National

• 1 hour ago• Lim_Rothanaksambath

ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រៀបចំពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលឆ្នាំ២០២៦ ជំរុញកិច្ចសហការសេដ្ឋកិច្ច ការពារជាតិ និងការផ្លាស់ប្តូរវប្បធម៌

ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រៀបចំពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលឆ្នាំ២០២៦ ជំរុញកិច្ចសហការសេដ្ឋកិច្ច ការពារជាតិ និងការផ្លាស់ប្តូរវប្បធម៌
ភ្នំពេញ, ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦៖ ពិធីបើកសម្ពោធ «ព្រឹត្តិការណ៍ការតភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយពិព័រណ៍ផលិតផលវៀតណាម-កម្ពុជា ឆ្នាំ២០២៦» ត្រូវបានប្រារព្វរៀបចំឡើងនៅនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាពភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ ថាណា រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន ក្វាង ង៉ុក (Nguyen Quang Ngoc) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន កងទ័ព និងពាណិជ្ជករនៃប្រទេសទាំងពីរយ៉ាងច្រើនកុះករ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន ក្វាង ង៉ុក បានគូសបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មទ្រង់ទ្រាយធំនេះ ត្រូវបានរៀបចំឡើងនៅលើផ្ទៃដីសរុប ១០,០០០ ម៉ែត្រការ៉េ ដោយមានការចូលរួមពីអាជីវកម្ម និងក្រុមហ៊ុនជិត ១៥0។

នៅក្នុងព្រឹត្តិការណ៍នេះ មានការតាំងបង្ហាញរូបភាពអនុស្សាវរីយ៍របស់ថ្នាក់ដឹកនាំប្រទេស ក្រសួងការពារជាតិ ផលិតផលច្នៃប្រឌិត និងសេដ្ឋកិច្ចការពារជាតិ ព្រមទាំងជាទីតាំងផ្លាស់ប្តូរវប្បធម៌ និងម្ហូបអាហាររវាងប្រជាជនកម្ពុជា និងវៀតណាម។

ឯកឧត្តមបានបន្ថែមថា ព្រឹត្តិការណ៍នេះធ្វើឡើងចំពេលដែលប្រទេសទាំងពីរ កំពុងរួមគ្នាត្រៀមរៀបចំសកម្មភាពនានាសម្រាប់ «ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ២០២៧» និងការអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ ខែមិថុនា ឆ្នាំ ១៩៦៧ - ២៤ ខែមិថុនា ឆ្នាំ ២០២៧)។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Department of Military Information/នាយកដ្ឋាន ព័ត៌មាន's Postប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Department of Military Information/នាយកដ្ឋាន ព័ត៌មាន's Post
ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ ថាណា រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ថា ការរៀបចំពិព័រណ៍នាពេលនេះ គឺជាផ្លែផ្ការចនាសម្ព័ន្ធដ៏សំខាន់ដែលកើតចេញពីការអនុវត្តផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦ រវាងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារប្រទេសវៀតណាម លើវិស័យវិនិយោគសេដ្ឋកិច្ចការពារជាតិ និងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក។

ឯកឧត្តម តាន់ ថាណា បានបញ្ជាក់បន្ថែមថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងបន្តធ្វើជាស្ពានចងភ្ជាប់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងបើកផ្លូវឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ កាន់តែរីកចម្រើនលូតលាស់ជាលំដាប់បន្ថែមទៀត៕

សូមជម្រាបថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោករវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ មិនត្រឹមតែផ្តោតលើសន្តិសុខព្រំដែន និងការហ្វឹកហ្វឺនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលសហគ្រាសសេដ្ឋកិច្ចការពារជាតិ ដូចជា ក្រុមហ៊ុនទូរគមនាគមន៍ Metfone/Viettel, ក្រុមហ៊ុនកសិ-ឧស្សាហកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាដើម ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការបង្កើតការងារនៅក្នុងប្រទេសកម្ពុជា។

ដោយឡែក ខួប ៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៦៧-២០២៧) គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនយោបាយ និងការទូតដ៏សំខាន់បំផុតមួយរវាងកម្ពុជា និងវៀតណាម។ ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវប្បធម៌នៅចុងឆ្នាំ២០២៦ នេះ គឺជាកាតាលីករ និងជាជំហានបើកឆាកដំបូងគេដើម្បីស្វាគមន៍ព្រឹត្តិការណ៍ធំៗជាច្រើនទៀតដែលនឹងប្រព្រឹត្តទៅពេញមួយឆ្នាំ២០២៧៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3