National
• 1 hour ago• Lim_Rothanaksambath
ក្រុមហែលទឹកពាក់ជើងទាកម្ពុជា ដណ្តើមបានមេដាយ ៤៦គ្រឿង ពីការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ានឆ្នាំ២០២៦ នៅម៉ាឡេស៊ី

ភ្នំពេញ, ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦៖ គណៈប្រតិភូ គ្រូបង្វឹក ព្រមទាំងកីឡាករ-កីឡាការិនី ជម្រើសជាតិកីឡាហែលទឹកពាក់ជើងទាកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព និងប្រកបដោយមោទនភាពជាទីបំផុត ជាមួយនឹងសមិទ្ធផលមេដាយសរុបចំនួន ៤៦ គ្រឿង ជូនជាតិមាតុភូមិ ពីការប្រកួតកីឡាហែលទឹកពាក់ជើងទា ជើងឯកអាស៊ាន ឆ្នាំ២០២៦ (SOUTHEAST ASIA FINSWIMMING CHAMPIONSHIP & SOUTHEAST ASIA AGE GROUP FINSWIMMING CHAMPIONSHIP 2026) នាទីក្រុង Johor ប្រទេសម៉ាឡេស៊ី។
ពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅនេះ ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយ ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ព្រមទាំងតំណាងសហព័ន្ធ និងអ្នកគាំទ្រយ៉ាងកុះករ។

តាមការបញ្ជាក់របស់ លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ាន ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ក្រុមអត្តពលិកកម្ពុជាបានខិតខំប្រឹងប្រែងប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងដណ្តើមបានមេដាយសរុប ៤៦ គ្រឿង រួមមាន៖ មេដាយមាស ចំនួន ១១ គ្រឿង, មេដាយប្រាក់ ចំនួន ១៦ គ្រឿង និងមេដាយសំរឹទ្ធ ចំនួន ១៩ គ្រឿង។
សមិទ្ធផលដ៏ធំធេងនាពេលនេះ មិនត្រឹមតែជាការស្តែងឱ្យឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រភេទកីឡាហែលទឹកពាក់ជើងទានៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាក្សីបង្ហាញពីសមត្ថភាព ការខិតខំប្រឹងប្រែងហ្វឹកហាត់ និងស្មារតីតស៊ូឥតថយក្រោយរបស់កីឡាករ-កីឡាការិនីកម្ពុជា លើឆាកកីឡាតំបន់អាស៊ាន ដើម្បីលើកស្ទួយកិត្តិយស និងទង់ជាតិកម្ពុជាលើឆាកអន្តរជាតិផងដែរ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network