National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា បញ្ជូនប្រតិភូយុវជន ៨រូប ចូលរួមកិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ី លើកទី៦ អបអរខួប ៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា

ភ្នំពេញ, ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦៖ ប្រតិភូយុវជនកម្ពុជាឆ្នើមចំនួន ០៨ រូប ត្រូវបានជ្រើសរើសជាផ្លូវការ ដើម្បីតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុង «កិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ី លើកទី៦» (6th ASEAN-Russia Youth Summit) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នាទីក្រុង វ្ល៉ាឌីវ៉ូស្តុក (Vladivostok) សហព័ន្ធរុស្ស៊ី។ នេះបើតាមការប្រកាសព័ត៌មានផ្លូវការរបស់ សមាគមអតីតនិស្សិតកម្ពុជាក្នុងសហភាពសូវៀត និងរុស្ស៊ី។
កិច្ចប្រជុំកំពូលកម្រិតតំបន់ និងអន្តរជាតិដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរ ខួបលើកទី៣៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសន្ទនារវាងអាស៊ាន និងរុស្ស៊ី (1991-2026)។
ក្នុងអង្គប្រជុំរយៈពេល ៥ថ្ងៃនេះ ប្រតិភូយុវជនកម្ពុជានឹងចូលរួមយ៉ាងសកម្មជាមួយយុវជនតំណាងមកពីបណ្តារដ្ឋសមាជិកអាស៊ាន និងសហព័ន្ធរុស្ស៊ី ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើប្រធានបទយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ រួមមាន៖ កិច្ចសហប្រតិបត្តិការយុវជនអន្តរជាតិ (International Youth Cooperation), សមុទ្រ និងអរិយធម៌សមុទ្រ (Seas and Maritime Civilizations), បច្ចេកវិទ្យា និងប្រព័ន្ធបញ្ញាសិប្បនិម្មិត (Technology and AI) និង ឧស្សាហកម្មច្នៃប្រឌិត (Creative Industries)។
សមាគមអតីតនិស្សិតកម្ពុជាក្នុងសហភាពសូវៀត និងរុស្ស៊ី ព្រមទាំងស្ថាប័នពាក់ព័ន្ធ បានអំពាវនាវដល់សាធារណជន និងយុវជនកម្ពុជា រួមគ្នាអបអរសាទរ និងជូនពរដល់ប្រតិភូយុវជនកម្ពុជាទាំង ៨រូប ឱ្យបំពេញបេសកកម្មការទូតយុវជននេះទទួលបានជោគជ័យ និងនាំមកនូវកិត្តិយសជូនជាតិមាតុភូមិលើឆាកអន្តរជាតិ។
គួរឱ្យដឹងផងដែរថា ទំនាក់ទំនងភាពជាដៃគូសន្ទនារវាងអាស៊ាន និងសហព័ន្ធរុស្ស៊ី ត្រូវបានចាប់ផ្តើមដំបូងក្នុងឆ្នាំ១៩៩១ ហើយត្រូវបានដំឡើងកម្រិតទៅជា «ដៃគូយុទ្ធសាស្ត្រ» (Strategic Partnership) កាលពីឆ្នាំ២០១៨។ ការរៀបចំកិច្ចប្រជុំកំពូលយុវជនលើកទី៦ នេះ គឺជាផ្នែកមួយនៃផែនទីបង្ហាញផ្លូវក្នុងការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន (People-to-People Exchange) ពិសេសស្រទាប់យុវជន និងអ្នកដឹកនាំជំនាន់ក្រោយ។
ក្នុងនោះ សមាគមអតីតនិស្សិតកម្ពុជាក្នុងសហភាពសូវៀត និងរុស្ស៊ី ដើរតួនាទីជាស្ពានចងភ្ជាប់ទំនាក់ទំនងវប្បធម៌ អប់រំ និងសេដ្ឋកិច្ច រវាងកម្ពុជា និងរុស្ស៊ី ដោយបានសម្របសម្រួល និងបណ្តុះបណ្តាលអាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅរុស្ស៊ីជាច្រើនជំនាន់មកហើយ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network