National
• 5 hours ago• Lim_Rothanaksambath
សមត្ថកិច្ចគយ និងអន្តោប្រវេសន៍ ឃាត់ខ្លួនជនបរទេសម្នាក់ រឹបអូសហេរ៉ូអ៊ីនជាង ៣គីឡូក្រាម នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

ភ្នំពេញ, ថ្ងៃទី៣0 ខែកញ្ញា ឆ្នាំ២០២៦៖ កងកម្លាំងសមត្ថកិច្ចចម្រុះប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានស្កាត់ចាប់ករណីប៉ុនប៉ងរត់ពន្ធសារធាតុញៀនឆ្លងដែនចេញទៅក្រៅប្រទេសមួយករណី ដោយបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសម្នាក់ និងដកហូតបានសារធាតុញៀនប្រភេទហេរ៉ូអ៊ីន (Heroin) ទម្ងន់សរុបជាង ៣គីឡូក្រាម ដែលលាក់បង្កប់យ៉ាងប៉ិនប្រសប់ក្នុងវ៉ាលីសម្លៀកបំពាក់។
ប្រតិបត្តិការបង្ក្រាបនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅត្រង់ចំណុចស្ថានីយអ្នកដំណើរចេញ (Departure Terminal) នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ នេះជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង មន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមន្ត្រីនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការអនុវត្តវិធានការរឹតបន្តឹងការត្រួតពិនិត្យអ្នកដំណើរបរទេស មុនពេលចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ផ្អែកតាមរបាយការណ៍ផ្លូវការ នៅក្នុងសកម្មភាពពិនិត្យ និងឆែកឆេរអីវ៉ាន់របស់ជនសង្ស័យ សមត្ថកិច្ចបានរកឃើញម្សៅម៉ត់ពណ៌ស សង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន ដែលមានទម្ងន់សុទ្ធសរុប ៣ ១៤៨,៩៧ ក្រាម (ប្រមាណ ៣,១៥ គីឡូក្រាម) ដោយត្រូវ បានក្រុមជនល្មើសបិទបាំងលាក់ក្នុងវ៉ាលីសសម្លៀកបំពាក់ ដើម្បីគេចវេះពីការពិនិត្យស្កេនរបស់សមត្ថកិច្ច។
ក្រោយពេលបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួចរាល់ ក្រុមការងារគយ និងនគរបាលអន្តោប្រវេសន៍ បានប្រគល់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងសារធាតុញៀន និងសម្ភារៈពាក់ព័ន្ធ ជូនទៅ អង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងបន្តស៊ើបអង្កេតចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។
គួរឱ្យដឹងផងដែរថា ការបង្ក្រាបករណីរត់ពន្ធហេរ៉ូអ៊ីននៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនាពេលនេះ បានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសមត្ថកិច្ចចម្រុះគយ និងអន្តោប្រវេសន៍ បានបំបែកសំណុំរឿងរត់ពន្ធសារធាតុញៀនឆ្លងដែនដ៏ធំមួយទៀត នៅ អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។
តួយ៉ាង កាលពីថ្ងៃទី២២ ខែកញ្ញា កន្លងទៅ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចំនួន ២នាក់ នៅស្ថានីយអ្នកដំណើរមកដល់ (Arrival Terminal) នៃអាកាសយានដ្ឋានអន្តរជាតិតេជោ និងបានដកហូតសារធាតុញៀនសង្ស័យជាប្រភេទកូកាអ៊ីន (Cocaine) ទម្ងន់ ៦ ០០៩ ក្រាម (ជាង ៦គីឡូក្រាម) លាក់បង្កប់ក្នុងវ៉ាលីសម្លៀកបំពាក់ដូចគ្នា។
ប្រតិបត្តិការជោគជ័យជាបន្តបន្ទាប់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងសៀមរាបអង្គរ បានឆ្លុះបញ្ចាំងពីសមត្ថភាពខ្ពស់នៃប្រព័ន្ធស្កេនបច្ចេកវិទ្យាទំនើប និងកិច្ចសហការអន្តរស្ថាប័នយ៉ាងរលូន រវាងមន្ត្រីគយ និងរដ្ឋាករ និងនគរបាលអន្តោប្រវេសន៍ ក្នុងការទប់ស្កាត់មិនឱ្យក្រុមឧក្រិដ្ឋជនអន្តរជាតិប្រើប្រាស់ដែនដីកម្ពុជាជាទីតាំងឆ្លងកាត់ ឬចែកចាយសារធាតុញៀនឡើយ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network