National
• 3 hours ago• Lim_Rothanaksambath
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពង្រឹងជំនាញបច្ចេកទេសស៊ើបអង្កេតដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ជួរមុខ ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន

ភ្នំពេញ, ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលបន្តជំនាញស្តីពី «វិធីសាស្ត្រសម្ភាសន៍ស៊ើបអង្កេត» ជូនដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ជួរមុខ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងពង្រឹងកិច្ចការអភិបាលកិច្ចព្រំដែនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ពិធីបិទវគ្គសិក្សាដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តឡើងនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ពិធីនេះត្រូវបានដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ លួ រ៉ាបូ អគ្គនាយករង និងជាប្រធានក្រុមការងារបណ្តុះបណ្តាល ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពី លោកស្រី Sam Klitcher លេខាធិការទី១ ទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ និងកិច្ចការពារព្រំដែន នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និង លោកស្រី Tawhida Kabir មន្ត្រីកម្មវិធីការពារ នៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration - GDI
បន្ថែមពីនេះ អង្គពិធីក៏មានការចូលរួមពី លោកជំទាវ ឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា អគ្គនាយករង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារបណ្តុះបណ្តាល ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន លោកគ្រូឧទ្ទេសនៃអង្គការ IOM និងគ្រូបង្គោលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាច្រើនរូប។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលដែលមានរយៈពេល ៤ថ្ងៃនេះ គឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងអង្គការ IOM ដោយទទួលបានការឧបត្ថម្ភគាំទ្រថវិកា និងបច្ចេកទេសពីរដ្ឋាភិបាលអូស្ត្រាលី។
វគ្គសិក្សានេះត្រូវបានរៀបចំឡើងដើម្បីសម្រេចឱ្យបាននូវ គោលដៅយុទ្ធសាស្ត្រទី៤ នៃផែនការសកម្មភាពឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការអភិវឌ្ឍមូលធនមនុស្ស ពង្រឹងជំនាញបច្ចេកទេសស៊ើបអង្កេត និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន និងគ្រប់គ្រងច្រកទ្វារព្រំដែនប្រកបដោយភាពរលូន និងសុវត្ថិភាព៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ពិធីបិទវគ្គសិក្សាដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តឡើងនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ពិធីនេះត្រូវបានដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ លួ រ៉ាបូ អគ្គនាយករង និងជាប្រធានក្រុមការងារបណ្តុះបណ្តាល ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពី លោកស្រី Sam Klitcher លេខាធិការទី១ ទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ និងកិច្ចការពារព្រំដែន នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និង លោកស្រី Tawhida Kabir មន្ត្រីកម្មវិធីការពារ នៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration - GDIបន្ថែមពីនេះ អង្គពិធីក៏មានការចូលរួមពី លោកជំទាវ ឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា អគ្គនាយករង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារបណ្តុះបណ្តាល ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន លោកគ្រូឧទ្ទេសនៃអង្គការ IOM និងគ្រូបង្គោលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាច្រើនរូប។