National
• 2 hours ago• Lim_Rothanaksambath
កម្ពុជា ទទូចឱ្យមានការប្តេជ្ញាចិត្តជាសកលលើកិច្ចការរំសាយសព្វាវុធ និងការទប់ស្កាត់ភាពតានតឹងភូមិសាស្ត្រនយោបាយ នៅវេទិកា អ.ស.ប.

ភ្នំពេញ, ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦៖ ក្នុងកិច្ចពិភាក្សាទូទៅនៃគណៈកម្មាធិការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ (គណៈកម្មាធិការទី១) ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) នៅទីក្រុងញូវយ៉ក ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំ អ.ស.ប. បានអំពាវនាវយ៉ាងទទូចឱ្យមានការប្តេជ្ញាចិត្តឡើងវិញជាអន្តរជាតិ ក្នុងការពង្រឹងកិច្ចការរំសាយសព្វាវុធ ដើម្បីធានាដល់សុខសន្តិសុខ និងស្ថិរភាពសកល។
ថ្លែងនៅក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ឯកឧត្តមឯកអគ្គរាជទូត បានកត់សម្គាល់ដោយក្តីបារម្ភថា ការកើនឡើងនូវភាពតានតឹងនៃភូមិសាស្ត្រនយោបាយពិភពលោក ក៏ដូចជាការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាកកើតថ្មី (Emerging Technologies) កំពុងតែក្លាយជាកត្តាជំរុញឱ្យភាពអសន្តិសុខសកលកាន់តែធ្ងន់ធ្ងរឡើង ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងវិធានការទប់ស្កាត់ជាបន្ទាន់ពីសហគមន៍អន្តរជាតិ។
ទន្ទឹមនឹងនេះ កម្ពុជាបានបង្ហាញពីជំហរយ៉ាងមុតមាំតាមរយៈការបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសន្ធិសញ្ញាអន្តរជាតិសំខាន់ៗ រួមមាន៖ សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT), សន្ធិសញ្ញាស្តីពីការហាមឃាត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ (TPNW), ការជំរុញឱ្យមានការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ (CTBT) ដើម្បីទប់ស្កាត់ការបំពាន និងការរីកសាយភាយនៃអាវុធមហាអន្តរាយប្រភេទនេះ។
បន្ថែមពីលើបញ្ហាសព្វាវុធសកល ឯកឧត្តម កែវ ឈា ក៏បានទាញចំណាប់អារម្មណ៍របស់អង្គប្រជុំលើកកិច្ចប្រឹងប្រែងដ៏សកម្មរបស់កម្ពុជា លើ សកម្មភាពមីនមនុស្សធម៌។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Permanent Mission of the Kingdom of Cambodia to the United Nations
ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជាបាននឹងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយផលប៉ះពាល់ដ៏សាហាវនៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់អាយុជីវិតជនស៊ីវិល ព្រមទាំងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យនេះ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាព និងសន្តិសុខមនុស្សជាតិ។
កម្ពុជា ក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាម និងរងគ្រោះដោយសារគ្រាប់មីន កម្ពុជាតែងតែបង្ហាញជំហរយ៉ាងច្បាស់លាស់ជានិច្ចនៅក្នុងវេទិកាអន្តរជាតិ ដោយគាំទ្រយ៉ាងសកម្មដល់រាល់កិច្ចព្រមព្រៀងទាំងឡាយណា ដែលលុបបំបាត់អាវុធបំផ្លិចបំផ្លាញ និងកិច្ចសហប្រតិបត្តិការសន្តិភាពសកលជាដើម៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ថ្លែងនៅក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ឯកឧត្តមឯកអគ្គរាជទូត បានកត់សម្គាល់ដោយក្តីបារម្ភថា ការកើនឡើងនូវភាពតានតឹងនៃភូមិសាស្ត្រនយោបាយពិភពលោក ក៏ដូចជាការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាកកើតថ្មី (Emerging Technologies) កំពុងតែក្លាយជាកត្តាជំរុញឱ្យភាពអសន្តិសុខសកលកាន់តែធ្ងន់ធ្ងរឡើង ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងវិធានការទប់ស្កាត់ជាបន្ទាន់ពីសហគមន៍អន្តរជាតិ។
ទន្ទឹមនឹងនេះ កម្ពុជាបានបង្ហាញពីជំហរយ៉ាងមុតមាំតាមរយៈការបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសន្ធិសញ្ញាអន្តរជាតិសំខាន់ៗ រួមមាន៖ សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT), សន្ធិសញ្ញាស្តីពីការហាមឃាត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ (TPNW), ការជំរុញឱ្យមានការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ (CTBT) ដើម្បីទប់ស្កាត់ការបំពាន និងការរីកសាយភាយនៃអាវុធមហាអន្តរាយប្រភេទនេះ។
បន្ថែមពីលើបញ្ហាសព្វាវុធសកល ឯកឧត្តម កែវ ឈា ក៏បានទាញចំណាប់អារម្មណ៍របស់អង្គប្រជុំលើកកិច្ចប្រឹងប្រែងដ៏សកម្មរបស់កម្ពុជា លើ សកម្មភាពមីនមនុស្សធម៌។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Permanent Mission of the Kingdom of Cambodia to the United Nationsឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជាបាននឹងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយផលប៉ះពាល់ដ៏សាហាវនៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់អាយុជីវិតជនស៊ីវិល ព្រមទាំងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យនេះ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាព និងសន្តិសុខមនុស្សជាតិ។