National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា និងដាណឺម៉ាក ព្រមព្រៀងពង្រឹងពាណិជ្ជកម្ម-វិនិយោគ លើកកម្ពស់ពហុភាគី និងបញ្ជាក់ជំហរដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី

ភ្នំពេញ, ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ អំពីលទ្ធផលផ្លែផ្កានៃ «កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសដាណឺម៉ាក» ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក Christian Tobias Bayer Tygesen ប្រធាននាយកដ្ឋានអាស៊ី អូសេអានី អាម៉េរិកឡាទីន និងតំបន់ខារ៉ាបៀន នៃក្រសួងការបរទេសដាណឺម៉ាក ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាផងដែរ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានអំពីការវិវត្តផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ព្រមទាំងបានពិភាក្សាអំពីកាលានុវត្តភាពនានា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ សុខាភិបាល ទេសចរណ៍ និងវប្បធម៌។
ចំពោះវិស័យពាណិជ្ជកម្ម និងការវិនិយោគ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងវិស័យឯកជន ដើមឡើយដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសម្របសម្រួលលំហូរពាណិជ្ជកម្ម ជាពិសេសក្នុងវិស័យដែលមានសក្តានុពលខ្ពស់ដូចជា ថាមពល ឧស្សាហកម្មកែច្នៃកសិផល និងការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព។ ជាមួយគ្នានេះ ភាគីដាណឺម៉ាក បានទទួលស្គាល់ និងកោតសរសើរចំពោះសមិទ្ធផលសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងគាំទ្រចក្ខុវិស័យរបស់កម្ពុជាក្នុងការចាកចេញពីថានៈជា ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅត្រឹមឆ្នាំ២០២៩។
កិច្ចពិគ្រោះយោបល់នេះ ក៏បានបើកឱកាសឱ្យភាគីទាំងពីរផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ជាពិសេសទំនាក់ទំនង អាស៊ាន-ដាណឺម៉ាក និង កម្ពុជា-សហភាពអឺរ៉ុប (EU) ដោយភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ។
ទន្ទឹមនឹងនេះ ភាគីកម្ពុជាបានជម្រាបជូនភាគីដាណឺម៉ាកអំពី ស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់របស់កម្ពុជា ក្នុងការដោះស្រាយរាល់ជម្លោះនានាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។
ជាលទ្ធផលជាប្រវត្តិសាស្ត្រក្នុងឱកាសនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីបង្កើតជាក្របខណ្ឌផ្លូវការសម្រាប់ការសន្ទនាជាប្រចាំ។ បន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់លើកទី១ បញ្ចប់ទៅដោយជោគជ័យក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅបំផុត ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាថា កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ នឹងត្រូវរៀបចំឡើងនៅប្រទេសដាណឺម៉ាក៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network