National
• 1 hour ago• Lim_Rothanaksambath
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់នូវមូលដ្ឋានច្បាប់ក្នុងការចរចាព្រំដែនទាំងគោក និងទឹក ដើម្បីការពារអធិបតេយ្យភាពជាតិ

ភ្នំពេញ, ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦៖ Çកិច្ចការចរចារព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន ដែលទាមទាអោយមានមូលដ្ឋានច្បាស់លាស់ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិរបស់យើងÈ នេះបើយោងតាមការគូសបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា កិច្ចការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី មិនអាចធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬសម្រេចចិត្តផ្អែកលើប្រភពព័ត៌មានដែលគ្មានទំងន់ និងគួរឱ្យទុកចិត្តមិនបាន ដូចជាការស្តាប់តាមការផ្សាយតាមទូរទស្សន៍ បណ្តាញសង្គម ការឮតៗគ្នា (តាមលឺគេថា) ឬតាមរយៈញ្ញាណពិសេសណាមួយនោះឡើយ គឺត្រូវតែឈរលើគោលការណ៍វិទ្យាសាស្ត្រ និងច្បាប់អន្តរជាតិជាធំ។
ទាក់ទងនឹងការជ្រើសរើសវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាព្រំដែន រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ស្របតាមកាលៈទេសៈ និងស្ថានភាពជាក់ស្តែង ដូចជា៖ យន្តការទ្វេភាគី សម្រាប់កិច្ចការព្រំដែនគោក កម្ពុជាកំពុងបន្តជំរុញយ៉ាងសកម្មតាមរយៈ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) និង យន្តការអន្តរជាតិ សម្រាប់កិច្ចការព្រំដែនទឹក (ដែនសមុទ្រ) កម្ពុជាកំពុងប្រើប្រាស់យន្តការផ្លូវច្បាប់អន្តរជាតិ គឺ យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Hun Manet
ជាការកត់សម្គាល់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នេះ គណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាភ្នាក់ងារតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោម UNCLOS រវាងកម្ពុជា និងថៃ ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព ទីស្នាក់ការកណ្តាលនៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ប្រទេសហូឡង់។
មហាជន និងស្ថាប័នសារព័ត៌មានជាតិ-អន្តរជាតិ កំពុងបន្តតាមដាន និងជូនពរឱ្យក្រុមការងារបេសកកម្មរបស់កម្ពុជាទទួលបានជោគជ័យក្នុងការការពារផលប្រយោជន៍ជាតិ ស្របពេលដែល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្មីៗនេះទើបតែបានសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ដោយបានបញ្ជាក់ថា គណៈកម្មការផ្សះផ្សា UNCLOS បានដាក់ចេញនូវការតម្រូវឱ្យភាគីទាំងសងខាង ជៀសវាងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ ពាក់ព័ន្ធនឹងលទ្ធផលនៃដំណើរការផ្សះផ្សានេះ រហូតទាល់តែគណៈកម្មការផ្សះផ្សាចេញសេចក្តីប្រកាសព័ត៌មានផ្លូវការដោយផ្ទាល់៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
សម្តេចធិបតី បានសង្កត់ធ្ងន់ថា កិច្ចការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី មិនអាចធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬសម្រេចចិត្តផ្អែកលើប្រភពព័ត៌មានដែលគ្មានទំងន់ និងគួរឱ្យទុកចិត្តមិនបាន ដូចជាការស្តាប់តាមការផ្សាយតាមទូរទស្សន៍ បណ្តាញសង្គម ការឮតៗគ្នា (តាមលឺគេថា) ឬតាមរយៈញ្ញាណពិសេសណាមួយនោះឡើយ គឺត្រូវតែឈរលើគោលការណ៍វិទ្យាសាស្ត្រ និងច្បាប់អន្តរជាតិជាធំ។
ទាក់ទងនឹងការជ្រើសរើសវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាព្រំដែន រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ស្របតាមកាលៈទេសៈ និងស្ថានភាពជាក់ស្តែង ដូចជា៖ យន្តការទ្វេភាគី សម្រាប់កិច្ចការព្រំដែនគោក កម្ពុជាកំពុងបន្តជំរុញយ៉ាងសកម្មតាមរយៈ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) និង យន្តការអន្តរជាតិ សម្រាប់កិច្ចការព្រំដែនទឹក (ដែនសមុទ្រ) កម្ពុជាកំពុងប្រើប្រាស់យន្តការផ្លូវច្បាប់អន្តរជាតិ គឺ យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Hun Manetជាការកត់សម្គាល់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នេះ គណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាភ្នាក់ងារតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោម UNCLOS រវាងកម្ពុជា និងថៃ ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព ទីស្នាក់ការកណ្តាលនៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ប្រទេសហូឡង់។