National
• 2 hours ago• Lim_Rothanaksambath
ក្រសួងការបរទេសកម្ពុជា ជួបពិភាក្សាជាមួយតំណាងស្ថានទូតបែលហ្ស៊ិក លើកិច្ចការទំនាក់ទំនងទ្វេភាគី និងបច្ចុប្បន្នភាពព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ, ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦៖ នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ លោក Christophe CARDON de LICHTBUER អនុប្រធានបេសកកម្ម នៃស្ថានទូតបែលហ្ស៊ិកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការបរទេស រាជធានីភ្នំពេញ។
ក្នុងជំនួបការទូតនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើវឌ្ឍនភាព នៃការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរកន្លងមក រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្របែលហ្ស៊ិក។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានលើកឡើងអំពីការត្រៀមលក្ខណៈចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie Summit) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំឡើងនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខផងដែរ។
ចំណុចសំខាន់មួយទៀតនៃជំនួបនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ នង សាកល បានជម្រាបជូនលោក Christophe CARDON de LICHTBUER អំពីបច្ចុប្បន្នភាពនៃស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានបញ្ជាក់ជាថ្មីយ៉ាងច្បាស់អំពីជំហរ និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនដោយសន្តិវិធី ស្របតាមបទដ្ឋានច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
សូមជម្រាបថា កម្ពុជាត្រូវបានជ្រើសរើសជាផ្លូវការឱ្យធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ នឹងជួយលើកកម្ពស់តួនាទីកម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងពង្រឹងទំនាក់ទំនងវប្បធម៌ សេដ្ឋកិច្ច និងការទូតជាមួយបណ្តាប្រទេសនិយាយភាសាបារាំងនៅជុំវិញពិភពលោក រួមទាំងប្រទេសបែលហ្ស៊ិកផងដែរ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network