Education
• 2 hours ago• Lim_Rothanaksambath
ក្រសួងអប់រំ ចេញសេចក្តីជូនដំណឹងស្តីពីនីតិវិធី និងកាលបរិច្ឆេទនៃការវាយតម្លៃ «សាលារៀនគំរូ» ឆ្នាំសិក្សា ២០២៥-២០២៦

ភ្នំពេញ, ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ណែនាំដល់មន្ទីរអប់រំរាជធានី-ខេត្ត, ការិយាល័យអប់រំក្រុង-ស្រុក-ខណ្ឌ និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស អំពីយន្តការ និងនីតិវិធីនៃការវាយតម្លៃជ្រើសរើស «សាលារៀនគំរូ» សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដើម្បីលើកកម្ពស់គុណភាពអប់រំ និងពង្រឹងអភិបាលកិច្ចសាលារៀនឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា។
យោងតាមសេចក្តីជូនដំណឹង ការវាយតម្លៃ និងការផ្តល់ «ពានរង្វាន់ជ័យលាភីសាលារៀនគំរូ» ព្រមទាំងបណ្ណសរសើរសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នេះ នឹងត្រូវប្រគល់ជូនសាលារៀនដែលខិតខំអនុវត្តស្តង់ដាបានល្អប្រសើរ នៅក្នុង «អង្គសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា» នាឆ្នាំ២០២៧ ខាងមុខ។
ក្រសួងបានគូសបញ្ជាក់ថា ការវាយតម្លៃត្រូវឈរលើ «ស្តង់ដាស្នូលទាំង ៥» នៃសាលារៀនគំរូ រួមមាន៖ ១. លទ្ធផលសិក្សារបស់សិស្ស (Student Learning Results), ២. ការបង្រៀននិងការរៀន (Teaching and Learning), ៣. ការចូលរួមរបស់សហគមន៍ (Community Involvement), ៤. ដំណើរប្រតិបត្តិ និងរដ្ឋបាលសាលារៀន (School Operation and Administration) និង៥. គណនេយ្យភាពរបស់សាលារៀន (School Accountability)។

ដើម្បីធានាឱ្យដំណើរការជ្រើសរើសប្រព្រឹត្តទៅដោយរលូន និងត្រឹមត្រូវ ក្រសួងបានកំណត់នូវ «យន្តការ ៤ ដំណាក់កាល» ដូចខាងក្រោម៖
• ដំណាក់កាលទី១ (ថ្នាក់សាលារៀន)៖ គ្រឹះស្ថានសិក្សានីមួយៗ ត្រូវធ្វើស្វ័យរង្វាយតម្លៃសាលារៀនរបស់ខ្លួន ដោយភ្ជាប់ជាមួយឯកសារភស្តុតាងច្បាស់លាស់តាមស្តង់ដានីមួយៗ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ រួចបញ្ជូនទៅការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឱ្យបានមុនដំណាច់ខែតុលា ឆ្នាំ២០២៦។
• ដំណាក់កាលទី២ (ថ្នាក់ក្រុង ស្រុក ខណ្ឌ)៖ ការិយាល័យអប់រំក្រុង ស្រុក ខណ្ឌ ត្រូវបង្កើតគណៈកម្មការបច្ចេកទេស ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ វាយតម្លៃ និងជ្រើសរើសឈ្មោះសាលារៀន រួចបញ្ជូនទៅមន្ទីរអប់រំ រាជធានី ខេត្ត នៅសប្តាហ៍ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។
• ដំណាក់កាលទី៣ (ថ្នាក់រាជធានី ខេត្ត)៖ មន្ទីរអប់រំ រាជធានី ខេត្ត ត្រូវបង្កើតគណៈកម្មការបច្ចេកទេស (រៀបចំដោយការិយាល័យអធិការកិច្ចមន្ទីរ) ពិនិត្យ ផ្ទៀងផ្ទាត់ និងជ្រើសរើសបេក្ខភាពសាលារៀនគំរូតំណាងខេត្ត រួចបញ្ជូនទៅនាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ នៃក្រសួងអប់រំ នៅសប្តាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
• ដំណាក់កាលទី៤ (ថ្នាក់ជាតិ/ក្រសួង)៖ ក្រុមការងារបច្ចេកទេសក្រសួង (លេខាធិការដ្ឋាន/អគ្គាធិការដ្ឋាន) ពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើបេក្ខភាពសាលារៀនគំរូ ដោយផ្អែកលើរបាយការណ៍ស្វ័យវាយតម្លៃ និងរបាយការណ៍ពាក់ព័ន្ធ។ ក្នុងករណីចាំបាច់ ក្រុមការងារចម្រុះរបស់ក្រសួងនឹងចុះពិនិត្យ និងវាយតម្លៃបន្ថែមដល់ទីតាំងសាលារៀនផ្ទាល់ មុនពេលប្រជុំគណៈកម្មការវាយតម្លៃថ្នាក់ក្រសួង ដើម្បីសម្រេចបញ្ជីឈ្មោះសាលារៀនទទួលស្គាល់ជ័យលាភីផ្លូវការ។
ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់អាជ្ញាធរអប់រំគ្រប់លំដាប់ថ្នាក់ និងនាយក-នាយិកាគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ឱ្យសហការរៀបចំ និងអនុវត្តនីតិវិធីនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
សូមជម្រាបឱ្យដឹងផងដែរថា ក្របខ័ណ្ឌនយោបាយ «សាលារៀនគំរូ» (Model School Standard) ជាកម្មវិធីសាលារៀនគំរូ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីខែតុលា ឆ្នាំ២០២៣។ កម្មវិធីនេះផ្តោតលើការកែប្រែវប្បធម៌គ្រប់គ្រងសាលារៀន ការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ ការអប់រំសុខភាព និងការបន្ថែមម៉ោងសិក្សាយ៉ាងតិច ២ម៉ោង សម្រាប់សកម្មភាពក្រៅម៉ោង។
នៅក្នុងការវាយតម្លៃឆ្នាំសិក្សាមុនៗ ក្រសួងបានប្រកាសទទួលស្គាល់សាលារៀនចំនួន ៤២៧ សាលា នៅទូទាំងប្រទេសឱ្យជាប់ជា «សាលារៀនគំរូ» (គិតត្រឹមដើមឆ្នាំ២០២៦)។ ការបន្តវាយតម្លៃសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ គឺជាជំហានពង្រីកវិសាលភាពដើម្បីសម្រេចឱ្យបាននូវគោលដៅគ្រឹះស្ថានសិក្សាគំរូពី ៥០០ ដល់ ១ ០០០ សាលានៅទូទាំងប្រទេស៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network