National
• 6 hours ago• Lim_Rothanaksambath
អ៊ុយក្រែន បញ្ជាក់ជំហរចូលរួមកិច្ចប្រជុំ APF និងគ្រោងអញ្ជើញគណៈប្រតិភូជាន់ខ្ពស់នៃសភាកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនាពេលខាងមុខ

ភ្នំពេញ, ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦៖ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងតំណាងទូតអ៊ុយក្រែន បានសម្តែងនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ព្រមទាំងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ក្នុងជំនួបពិភាក្សាការងារមួយដែលបានធ្វើឡើងនៅវិមានរដ្ឋសភា។
នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អុិត សំហេង ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អ៊ុយក្រែន បានទទួលជួបពិភាក្សាការងារជាមួយ លោក Yevhen ZHUPIEYEV ភារធារីស្តីទី នៃស្ថានទូតអ៊ុយក្រែនប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងទទួលបន្ទុកកិច្ចការការទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។
នៅក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាលនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ុយក្រែន ដោយផ្តោតលើចំណុចសំខាន់ៗចំនួន ៤៖
• ការពង្រឹងទំនាក់ទំនងទ្វេភាគី៖ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យផ្សេងៗឱ្យកាន់តែមានផ្លែផ្កា។
• ការគាំទ្រគ្នាលើឆាកអន្តរជាតិ៖ កម្ពុជា និងអ៊ុយក្រែន បានបញ្ជាក់ពីជំហរក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌ និងវេទិកាពហុភាគីអន្តរជាតិនានា។
• ការចូលរួមក្នុងកិច្ចប្រជុំ APF ៖ តំណាងភាគីអ៊ុយក្រែនបានបញ្ជាក់ពីការចូលរួមរបស់សភាអ៊ុយក្រែន ក្នុងកិច្ចប្រជុំសភានិយាយភាសាបារាំង (APF - Assemblée Parlementaire de la Francophonie) ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។
• ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់៖ ភាគីអ៊ុយក្រែនបានគោរពអញ្ជើញគណៈប្រតិភូជាន់ខ្ពស់នៃសភាកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអ៊ុយក្រែន ក្នុងពេលវេលាសមស្របណាមួយនាពេលខាងមុខ ដើម្បីបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network