National
• 2 hours ago• Lim_Rothanaksambath
រដ្ឋសភា និងព្រឹទ្ធសភា ចាប់ដៃគ្នាត្រៀមធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិធំ ២ នាចុងឆ្នាំ២០២៦ និងដើមឆ្នាំ២០២៧

ភ្នំពេញ, ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦៖ ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា រដ្ឋសភា និងព្រឹទ្ធសភា បានប្រកាសពីការត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗរបស់សភាប្រើប្រាស់ភាសាបារាំង (Assembly of Francophone Parliamentarians - APF) នៅចុងឆ្នាំ២០២៦ និងដើមឆ្នាំ២០២៧ ខាងមុខ ដើម្បីពង្រឹងតួនាទីការទូតសភា និងរួមចំណែកដោះស្រាយបញ្ហាប្រឈមធំៗនៅក្នុងតំបន់ និងពិភពលោក។
កិច្ចសហការរួមគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភានាពេលនេះ ឆ្លុះបញ្ចាំងពីការរួបរួមគ្នាយ៉ាងរឹងមាំ និងបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់កម្ពុជា ក្នុងការប្រើប្រាស់វេទិកាការទូតសភា ដើម្បីស្វែងរកដំណោះស្រាយរួមចំពោះវិបត្តិសកលលោក។

យោងតាមលទ្ធផលនៃកិច្ចប្រជុំ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដែលដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា, អនុប្រធានក្រុមសភាជាតិកម្ពុជា APF និងជាប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា APF ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក-សមាជិការដ្ឋសភា និងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ផែនការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន ២ ត្រូវ បានដាក់ចេញរួមមាន៖
១. សិក្ខាសាលាស្តីពី «អាកាសធាតុ សន្តិភាព និងសន្តិសុខ» (ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦)៖ ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំឡើងក្រោមការដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃ APF ដោយមានការចូលរួមសហការពេញលេញពីរដ្ឋសភា។ សិក្ខាសាលានឹងផ្តោតសំខាន់លើការរិះរកយន្តការរួម ដើម្បីស្វែងរកដំណោះស្រាយចំពោះមុខនៃផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដែលកំពុងគំរាមកំហែងដល់សន្តិសុខ ជីវភាពប្រជាពលរដ្ឋ ព្រមទាំងវិស័យអាទិភាពដូចជា កសិកម្ម ជលផល និងទេសចរណ៍ សំដៅធានាកាត់បន្ថយផលប៉ះពាល់ឱ្យនៅកម្រិតអប្បបរមា។
២. កិច្ចប្រជុំគណៈកម្មការអប់រំ វប្បធម៌ និងទំនាក់ទំនង និងកិច្ចប្រជុំ «បណ្តាញសមាជិកសភាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល» នាដើមឆ្នាំ២០២៧៖ សម្រាប់ព្រឹត្តិការណ៍ទី២ នេះ រដ្ឋសភាកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះផ្ទាល់ ដើម្បីជួបជុំតំណាងសភានៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ពិភាក្សារិះរកយន្តការរួមដោះស្រាយវិបត្តិសុខភាពសាធារណៈសកល ផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធទៅលើវិស័យអប់រំ និងវប្បធម៌ ព្រមទាំងបញ្ហាជនភៀសសឹកជាដើម។
ក្នុងកិច្ចប្រជុំរៀបចំផែនការនេះ ថ្នាក់ដឹកនាំ និងតំណាងរាស្ត្រនៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា បានផ្លាស់ប្តូរមតិយោបល់យ៉ាងសកម្ម ដើម្បីធានាថាការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិទាំងនេះ នឹងប្រកែកទៅដោយរលូន និងអាចលើកកម្ពស់សម្លេងការទូតសភារបស់កម្ពុជាលើឆាកអន្តរជាតិយ៉ាងមានប្រសិទ្ធភាព៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network