National
• 1 hour ago• Lim_Rothanaksambath
ឯកឧត្តម លុយ ដាវីត បញ្ជាក់ជំហរដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ខណៈកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ការទូតដ៏ធំនៅខែវិច្ឆិកាខាងមុខ

ភ្នំពេញ, ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦៖ នៅក្នុងកិច្ចប្រជុំលើកទី១៣៤ នៃក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី (Conseil permanent de la Francophonie - CPF) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានថ្លែងការណ៍ធ្វើបច្ចុប្បន្នភាពយ៉ាងស៊ីជម្រៅអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបង្ហាញពីវឌ្ឍនភាពនៃការត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។
ថ្លែងទៅកាន់តំណាងផ្ទាល់របស់បណ្តារដ្ឋ និងរដ្ឋាភិបាលជាសមាជិក OIF ឯកឧត្តមឯកអគ្គរាជទូត បានរំលឹកថា សន្តិភាពគឺជាតម្លៃមូលដ្ឋានដ៏សំខាន់ និងមិនអាចកាត់ថ្លៃបានសម្រាប់កម្ពុជា ដែលជាប្រទេសធ្លាប់ឆ្លងកាត់មហន្តរាយសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់អស់ជាច្រើនទសវត្សរ៍។ បទពិសោធន៍ដ៏ឈឺចាប់នេះ បានធ្វើឱ្យកម្ពុជាយល់ច្បាស់ពីសារៈសំខាន់នៃការថែរក្សា និងពង្រឹងសន្តិភាពឱ្យបានរឹងមាំយូរអង្វែង។
ពាក់ព័ន្ធនឹងវិវាទព្រំដែនជាមួយប្រទេសថៃ ឯកឧត្តម លុយ ដាវីត បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងការគោរពគោលការណ៍សមភាពអធិបតេយ្យភាពរបស់រដ្ឋ។
ឯកឧត្តម បានគូសបញ្ជាក់ថា ការស្តារទំនុកចិត្តរវាងប្រទេសទាំងពីរ ទាមទារឱ្យមានការអនុវត្តវិធានការជាក់ស្តែង រួមមាន៖ ការអនុវត្តសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, ការគោរពព្រំដែនអន្តរជាតិ, ការបន្តការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនក្នុងក្របខ័ណ្ឌគណៈកម្មការចម្រុះព្រំដែនគោក (JBC) ព្រមទាំងការធានាឱ្យប្រជាពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅលំនៅឋានដើមវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ដោយឡែក ចំពោះវិវាទដែនសមុទ្រ កម្ពុជាផ្តល់អាទិភាពដល់យន្តការផ្សះផ្សាដោយសន្តិវិធីដែលមានចែងក្នុងច្បាប់អន្តរជាតិ ជាជាងការប្រឈមមុខដាក់គ្នា។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក David Luy
ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានធ្វើបទបង្ហាញជូនអង្គប្រជុំអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំ «កិច្ចប្រជុំលើកទី៤៨ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី (CMF)» និង «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» (20th Francophonie Summit) ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
ឯកឧត្តមបានអះអាងថា ខណៈដែលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងពីរនេះកាន់តែខិតជិតមកដល់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចការបច្ចេកទេស ដើម្បីទទួលស្វាគមន៍ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូអន្តរជាតិទាំងអស់ក្នុងលក្ខខណ្ឌល្អប្រកបដោយការបដិសណ្ឋារកិច្ច និងធានាឱ្យកិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យដ៏ត្រចះត្រចង់។
សូមជម្រាបថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ការទូតដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលពិភពលោក បន្ទាប់ពីប្រទេសវៀតណាម (កាលពីឆ្នាំ១៩៩៧)។ ការធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នឹងលើកកម្ពស់កិត្យានុភាពអន្តរជាតិ សេដ្ឋកិច្ច និងទេសចរណ៍របស់កម្ពុជាយ៉ាងខ្លាំង៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ថ្លែងទៅកាន់តំណាងផ្ទាល់របស់បណ្តារដ្ឋ និងរដ្ឋាភិបាលជាសមាជិក OIF ឯកឧត្តមឯកអគ្គរាជទូត បានរំលឹកថា សន្តិភាពគឺជាតម្លៃមូលដ្ឋានដ៏សំខាន់ និងមិនអាចកាត់ថ្លៃបានសម្រាប់កម្ពុជា ដែលជាប្រទេសធ្លាប់ឆ្លងកាត់មហន្តរាយសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់អស់ជាច្រើនទសវត្សរ៍។ បទពិសោធន៍ដ៏ឈឺចាប់នេះ បានធ្វើឱ្យកម្ពុជាយល់ច្បាស់ពីសារៈសំខាន់នៃការថែរក្សា និងពង្រឹងសន្តិភាពឱ្យបានរឹងមាំយូរអង្វែង។
ពាក់ព័ន្ធនឹងវិវាទព្រំដែនជាមួយប្រទេសថៃ ឯកឧត្តម លុយ ដាវីត បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងការគោរពគោលការណ៍សមភាពអធិបតេយ្យភាពរបស់រដ្ឋ។
ឯកឧត្តម បានគូសបញ្ជាក់ថា ការស្តារទំនុកចិត្តរវាងប្រទេសទាំងពីរ ទាមទារឱ្យមានការអនុវត្តវិធានការជាក់ស្តែង រួមមាន៖ ការអនុវត្តសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, ការគោរពព្រំដែនអន្តរជាតិ, ការបន្តការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនក្នុងក្របខ័ណ្ឌគណៈកម្មការចម្រុះព្រំដែនគោក (JBC) ព្រមទាំងការធានាឱ្យប្រជាពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅលំនៅឋានដើមវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ដោយឡែក ចំពោះវិវាទដែនសមុទ្រ កម្ពុជាផ្តល់អាទិភាពដល់យន្តការផ្សះផ្សាដោយសន្តិវិធីដែលមានចែងក្នុងច្បាប់អន្តរជាតិ ជាជាងការប្រឈមមុខដាក់គ្នា។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក David Luyទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានធ្វើបទបង្ហាញជូនអង្គប្រជុំអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំ «កិច្ចប្រជុំលើកទី៤៨ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី (CMF)» និង «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» (20th Francophonie Summit) ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។