate of Cambodia
នៅក្នុងកិច្ចប្រជុំគណៈកម្មការដឹកនាំ APA ឯកឧត្តម ងី ច័ន្ទ្រផល បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការសភា និងបានចែករំលែកបទពិសោធន៍ប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងការកសាងសន្តិភាព ការផ្សះផ្សាជាតិ ព្រមទាំងសារៈសំខាន់នៃកិច្ចសន្ទនារវាងវប្បធម៌ និងសាសនា ក្នុងការបង្កើតទំនុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក។
ជាការឆ្លើយតប តំណាងព្រះរាជាណាចក្របារ៉ែន ដែលដឹកនាំកិច្ចប្រជុំក្នុងនាមប្រទេសប្រធាន APA បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការប្រកាសត្រៀមខ្លួនរបស់កម្ពុជា និងបានបង្ហាញឆន្ទៈសហការយ៉ាងពេញទំហឹងសម្រាប់ការរៀបចំកិច្ចប្រជុំនាឆ្នាំ២០២៧ ខាងមុខនេះ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
បេសកកម្មនេះផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងសភា និងការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីកិច្ចការសង្គម និងវប្បធម៌ APA នាឆ្នាំ២០២៧។
ក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត Mohammad Reza Majidi អគ្គលេខាធិការ APA ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការរៀបចំចំរុះ រួមមានមូលបទ និងខ្លឹមសារនៃកិច្ចប្រជុំឆ្នាំ២០២៧ ដោយលើកកម្ពស់ភាពចម្រុះនៃវប្បធម៌ សាមគ្គីភាពអាស៊ី និងកិច្ចសហប្រតិបត្តិការសភាដើម្បីសន្តិភាព និងការអភិវឌ្ឍ។
អគ្គលេខាធិការ APA បានស្វាគមន៍ និងបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចរបស់អគ្គលេខាធិការដ្ឋាន ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍នេះដំណើរការទៅដោយជោគជ័យ។
ទន្ទឹមនឹងនេះ គណៈប្រតិភូសភាកម្ពុជាក៏បានជួបពិភាក្សាជាមួយ លោកជំទាវ Mavsuma Muini អនុប្រធានរដ្ឋសភាតាជីគីស្ថាន ដើម្បីសិក្សាដកស្រង់បទពិសោធន៍នៃការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឆ្នាំនេះ។ ភាគីទាំងពីរបានព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការសភាទ្វេភាគី តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ បទពិសោធន៍នីតិកម្ម និងការទំនាក់ទំនងរវាងគណៈកម្មការជំនាញ។ លើសពីនេះ លោកជំទាវអនុប្រធានរដ្ឋសភាតាជីគីស្ថាន បានជម្រាបជូនពីគម្រោងបង្កើត «ក្រុមមិត្តភាពសភាតាជីគីស្ថាន-កម្ពុជា» ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ព្រឹទ្ធសភាកម្ពុជា Senate of Cambodiaនៅក្នុងកិច្ចប្រជុំគណៈកម្មការដឹកនាំ APA ឯកឧត្តម ងី ច័ន្ទ្រផល បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការសភា និងបានចែករំលែកបទពិសោធន៍ប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងការកសាងសន្តិភាព ការផ្សះផ្សាជាតិ ព្រមទាំងសារៈសំខាន់នៃកិច្ចសន្ទនារវាងវប្បធម៌ និងសាសនា ក្នុងការបង្កើតទំនុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក។