International
• 1 hour ago• Lim_Rothanaksambath
បញ្ហាដោះស្រាយមិនទាន់ចប់ផង! រដ្ឋមន្ត្រីវប្បធម៌ថៃ អះអាងថា ថៃបានយកប្រាសាទតាក្របី និងប្រាសាទខ្នាររបស់ខ្មែរ ទៅចុះបញ្ជីជាបុរាណដ្ឋានក្រោមកិច្ចការពារនៃច្បាប់ថៃរួចរាល់

ភ្នំពេញ, ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦៖ កាលពីថ្ងៃទី២២ ខែតុលា កន្លងទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការ បដិសេធដាច់អហង្ការនូវការចោទប្រកាន់ដដែលៗពីសំណាក់អាជ្ញាធរយោធាថៃ ដែលថា កម្ពុជាបានប្រើប្រាស់ប្រាសាទបុរាណសម្រាប់គោលដៅយោធា ព្រមទាំងបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាចំពោះសកម្មភាពឯកតោភាគីឥតច្បាប់របស់ថៃ នៅតាមរមណីយដ្ឋានបេតិកភណ្ឌវប្បធម៌កម្ពុជា។
តាមរយៈសេចក្ដីថ្លែងការណ៍នេះ កម្ពុជាបានអំពាវនាវ និងទាមទារឱ្យភាគីថៃបញ្ឈប់ភ្លាមៗនូវការចោទប្រកាន់គ្មានមូលដ្ឋាន និងរាល់សកម្មភាពឯកតោភាគីនៅតាមរមណីយដ្ឋានបេតិកភណ្ឌកម្ពុជា និងគោរពអធិបតេយ្យ បូជនីយភាពទឹកដីរបស់កម្ពុជា ហើយដោះស្រាយបញ្ហាប្រឈមតាមផ្លូវសន្តិវិធី និងយន្តការទ្វេភាគីដែលមានស្រាប់ រួមទាំងគណៈកម្មការចម្រុះខណ្ឌសីមា និងបាញ់ព្រំដែនដីគោក (JBC) និង ប្រគល់ត្រឡប់មកវិញនូវវត្ថុបុរាណ ដែលត្រូវបានដកហូតចេញពីប្រាសាទខ្នារ ហើយយកទៅកាន់ប្រទេសថៃ។
បន្ទាប់ពីទទួលបានសេចក្ដីថ្លែងការណ៍ផ្លូវការនេះ លោកស្រី Sabida Thaised រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ បានប្រកាសបដិសេធសំណើរបស់ប្រទេសកម្ពុជា ដែលទាមទារឱ្យប្រគល់បុរាណវត្ថុត្រឡប់មកវិញ ដោយបានអះអាងថា ប្រាសាទតាក្របី (Prasat Ta Kwai) និងប្រាសាទខ្នា (Prasat Khana) ដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ គឺជាសម្បត្តិរបស់ប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។
ក្នុងអត្ថបទផ្សាយដោយ The Nation បានឱ្យដឹងទៀតថា រដ្ឋមន្ត្រីវប្បធម៌ថៃ បានប្រកាសថា ក្រសួងវប្បធម៌ថៃ កំពុងរៀបចំលិខិតឆ្លើយតបផ្លូវការផ្ញើជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បន្ទាប់ពីបានទទួលលិខិតចុះថ្ងៃទី២២ ខែតុលា ដែលទាមទារពាក់ព័ន្ធនឹងទីតាំងបេតិកភណ្ឌ និងបុរាណវត្ថុនៅតាមតំបន់ព្រំដែន។ រដ្ឋមន្ត្រីវប្បធម៌ថៃរូបនេះ ក៏បានអះអាងថា ប្រាសាទតាក្របី និងប្រាសាទខ្នា ត្រូវបានចុះបញ្ជីជាបុរាណដ្ឋានរួចរាល់ហើយក្រោមកិច្ចការពារនៃច្បាប់ប្រទេសថៃ។ ដូច្នេះ ស្ថាប័នពាក់ព័ន្ធរបស់ថៃកំពុងធ្វើការការពារទីតាំង និងបុរាណវត្ថុទាំងនោះក្នុងក្របខណ្ឌច្បាប់ ដោយផ្អែកលើតម្លៃប្រវត្តិសាស្ត្រ បុរាណវិទ្យា និងវប្បធម៌។

