National
• 1 hour ago• Lim_Rothanaksambath
រដ្ឋសភា បញ្ចប់វគ្គ «អភិបាលកិច្ចឌីជីថល និងសន្តិសុខសាយប័រ» ដោយជោគជ័យជំរុញការពារទិន្នន័យ និងប្រព័ន្ធព័ត៌មានជាតិ

ភ្នំពេញ, ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពី «អភិបាលកិច្ចឌីជីថល» ដោយផ្តោតលើប្រធានបទ «សន្តិសុខសាយប័រ» (Cybersecurity) នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ក្រោយពីដំណើរការសិក្សាស្រាវជ្រាវអស់រយៈពេល ៣ សប្តាហ៍ប្រកបដោយជោគជ័យ។
ពិធីបិទវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាភិបាលរដ្ឋសភា រួមជាមួយ ឯកឧត្តមបណ្ឌិត ឆែម សិរីវត្ថ ទីប្រឹក្សារដ្ឋសភា ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជិត ៥០ រូប។
វគ្គបណ្តុះបណ្តាលរយៈពេល ៣ សប្តាហ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញបច្ចេកទេសជាក់ស្តែងដល់មន្ត្រីរាជការ លើការងារសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT Security) ព្រមទាំងការគ្រប់គ្រងទិន្នន័យឌីជីថលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
នេះគឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងការឆ្លើយតបទៅនឹងទិសដៅជំរុញបរិវត្តកម្មឌីជីថល (Digital Transformation) និងការកសាង «រដ្ឋសភាឌីជីថល» ឱ្យស្របតាមកម្រិតស្តង់ដារអន្តរជាតិ។

ក្នុងអំឡុងពេលសិក្សា សិក្ខាកាមទាំងអស់បានក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេសជំនាញ ដោយមុនឈានដល់ពិធីបិទជាផ្លូវការ លោក អ៊ូ ផាន់ណារិទ្ធ គ្រូឧទ្ទេស និងជាអ្នកជំនាញផ្នែកសន្តិសុខសាយប័រ បានចែករំលែកបន្ថែមលើបច្ចុប្បន្នភាពបច្ចេកវិទ្យា យុទ្ធសាស្ត្រការពារសុវត្ថិភាពប្រព័ន្ធព័ត៌មាន និងវិធានការបង្ការទប់ស្កាត់ហានិភ័យ ឬការវាយប្រហារផ្សេងៗនៅលើលំហឌីជីថល។
ជាមួយគ្នានោះ គណៈអធិបតីបានអញ្ជើញប្រគល់ វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមគ្រប់រូប ដែលបានខិតខំប្រឹងប្រែងបញ្ចប់វគ្គបណ្តុះបណ្តាលនេះដោយជោគជ័យ និងទទួលបានផលផ្លែផ្កាយ៉ាងត្រកាល៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network