National

• 6 days ago• Lim_Rothanaksambath

ស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនជាមួយសមាគមមិត្តភាពកម្ពុជា-ចិន រួមគ្នាបង្កើតវេទិកាបាឋកថាឆ្លុះបញ្ចាំងយុទ្ធសាស្ត្រ និងការអភិវឌ្ឍសកល រៈសំខាន់នៃបទ

ស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនជាមួយសមាគមមិត្តភាពកម្ពុជា-ចិន រួមគ្នាបង្កើតវេទិកាបាឋកថាឆ្លុះបញ្ចាំងយុទ្ធសាស្ត្រ និងការអភិវឌ្ឍសកល 
រៈសំខាន់នៃបទ
ភ្នំពេញ, ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ដើមី្បចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈជុំវិញការដឹកនាំ និងអភិបាលកិច្ចរបស់ប្រទេសចិន អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សហការជាមួយសមាគមមិត្តភាពកម្ពុជា-ចិន បានរៀបចំបាឋកថាស្តីពី «ការពិនិត្យមើលអភិបាលកិច្ចប្រទេសចិន តាមរយៈកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០» នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ព្រមទាំងមានការចូលរួមពី លោក Feng Hui អ្នកទទួលខុសត្រូវវិទ្យុមិត្តភាពកម្ពុជា-ចិន, ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល, លោកបណ្ឌិត កៅ មុយថង, លោកបណ្ឌិត នាក់ ចន្តារិទ្ធិ, លោកបណ្ឌិត ជា មុនីឫទ្ធិ ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សរុបប្រមាណជិត ១០០ នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិនបានមានប្រសាសន៍ថា បានគូសបញ្ជាក់ថា នៅពេលសិក្សាអំពីអភិបាលកិច្ចរបស់ប្រទេសចិន គឺមិនអាចមើលរំលងគំនិតដឹកនាំរបស់ លោក ស៊ី ជីនភីង តាមរយៈសៀវភៅ «អភិបាលកិច្ចប្រទេសចិន» បានឡើយ ដោយចំណុចសំខាន់ គឺការភ្ជាប់ការដឹកនាំដ៏តឹងរឹងរបស់បក្សកុម្មុយនិស្តចិន ទៅនឹងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន។ កិច្ចប្រជុំពេញអង្គលើកទី៥ អាណត្តិទី២០ អាចជួយឱ្យយល់កាន់តែច្បាស់អំពីការកំណត់គោលដៅអភិវឌ្ឍន៍ ការរៀបចំ ផែនការសម្រាប់អនាគត និងការត្រៀមខ្លួនរបស់ប្រទេសចិនចំពោះការផ្លាស់ប្តូរនៃស្ថានភាពក្នុងតំបន់ និងពិភពលោក ។

លោក Feng Hui អ្នកទទួលខុសត្រូវនៃវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា កិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានផ្តោតទៅលើការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងនិងគ្រប់ជ្រុងជ្រោយ គឺដើម្បីដកស្រង់មេរៀនពីការរីកចម្រើន និង ការចុះខ្សោយរបស់គណបក្សនានាលើពិភពលោក និងជាការរៀបចំយន្តការស្ថាប័នជាយុទ្ធសាស្ត្រ ដើម្បីកសាងការធានាជាមូលដ្ឋានសម្រាប់ស្ថិរភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក CCFRប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក CCFR
កន្លងមក ធ្លាប់មានការចោទសួរថា សហគមន៍អន្តរជាតិតែងតែមានចម្ងល់ថា៖ ហេតុអ្វីបានជាប្រទេសចិនអាចរក្សាស្ថិរភាពបានយូរអង្វែង មានការអភិវឌ្ឍជាបន្តបន្ទាប់ និងអាចអនុវត្តគម្រោងធំៗដោយឥតងាករេបាន? កត្តាជាមូលដ្ឋាន គឺដោយសារប្រទេសចិន មានបក្សកាន់អំណាចផ្អែកលើបេសកកម្ម ដែលមានសមត្ថភាពសម្អាតខ្លួនឯង កែលម្អខ្លួនឯង ធ្វើបដិវត្តន៍ខ្លួនឯង និងលើកកម្ពស់ខ្លួនឯង។ បក្សកុម្មុយនីស្តចិនពឹងផ្អែកលើចម្លើយពីរ គឺ អនុញ្ញាតឱ្យប្រជាជនត្រួតពិនិត្យរដ្ឋាភិបាល» និង «ការធ្វើបដិវត្តន៍ខ្លួនឯង» ដើម្បីចាកចេញពីវដ្តប្រវត្តិសាស្ត្រពីការរីកចម្រើនរុងរឿងដល់ការចុះខ្សោយ ព្រមទាំងដកស្រង់មេរៀនប្រវត្តិសាស្ត្រពីការរីកចម្រើន និង ចុះខ្សោយ។ នេះជាការបញ្ជាក់របស់ លោក Feng Hui។

