National
• 3 hours ago• Lim_Rothanaksambath
«ស្បៃខ្មែរ» ផ្សារភ្ជាប់អត្តសញ្ញាណជាតិទៅពិភពលោក ដោយត្រូវជ្រើសជាវត្ថុអនុស្សាវរីយ៍ស្វាគមន៍ប្រតិភូជាន់ខ្ពស់អន្តរជាតិកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

ភ្នំពេញ, ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦៖ «ស្បៃខ្មែរ» ស្នាដៃសិប្បកម្មតម្បាញ និងប៉ាក់ដ៏ប្រណិតតាំងពីបុរាណកាល ត្រូវបានរៀបចំ និងច្នៃប្រឌិតឡើង ដើម្បីក្លាយជាវត្ថុអនុស្សាវរីយ៍ផ្លូវការសម្រាប់ជូនដល់គណៈប្រតិភូជាន់ខ្ពស់ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលនឹងអញ្ជើញមកចូលរួមក្នុង «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០» (The 20th Francophonie Summit) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា បានគូសរំលេចដោយបង្ហាញពីសកម្មភាពផ្ទាល់ខ្លួនថា «ឆ្លៀតពេលមករៀនអំពីស្បៃខ្មែរ និងរបៀបប៉ាក់ ឌិនស្បៃខ្មែរ ដើម្បីត្រៀមជាវត្ថុអនុស្សាវរីយ៍ជូនដល់ គណៈប្រតិភូដែលនឹងអញ្ជើញចូលរួម “កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០_the 20th Francophonie Summit” នៅព្រះរាជាណាចក្រកម្ពុជា»។
ទន្ទឹមនឹងនោះ លោកជំទាវបណ្ឌិត ក៏បានបញ្ជាក់ឱ្យដឹងបន្ថែមពីតម្លៃប្រវត្តិសាស្ត្រថា ពិតណាស់ ស្បៃ គឺជាក្រណាត់ពិសិដ្ឋនៅក្នុងភាពឆើតឆាយរបស់កម្ពុជា ព្រោះថាស្បៃត្រូវបានដូនតាខ្មែរប្រើប្រាស់តាំងពីសម័យបុរាណកាល និងត្រូវបានវិវត្តរហូតមកដល់សម័យបច្ចុប្បន្ន។ ស្បៃខ្មែរត្រូវបានត្បាញដោយសរសៃសូត្រយ៉ាងប្រណិត ឬសរសៃអំបោះមាស លាយបញ្ចូលជាមួយកូមក្បាច់ផ្កាច័ន្ទ ឬកូមក្បាច់ចក្កច័ន្ទ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងក្បាច់ចម្លាក់ខ្មែរនៅតាមប្រាង្គប្រាសាទបុរាណ ព្រមទាំងបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅនូវពរជ័យនៃភាពរុងរឿង ភាពថ្កុំថ្កើន និងសុភមង្គល នៅរាល់ពេលពាក់ពានាម្តងៗ។

ការជ្រើសរើសយកស្បៃខ្មែរមកធ្វើជាកាដូអនុស្សាវរីយ៍ការទូតនេះ មិនត្រឹមតែជាការបង្ហាញពីភាពលេចធ្លោនៃសិល្បៈហត្ថកម្មបុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុទ្ធសាស្ត្រវប្បធម៌ដ៏មានថាមពលក្នុងការផ្សព្វផ្សាយពីអត្តសញ្ញាណ ភាពអស្ចារ្យ និងកេរដំណែលដ៏ចំណាស់របស់ខ្មែរឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់។
ការរៀបចំវត្ថុអនុស្សាវរីយ៍ប្រកបដោយអត្ថន័យវប្បធម៌ជាតិបែបនេះ ត្រូវបានរំពឹងទុកថានឹងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃបណ្តាប្រទេសនិយាយភាសាបារាំង (Francophonie) ជុំវិញពិភពលោក ព្រមទាំងជាការចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ តាមរយៈស្មារតីសិល្បៈ និងបេតិកភណ្ឌដ៏សម្បូរបែប៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network