National
• 1 hour ago• Lim_Rothanaksambath
ប្រធានរដ្ឋសភា៖ កិច្ចប្រជុំ APPF-GH លើកទី៩ នៅកម្ពុជា ជាស្ពានចម្លងមិត្តភាព និងការប្តេជ្ញាចិត្តលើសុខភាពសកលក្នុងយុគសម័យ AI

ភ្នំពេញ, ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា កិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល (9th APPF-GH) មិនត្រឹមតែជាវេទិកាសម្រាប់ផ្លាស់ប្តូរបទពិសោធន៍បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរឹតចំណងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីឧត្តមប្រយោជន៍សុខភាពរបស់ប្រជាជនក្នុងតំបន់ និងសកលលោក។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីលៀងសាយភោជន៍ ជូនដល់គណៈប្រតិភូមកពី ១៥ ប្រទេស និងដៃគូអន្តរជាតិ កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ។
កម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រោមប្រធានបទដ៏មានសារៈសំខាន់បំផុតសម្រាប់ពេលបច្ចុប្បន្ន គឺ «សេវាគ្របដណ្តប់សុខភាពជាសកល ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) និងបរិបទនៃការប្រែប្រួលអាកាសធាតុ»។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា វត្តមានរបស់ថ្នាក់ដឹកនាំរដ្ឋសភា និងរដ្ឋាភិបាលមកពីបណ្តាប្រទេសនានា គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តនយោបាយយ៉ាងមុតមាំ ក្នុងការដោះស្រាយបញ្ហាប្រឈមថ្មីៗ ជាពិសេសវិបត្តិប្រែប្រួលអាកាសធាតុ និងការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា AI ដើម្បីលើកកម្ពស់វិស័យសុខាភិបាល។
ក្នុងសុន្ទរកថាទៅកាន់គណៈប្រតិភូ សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា៖ «យើងត្រូវធ្វើឱ្យប្រាកដថា គ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលឡើយ។ ប្រជាពលរដ្ឋគ្រប់រូបត្រូវតែទទួលបានផ្លែផ្កាពិតប្រាកដពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងនេះ»។ សម្តេចបានបន្ថែមថា លទ្ធផលនៃកិច្ចពិភាក្សានឹងនាំមកនូវការកែលម្អជាក់ស្តែងដល់សុខុមាលភាពប្រជាជន មិនមែនត្រឹមតែលើក្រដាសនោះទេ។
ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត សាយយ៉ា ម៉ាអ៊ូ ពីយូកាឡា (Dr. Saia Ma’u Piukala) នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វ៊ិកខាងលិច បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះការរៀបចំដ៏កក់ក្តៅរបស់សភាកម្ពុជា។ លោកបានកត់សម្គាល់ថា វេទិកានេះបានផ្តល់ឱកាសឱ្យអ្នកចូលរួមជជែកគ្នាយ៉ាងស៊ីជម្រៅ និងស្និទ្ធស្នាលបំផុត។
តាមការគ្រោងទុក នៅថ្ងៃបន្ទាប់គណៈប្រតិភូទាំងអស់នឹងអញ្ជើញទៅទស្សនកិច្ចសិក្សានៅខេត្តកំពត ដើម្បីស្វែងយល់ផ្ទាល់ពីប្រព័ន្ធនៃការផ្តល់សេវាសុខាភិបាលនៅតាមមូលដ្ឋាន និងដើម្បីឈ្វេងយល់បន្ថែមពីវប្បធម៌ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
គួររំលឹកផងដែរថា វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល (APPF-GH) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ក្នុងគោលបំណងកៀងគរឆន្ទៈនយោបាយរបស់សមាជិកសភាក្នុងតំបន់ ដើម្បីជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ពាក់ព័ន្ធនឹងសុខភាព។ ការដែលកម្ពុជាទទួលបានសិទ្ធិជាម្ចាស់ផ្ទះនៅឆ្នាំ២០២៦នេះ បានបង្ហាញពីតួនាទីកាន់តែសកម្មរបស់កម្ពុជាក្នុងសង្វៀនការទូតសភា និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាលើប្រព័ន្ធគាំពារសុខភាពសាធារណៈ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network