National
• 1 hour ago• Lim_Rothanaksambath
សម្តេចធិបតី អញ្ជើញចែកពូជស្រូវ និងស្បៀងជូនពលរដ្ឋរងគ្រោះទឹកជំនន់នៅបាត់ដំបង និងបញ្ជាក់ថា «រាជរដ្ឋាភិបាលនៅជាមួយពលរដ្ឋជានិច្ច»

ភ្នំពេញ, ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកពូជស្រូវ និងកញ្ចប់ស្បៀងជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតនៅឯអាកាសយានដ្ឋានខេត្តបាត់ដំបង ដើម្បីជួយសម្រាលទុក្ខធុរៈ និងស្តារជីវភាពប្រជាពលរដ្ឋឡើងវិញ។
វត្តមានដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលនាពេលនេះស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ស្ទើរគ្រប់ពេលវេលាលើសុខទុក្ខ និងផលប៉ះពាល់ផ្នែកជីវភាពរបស់ប្រជាពលរដ្ឋ។ ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់សារជំហរយ៉ាងមុតមាំថា «ពេលណាប្រជាពលរដ្ឋជួបការលំបាក គឺមានវត្តមានរាជរដ្ឋាភិបាលជានិច្ច»។ សម្តេចបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ព្រោះគ្រប់កាលៈទេសៈទាំងអស់ ទាំងអាជ្ញាធរមូលដ្ឋាន ក្រសួង-ស្ថាប័នជំនាញ និងកងកម្លាំងប្រដាប់អាវុធ តែងតែនៅប្រចាំការជួយសង្គ្រោះ និងបម្រើប្រជាពលរដ្ឋជាប់ជានិច្ច។
បន្ថែមលើសពីនេះ សម្តេចធិបតី ក៏បានថ្លែងនូវសារនយោបាយ និងការទូតយ៉ាងមានអត្ថន័យពាក់ព័ន្ធនឹងការថែរក្សាសុខសន្តិភាព និងអធិបតីភាពជាតិ ដោយសម្តេចបានគូសបញ្ជាក់ថា «អ្នកណាថាយើងកំសាកក៏ថាចុះ ប៉ុន្តែយើងឱ្យតម្លៃលើអាយុជីវិតវីរកងទ័ព វីរនគរបាល និងប្រជាពលរដ្ឋស៊ីវិលរបស់យើង ព្រោះថាសង្គ្រាមមិនអាចបញ្ចប់សង្គ្រាមបានទេ! យើងជ្រើសយកយន្តការចរចា យន្តការច្បាប់អន្តរជាតិដើម្បីដោះស្រាយបញ្ហា»។
ផ្អែកតាមរបាយការណ៍របស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា គ្រោះជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងនោះផលប៉ះពាល់លើដំណាំស្រូវ សរុបចំនួន ១២៣,០៧២ ហិកតា ក្នុងនោះស្រូវទុំ ១៥,៦៣៨ ហិកតា និងខូចខាតទាំងស្រុងចំនួន ៧៤,៣៨៨ ហិកតា, ដំណាំសាកវប្បកម្ម និងឧស្សាហកម្ម៖ ប៉ះពាល់សរុប ១៦,៣៧៤ ហិកតា ខូចខាតចំនួន ៨,៦៨០ ហិកតា និងគ្រួសាររងផលប៉ះពាល់៖ សរុបចំនួន ៥៨,១០៣ គ្រួសារ (ក្នុងនោះគ្រួសារដែលរងការខូចខាតធ្ងន់ធ្ងរមានចំនួន ៣៥,៧០៤ គ្រួសារ)។
ប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខេត្ត ក្រុង ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញ ព្រមទាំងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំពុះពារ និងចូលរួមយ៉ាងសកម្មក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ព្រមទាំងការគ្រប់គ្រងចែកចាយស្បៀងអាហារបានទាន់ពេលវេលា ក្នុងដំណាក់កាលដ៏លំបាកនេះ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network