National
• 2 hours ago• Lim_Rothanaksambath
ឯកឧត្តម ស សុខា៖ ជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច គឺជាបទល្មើសព្រហ្មទណ្ឌ និងត្រូវចាត់វិធានការផ្លូវច្បាប់ដោយគ្មានការលើកលែង

ភ្នំពេញ, ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦៖ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារព្រមានយ៉ាងតឹងរ៉ឹងបំផុត និងដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ឱ្យចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ដោយគ្មានការលើកលែង ចំពោះជនស៊ីវិលណាដែលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងបណ្ណសម្គាល់ខ្លួន ឬគ្រងឯកសណ្ឋានខុសច្បាប់ ដើម្បីធ្វើសកម្មភាពឃាត់សាកសួរ ឆែកឆេរ ឬចាប់ខ្លួនពលរដ្ឋដោយខុសច្បាប់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានដាក់ពិន័យយ៉ាងធ្ងន់ធ្ងរបំផុតដល់មន្ត្រីចំណុះក្រសួងមហាផ្ទៃណាដែលប្រព្រឹត្តខុសវិន័យ និងច្បាប់ក្នុងការគំរាមកំហែង ឬបង្កើតភស្តុតាងដាក់បន្ទុកលើពលរដ្ឋស្លូតត្រង់ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនផងដែរ។
យោងតាមសារប្រកាសជាផ្លូវការរបស់ ឯកឧត្តម ស សុខា បានគូសបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពរបស់ជនស៊ីវិលដែលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងឯកសារសាធារណៈ បណ្ណសម្គាល់ខ្លួន ឬស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ចខុសច្បាប់ ហើយចុះធ្វើសកម្មភាពឃាត់ខ្លួន សាកសួរ ឆែកឆេរ សំឡុតគំរាមកំហែង ឬចាប់នាំខ្លួនពលរដ្ឋដោយខុសច្បាប់ក្នុងគោលបំណងទាញយកផលប្រយោជន៍ គឺជា «បទល្មើសព្រហ្មទណ្ឌ» យ៉ាងធ្ងន់ធ្ងរ។ ក្នុងករណីនេះ អាជ្ញាធរ និងសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ ត្រូវតែធ្វើការស៊ើបអង្កេត ស្រាវជ្រាវ កំណត់មុខសញ្ញា និងចាប់ខ្លួនយកមកកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ជាដាច់ខាត។
ប្រភព និងរូបភាព៖ គណនីហ្វេសប៊ុក Sar Sokha
ដោយឡែក ចំពោះមន្ត្រីក្រោមឱវាទ ឬមន្ត្រីចំណុះក្រសួងមហាផ្ទៃទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលគ្មានភារកិច្ច ប៉ុន្តែបានប្រព្រឹត្តផ្ទុយពីច្បាប់ ដោយចុះឃាត់ពលរដ្ឋស្លូតត្រង់ សាកសួរ ឆែកឆេរ ឬគំរាមកំហែង បង្ខិតបង្ខំឱ្យផ្តល់ផលប្រយោជន៍ ជាពិសេសក្នុងទម្រង់ «ធ្វើស៊ី» នោះ នឹងត្រូវរងនូវវិធានការវិន័យយ៉ាងធ្ងន់ធ្ងរ គឺ «បណ្ដេញចេញពីក្របខ័ណ្ឌ» និងត្រូវកសាងសំណុំរឿងពន្លាតការស៊ើបអង្កេតបញ្ជូនទៅកាន់ «អង្គភាពប្រឆាំងអំពើពុករលួយ (ACU)» ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយគ្មានការយោគយល់ ឬលើកលែងឡើយ។
ដើម្បីធានាបាននូវសុវត្ថិភាព និងយុត្តិធម៌ជូនប្រជាពលរដ្ឋ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានដាក់ចេញនូវការណែនាំដល់សាធារណជន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច ឱ្យយកចិត្តទុកដាក់អនុវត្តតាមមធ្យោបាយផ្លូវការចំនួន ២ ៖
