National
• 53 minutes ago• Lim_Rothanaksambath
ផ្លូវជាតិលេខ១០ សរសៃឈាមសេដ្ឋកិច្ចយុទ្ធសាស្ត្រថ្មី តភ្ជាប់ភូមិភាគពាយ័ព្យទៅកាន់ឆ្នេរសមុទ្រភាគនិរតី ត្រូវសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវការ

ភ្នំពេញ, ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦៖ រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នេះ បានរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផ្លូវជាតិលេខ១០» ប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីសម្ពោធផ្លូវជាតិលេខ១០ នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ជាំង ណាន (Mr. JIANG Nan) ភារធារី នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសមាជិក-សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឧកញ៉ា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំក្រសួង និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធប្រវត្តិសាស្ត្រនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការប្រែក្លាយអតីតតំបន់សមរភូមិសង្គ្រាមស៊ីវិល ឱ្យទៅជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ តភ្ជាប់ពីភូមិភាគពាយ័ព្យមកកាន់តំបន់ឆ្នេរសមុទ្រភាគនិរតីនៃប្រទេស។
ផ្លូវជាតិលេខ១០ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រតភ្ជាប់ខេត្តចំនួន ៣ គឺ បាត់ដំបង ពោធិ៍សាត់ និងកោះកុង។ ខ្សែផ្លូវនេះបានសម្រួលយ៉ាងខ្លាំងដល់ប្រព័ន្ធដឹកជញ្ជូន និងកាត់បន្ថយពេលវេលាធ្វើដំណើរយ៉ាងច្រើនសន្ធឹកសន្ធាប់ពីខេត្តបាត់ដំបង ទៅខេត្តកោះកុង កាត់បន្ថយ និងចំណេញចម្ងាយផ្លូវរហូតដល់ ៣០៦ គីឡូម៉ែត្រ និងពីខេត្តប៉ៃលិន ទៅខេត្តកោះកុង កាត់បន្ថយ និងចំណេញចម្ងាយផ្លូវរហូតដល់ ៣៧២ គីឡូម៉ែត្រ។

ផ្លូវនេះត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីប្រើប្រាស់រយៈពេលសាងសង់ ៦៦ខែ។ ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ៥៧-៧ ក្នុងខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង ដោយសាងសង់ជាប្រភេទផ្លូវ DBST មានគន្លងរថយន្ត ២គន្លងទៅមក។
ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងនេះ ជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ផលិតផលកសិកម្ម និងការធ្វើដំណើររបស់ប្រជាពលរដ្ឋរវាងតំបន់ព្រំដែនភូមិភាគពាយ័ព្យ ទៅកាន់ច្រកសមុទ្រ និងកំពង់ផែភាគនិរតី ដោយមិនបាច់ធ្វើដំណើរវាងឆ្លងកាត់រាជធានីភ្នំពេញឡើយ។
ក្រៅពីមុខងារសេដ្ឋកិច្ច ផ្លូវជាតិលេខ១០ ត្រូវបានប្រសិទ្ធនាមថាជា «ផ្លូវបង្កើតសង្ឃឹម ផ្លូវបង្កើតឱកាស និងផ្លូវបង្កើតអនាគត» ដែលជាគ្រឹះយ៉ាងរឹងមាំនៃគោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល។ ខ្សែផ្លូវនេះក៏បានបើកច្រកទេសចរណ៍ធម្មជាតិដ៏ទាក់ទាញតាមបណ្តោយជួរភ្នំក្រវាញ (រួមមានតំបន់ប្រម៉ោយ វាលវែង និងអូរសោម) និងមានស្ពានខ្ពស់ជាងគេនៅកម្ពុជា (ស្ពានស្ទឹងដំណាក់ក្បួន) ដែលឆ្លងកាត់ជ្រលងភ្នំ និងដងស្ទឹង បង្កើតបានជាទស្សនីយភាពធម្មជាតិដ៏ស្រស់ស្អាត។
មុនឈានដល់ពិធីសម្ពោធផ្លូវការ នារសៀលថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យទីតាំងផ្ទាល់ក្នុងខេត្តពោធិ៍សាត់ ដើម្បីធានាឱ្យបាននូវការរៀបចំពិធីសម្ពោធឱ្យបានរលូន និងមានរបៀបរៀបរយខ្ពស់៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network