លោកបណ្ឌិត កៅ មុយថង អ្នកស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិន បានមានប្រសាសន៍ថា ការពង្រឹងអភិបាលកិច្ចបក្ស ការរឹតបន្តឹងវិន័យ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការធានាឱ្យសេចក្តីសម្រេចចិត្តរបស់បក្សត្រូវបានអនុវត្តជាក់ស្តែង បានក្លាយជាផ្នែកសំខាន់មួយនៃការពង្រឹងប្រព័ន្ធដឹកនាំ និងអភិបាលកិច្ចរបស់ប្រទេសចិន។ គោលគំនិតរបស់លោក ស៊ី ជីនពីង ស្តីពី «អភិបាលកិច្ចបក្សដោយម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយ» មិនមែនសំដៅត្រឹមតែការដាក់វិន័យលើសមាជិកបក្សឬការដាក់ទណ្ឌកម្មលើមន្ត្រីដែលប្រព្រឹត្តខុសប៉ុណ្ណោះទេ។ គោលគំនិតនេះ មានវិសាលភាពទូលំទូលាយជាងនេះ ដោយផ្តោតលើការពង្រឹងការគ្រប់គ្រងផ្ទៃក្នុងបក្ស ការកែលម្អប្រព័ន្ធបទប្បញ្ញត្តិ ការត្រួតពិនិត្យការប្រើប្រាស់អំណាច និងការធានាឱ្យមន្ត្រីគ្រប់កម្រិតបំពេញភារកិច្ចប្រកបដោយវិន័យ និងការទទួលខុសត្រូវ។

ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០ បានគូសបញ្ជាក់ថា ការពង្រឹងវិន័យ និងការគ្រប់គ្រងផ្ទៃក្នុងរបស់បក្ស ការបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារ និងការប្រឆាំងអំពើពុករលួយ គឺជាកត្តាដែលអាចជួយពង្រឹងភាពស្អាតស្អំ និងទំនុកចិត្តរបស់ ប្រជាជនចំពោះស្ថាប័នដឹកនាំ។

លោកបណ្ឌិត សាស្ត្រាចារ្យរង នាក់ ចន្តារិទ្ធិ ប្រធានមជ្ឈមណ្ឌលកម្ពុជាស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ បានមានប្រសាសន៍ថា ឆ្លងកាត់កិច្ចសហការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងចិន កម្ពុជាបានអនុវត្តយ៉ាងសកម្មនូវការកែទម្រង់រចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ការប្រើប្រាស់ទិន្នន័យឌីជីថលសម្រាប់សេវាសាធារណៈ និងការបង្ក្រាបបទល្មើសបច្ចេកវិទ្យាឆ្លងដែនប្រកបដោយផ្លែផ្កា។ ជាមួយគ្នានេះ កម្ពុជាក៏បានសិក្សាបទពិសោធន៍របស់ប្រទេសចិន មិនមែនដើម្បីក្លាយខ្លួនជាចិននោះឡើយ ប៉ុន្តែគឺដើម្បីកសាងអភិបាលកិច្ចជាតិឱ្យកាន់តែល្អប្រសើរឡើង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «ពង្រឹង ជាជាងពង្រីក» ស្របតាមយុទ្ធសាស្ត្របញ្ចកោណ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍភាពកម្ពុជាចិន ក៏បានមានប្រសាសន៍ថា បទពិសោធន៍នេះ ឆ្លុះបញ្ចាំងថា ភាពជោគជ័យនៃអភិបាលកិច្ចរបស់បក្សកុម្មុយនិស្តចិន ដែលជាបក្សកាន់អំណាចដឹកនាំប្រទេសចិន មិនស្ថិតត្រឹមតែការបង្កើតគោលនយោបាយនិងគោលការណ៍ល្អនោះទេ វាថែមទាំងស្ថិតនៅលើការអនុវត្តឱ្យមានប្រសិទ្ធភាព ការប្រើប្រាស់ធនធានដោយតម្លាភាព និងការធានាឱ្យ សមិទ្ធផលនៃការអភិវឌ្ឍឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជនចិនព្រមទាំងបង្កើនកាលានុវត្តភាពនៃការអភិវឌ្ឍសកលថែមទៀតផង៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3