National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា អំពាវនាវឱ្យមានការវាយតម្លៃស្ថានភាពសិទ្ធិមនុស្សដោយយុត្តិធម៌ ដើម្បីជនភៀសសឹកជាង២ម៉ឺននាក់អាចត្រឡប់ទៅផ្ទះដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ

ភ្នំពេញ, ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦៖ នៅក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ សហព័ន្ធស្វីស កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ជាផ្លូវការក្រោមរបៀបវារៈទី១០ ស្តីពី «ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព»។
បទអន្តរាគមន៍នេះ ត្រូវបានធ្វើឡើងឆ្លើយតបនឹងរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពី «តួនាទី និងសមិទ្ធផលរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ក្នុងការផ្តល់ជំនួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លើកកម្ពស់ និងការពារសិទ្ធិមនុស្ស»។
ឯកឧត្តម ឯកអគ្គរាជទូត កែ សុវណ្ណ បានសម្តែងនូវការអរគុណចំពោះការរៀបចំរបាយការណ៍របស់អគ្គលេខាធិការ អសប ដោយបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការកំណត់អាទិភាពវិស័យសិទ្ធិមនុស្សរបស់កម្ពុជា គឺត្រូវបានបង្កើតឡើងនៅលើមូលដ្ឋានគ្រឹះនៃបទពិសោធន៍ដ៏ជូរចត់ពីអតីតកាល នៃសង្គ្រាម និងការបែកបាក់ជាតិ។ ដោយសារហេតុនេះ កម្ពុជាបានចាត់ទុក «សន្តិភាព ការអភិវឌ្ឍ នីតិរដ្ឋ និងសុខុមាលភាពរបស់ប្រជាជន» ជាស្នូលមិនអាចខ្វះបានក្នុងការការពារ និងលើកកម្ពស់សិទ្ធិសេរីភាពរបស់ពលរដ្ឋ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Permanent Mission of the Kingdom of Cambodia to the UN Office at Geneva និង Neth Pheaktra
នៅក្នុងអង្គប្រជុំ ឯកឧត្តមតំណាងអចិន្ត្រៃយ៍កម្ពុជា បានជំរុញយ៉ាងទទូចដល់សហគមន៍អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ ឱ្យធ្វើការវាយតម្លៃលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដោយឈរលើគោលការណ៍យុត្តិធម៌ មានតុល្យភាព គ្មានការលំអៀងផ្នែកនយោបាយ និងត្រូវផ្អែកលើព័ត៌មានដែលបានផ្ទៀងផ្ទាត់ត្រឹមត្រូវ ស្របតាមស្ថានភាពជាក់ស្តែងនៅលើដី។
ទន្ទឹមនឹងនេះ ឯកឧត្តមបានសម្តែងនូវការសោកស្តាយចំពោះអនុសាសន៍មួយចំនួននៅក្នុងរបាយការណ៍ ដែលហាក់ដូចជាទម្លាក់ការទទួលខុសត្រូវទាំងស្រុងមកលើកម្ពុជា ចំពោះលទ្ធផលនៃបញ្ហាប្រឈមមួយចំនួន ដែលតាមពិតតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ឬការចូលរួមយ៉ាងសកម្មពីភាគីផ្សេងទៀត ដូចជា ការសម្របសម្រួលឱ្យជនភៀសសឹកដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ អាចវិលត្រឡប់ទៅលំនៅឋានដើមវិញ កិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗ។
ឯកឧត្តម កែ សុវណ្ណ បានបញ្ជាក់សារជាថ្មីនូវជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងដោយស្មោះត្រង់ជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)។

ជាពិសេស ឯកឧត្តមបានអំពាវនាវដល់អង្គការសហប្រជាជាតិ និងដៃគូអន្តរជាតិ ឱ្យផ្តល់នូវជំនួយគាំទ្រជាក់ស្តែងបន្ថែមទៀតក្នុងក្របខណ្ឌរបៀបវារៈទី១០ ជាពិសេសដើម្បីដោះស្រាយវិបត្តិមនុស្សធម៌បន្ទាន់ ដោយជួយដល់ជនភៀសសឹកកម្ពុជាជាង ២០,០00 នាក់ ឱ្យមានលទ្ធភាព និងឱកាសអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញដោយសុវត្ថិភាព ភាពកក់ក្តៅ និងដោយសេចក្តីថ្លៃថ្នូរ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
បទអន្តរាគមន៍នេះ ត្រូវបានធ្វើឡើងឆ្លើយតបនឹងរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពី «តួនាទី និងសមិទ្ធផលរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ក្នុងការផ្តល់ជំនួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លើកកម្ពស់ និងការពារសិទ្ធិមនុស្ស»។
ឯកឧត្តម ឯកអគ្គរាជទូត កែ សុវណ្ណ បានសម្តែងនូវការអរគុណចំពោះការរៀបចំរបាយការណ៍របស់អគ្គលេខាធិការ អសប ដោយបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការកំណត់អាទិភាពវិស័យសិទ្ធិមនុស្សរបស់កម្ពុជា គឺត្រូវបានបង្កើតឡើងនៅលើមូលដ្ឋានគ្រឹះនៃបទពិសោធន៍ដ៏ជូរចត់ពីអតីតកាល នៃសង្គ្រាម និងការបែកបាក់ជាតិ។ ដោយសារហេតុនេះ កម្ពុជាបានចាត់ទុក «សន្តិភាព ការអភិវឌ្ឍ នីតិរដ្ឋ និងសុខុមាលភាពរបស់ប្រជាជន» ជាស្នូលមិនអាចខ្វះបានក្នុងការការពារ និងលើកកម្ពស់សិទ្ធិសេរីភាពរបស់ពលរដ្ឋ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Permanent Mission of the Kingdom of Cambodia to the UN Office at Geneva និង Neth Pheaktraនៅក្នុងអង្គប្រជុំ ឯកឧត្តមតំណាងអចិន្ត្រៃយ៍កម្ពុជា បានជំរុញយ៉ាងទទូចដល់សហគមន៍អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ ឱ្យធ្វើការវាយតម្លៃលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដោយឈរលើគោលការណ៍យុត្តិធម៌ មានតុល្យភាព គ្មានការលំអៀងផ្នែកនយោបាយ និងត្រូវផ្អែកលើព័ត៌មានដែលបានផ្ទៀងផ្ទាត់ត្រឹមត្រូវ ស្របតាមស្ថានភាពជាក់ស្តែងនៅលើដី។