National
• 1 hour ago• Lim_Rothanaksambath
កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនាំចេញអង្ករលើស ១លានតោនទៅកាន់ទីផ្សារអន្តរជាតិជាលើកដំបូង

ភ្នំពេញ, ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦៖ ប្រទេសកម្ពុជាបានសម្រេចនូវសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយក្នុងវិស័យកសិកម្ម ដោយបានបំបែកកំណត់ត្រាការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិលើសពី ១លានតោន ជាលើកដំបូង។
យោងតាមការបញ្ជាក់របស់ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្អែកលើទិន្នន័យនៃប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានកើនឡើងរហូតដល់ ១ ០១៤ ៤៤២ តោន។តួលេខនេះបង្ហាញពីកំណើនយ៉ាងលឿន និងជាការបំបែកកំណត់ត្រាឆ្នាំចាស់ៗយ៉ាងជោគជ័យ។
ជាក់ស្តែង កាលពីឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករសរុបប្រមាណ ៩៤០,៣២១ តោន។ ប៉ុន្តែនៅក្នុងឆ្នាំ២០២៦ នេះ ត្រឹមតែរយៈពេលជិត ១០ខែប៉ុណ្ណោះ រាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ការនាំចេញអង្ករបានហក់ឡើងលើសពី ១លានតោនជាប្រវត្តិសាស្ត្រ។
សមិទ្ធផលដ៏ត្រចះត្រចង់នេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ សហព័ន្ធស្រូវអង្ករកម្ពុជា ប្រជាកសិករ និងផ្នែកឯកជន ក្នុងការបង្កើនសមត្ថភាពផលិតកម្ម ការលើកកម្ពស់គុណភាពអង្ករ និងការពង្រីកទីផ្សារនាំចេញនៅលើឆាកអន្តរជាតិ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia និង ឃឹម ហ្វីណង់ - Khim Finan
សូមជម្រាបថា ភាពជោគជ័យក្នុងការឈានដល់កម្រិតកំណត់ត្រាលើស ១លានតោននេះ គឺជាផ្លែផ្ការបស់គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏មានចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កសិករ អាជីវករ និងអ្នកវិនិយោគក្នុងវិស័យស្រូវអង្ករ។
ក្នុងនោះផងដែរ អង្ករក្រអូប និងអង្ករគុណភាពខ្ពស់របស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ទីផ្សារគោលដៅធំៗជាច្រើនជុំវិញពិភពលោក រួមមាន សហភាពអឺរ៉ុប ចិន បណ្តាប្រទេសអាស៊ាន និងតំបន់ផ្សេងទៀត ដែលបន្តរក្សាបាននូវទំនុកចិត្តខ្ពស់ពីអ្នកទិញអន្តរជាតិ ទាំងលើផ្នែករសជាតិ អនាម័យ និងស្តង់ដារសុវត្ថិភាពចំណីអាហារ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
យោងតាមការបញ្ជាក់របស់ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្អែកលើទិន្នន័យនៃប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានកើនឡើងរហូតដល់ ១ ០១៤ ៤៤២ តោន។តួលេខនេះបង្ហាញពីកំណើនយ៉ាងលឿន និងជាការបំបែកកំណត់ត្រាឆ្នាំចាស់ៗយ៉ាងជោគជ័យ។
ជាក់ស្តែង កាលពីឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករសរុបប្រមាណ ៩៤០,៣២១ តោន។ ប៉ុន្តែនៅក្នុងឆ្នាំ២០២៦ នេះ ត្រឹមតែរយៈពេលជិត ១០ខែប៉ុណ្ណោះ រាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ការនាំចេញអង្ករបានហក់ឡើងលើសពី ១លានតោនជាប្រវត្តិសាស្ត្រ។
សមិទ្ធផលដ៏ត្រចះត្រចង់នេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ សហព័ន្ធស្រូវអង្ករកម្ពុជា ប្រជាកសិករ និងផ្នែកឯកជន ក្នុងការបង្កើនសមត្ថភាពផលិតកម្ម ការលើកកម្ពស់គុណភាពអង្ករ និងការពង្រីកទីផ្សារនាំចេញនៅលើឆាកអន្តរជាតិ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia និង ឃឹម ហ្វីណង់ - Khim Finanសូមជម្រាបថា ភាពជោគជ័យក្នុងការឈានដល់កម្រិតកំណត់ត្រាលើស ១លានតោននេះ គឺជាផ្លែផ្ការបស់គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏មានចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កសិករ អាជីវករ និងអ្នកវិនិយោគក្នុងវិស័យស្រូវអង្ករ។