បន្ថែមពីលើនោះ សារព័ត៌មានថៃ Khaosod English បានចុះផ្សាយអត្ថបទនៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយបានលើកឡើងថា ចំពោះសំណើរបស់កម្ពុជាដែលទាមទារឱ្យប្រគល់បុរាណវត្ថុនៅប្រាសាទខ្នារត្រឡប់មកវិញ លោកស្រី Sabida បានសង្កត់ធ្ងន់ថា ប្រទេសថៃចាត់ទុកវត្ថុទាំងនោះជាបុរាណវត្ថុរបស់ថៃ ដែលត្រូវបានស្ទង់មតិ និងធ្វើបញ្ជីសារពើភណ្ឌត្រឹមត្រូវមុនពេលផ្លាស់ប្ដូរទៅកាន់ទីតាំងសុវត្ថិភាព។
លោកស្រីបានអះអាងថា ប្រទេសថៃមិនអាចទទួលយកសំណើទាមទារឱ្យប្រគល់វត្ថុទាំងនោះវិញ ដោយគ្រាន់តែផ្អែកលើការអះអាងរបស់ភាគីកម្ពុជា ដោយគ្មានភស្តុតាងគាំទ្រច្បាស់លាស់ និងមូលដ្ឋានច្បាប់នោះឡើយ ហើយថៃនឹងបន្តការពារបេតិកភណ្ឌវប្បធម៌របស់ខ្លួនដោយផ្អែកលើច្បាប់ និងភស្តុតាងជាធរមាន។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីវប្បធម៌ថៃ ក៏បានបដិសេធចោលនូវការចោទប្រកាន់ដែលថា ទីតាំងប្រវត្តិសាស្ត្រត្រូវបានយកទៅប្រើប្រាស់សម្រាប់គោលបំណងយោធា ឬត្រូវគេចេតនាបំផ្លាញ។ លោកស្រីបានអះអាងថា ស្ថាប័នថៃបានអនុវត្តការងារដើម្បីអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ ប៉ុណ្ណោះ មិនមែនប្រើប្រាស់ទីតាំងប្រាសាទសម្រាប់កិច្ចការយោធា ឬមានចេតនាធ្វើឱ្យខូចខាតនោះទេ។
សូមជម្រាបថា មកទល់ពេលនេះ សំណុំរឿងប្រាសាទបុរាណតាមបណ្ដោយព្រំដែនផ្លូវគោកកម្ពុជា-ថៃ រួមមាន ប្រាសាទតាក្របី និង ប្រាសាទខ្នារ នៅតែមិនទាន់ដំណោះស្រាយចប់នៅឡើយទេ ខណៈដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តតវ៉ាយ៉ាងខ្លាំងក្លាចំពោះការរំលោភបំពានដែនអធិបតេយ្យភាព និងបានស្នើឱ្យភាគីថៃប្រគល់បុរាណវត្ថុដែលបានយកចេញពីប្រាសាទតាក្របី និង ប្រាសាទខ្នារត្រឡប់មកកម្ពុជាវិញ។

ឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍នេះ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោកស្រី Sabida Thaiseth រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ បានចេញមុខបដិសេធសំណើរបស់កម្ពុជា ដោយបានអះអាងថា ប្រាសាទតាក្របី និងប្រាសាទខ្នារ ត្រូវបានចុះបញ្ជីជាបុរាណដ្ឋានក្រោមកិច្ចការពារនៃច្បាប់ថៃរួចទៅហើយ ថែមទាំងបានបញ្ជាក់ថា ថៃមិនអាចទទួលយកសំណើទាមទារប្រគល់បុរាណវត្ថុភាគីកម្ពុជាបានឡើយ ដោយថៃបានចាត់ទុកការដឹកជញ្ជូនបុរាណវត្ថុចេញពីប្រាសាទខ្នារថា ជា «វិធានការការពារការបាត់បង់ និងខូចខាត» ប៉ុណ្ណោះ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network