1. ករណីជនស៊ីវិលប្រព្រឹត្តបទល្មើសបន្លំខ្លួន៖ ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ ឬមានតម្រុយព័ត៌មាន សូមប្រញាប់រាយការណ៍ ឬដាក់ពាក្យប្ដឹងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ អធិការដ្ឋានក្រុង-ស្រុក-ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលនៅជិតបំផុត។ អង្គភាពមានសមត្ថកិច្ចទាំងនោះ មានកាតព្វកិច្ចត្រូវតែទទួល និងចាត់ការពាក្យប្ដឹងនេះជាដាច់ខាត។
2. ករណីមន្ត្រីសមត្ថកិច្ចប្រព្រឹត្តខុសច្បាប់៖ ក្នុងករណីមានកម្លាំងនគរបាល ឬមន្ត្រីពាក់ព័ន្ធក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ប្រព្រឹត្តអំពើខុសឆ្គង ដូចជាការចុះបង្ក្រាបដោយបន្លំភស្តុតាង ឬបង្កើតរឿងដាក់បន្ទុកលើអ្នកគ្មានកំហុស ពលរដ្ឋក៏អាចដាក់ពាក្យប្ដឹងទៅកាន់សមត្ថកិច្ចមូលដ្ឋានខាងលើបានដូចគ្នា។
លើសពីនេះទៅទៀត ក្នុងករណីចាំបាច់ ឬដើម្បីភាពងាយស្រួល និងមានភាពម្ចាស់ការ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋធ្វើការរាយការណ៍ ឬដាក់ពាក្យប្ដឹងតាមប្រព័ន្ធអនឡាញ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ តាមរយៈតំណភ្ជាប់ផ្លូវការ៖
🔗 https://css-gdin.interior.gov.kh/home
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានដាក់ពិន័យយ៉ាងធ្ងន់ធ្ងរបំផុតដល់មន្ត្រីចំណុះក្រសួងមហាផ្ទៃណាដែលប្រព្រឹត្តខុសវិន័យ និងច្បាប់ក្នុងការគំរាមកំហែង ឬបង្កើតភស្តុតាងដាក់បន្ទុកលើពលរដ្ឋស្លូតត្រង់ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនផងដែរ។
យោងតាមសារប្រកាសជាផ្លូវការរបស់ ឯកឧត្តម ស សុខា បានគូសបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពរបស់ជនស៊ីវិលដែលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងឯកសារសាធារណៈ បណ្ណសម្គាល់ខ្លួន ឬស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ចខុសច្បាប់ ហើយចុះធ្វើសកម្មភាពឃាត់ខ្លួន សាកសួរ ឆែកឆេរ សំឡុតគំរាមកំហែង ឬចាប់នាំខ្លួនពលរដ្ឋដោយខុសច្បាប់ក្នុងគោលបំណងទាញយកផលប្រយោជន៍ គឺជា «បទល្មើសព្រហ្មទណ្ឌ» យ៉ាងធ្ងន់ធ្ងរ។ ក្នុងករណីនេះ អាជ្ញាធរ និងសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ ត្រូវតែធ្វើការស៊ើបអង្កេត ស្រាវជ្រាវ កំណត់មុខសញ្ញា និងចាប់ខ្លួនយកមកកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ជាដាច់ខាត។
ប្រភព និងរូបភាព៖ គណនីហ្វេសប៊ុក Sar Sokhaដោយឡែក ចំពោះមន្ត្រីក្រោមឱវាទ ឬមន្ត្រីចំណុះក្រសួងមហាផ្ទៃទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលគ្មានភារកិច្ច ប៉ុន្តែបានប្រព្រឹត្តផ្ទុយពីច្បាប់ ដោយចុះឃាត់ពលរដ្ឋស្លូតត្រង់ សាកសួរ ឆែកឆេរ ឬគំរាមកំហែង បង្ខិតបង្ខំឱ្យផ្តល់ផលប្រយោជន៍ ជាពិសេសក្នុងទម្រង់ «ធ្វើស៊ី» នោះ នឹងត្រូវរងនូវវិធានការវិន័យយ៉ាងធ្ងន់ធ្ងរ គឺ «បណ្ដេញចេញពីក្របខ័ណ្ឌ» និងត្រូវកសាងសំណុំរឿងពន្លាតការស៊ើបអង្កេតបញ្ជូនទៅកាន់ «អង្គភាពប្រឆាំងអំពើពុករលួយ (ACU)» ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយគ្មានការយោគយល់ ឬលើកលែងឡើយ។