National
• 1 week ago• Lim_Rothanaksambath
ប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមការងារអាស៊ានទប់ស្កាត់គ្រឿងញៀនតាមអាកាសយានដ្ឋាន លើកទី១៦ ប្រឆាំងការជួញដូរឆ្លងដែន

ភ្នំពេញ, ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងកាត់តាមច្រកអាកាសយានដ្ឋានក្នុងតំបន់អាស៊ាន ប្រតិភូកម្ពុជា ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សំ សេដ្ឋា ប្រធាននាយកដ្ឋានអនុវត្តច្បាប់ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ.) បានចូលរួមកិច្ចប្រជុំលើកទី១៦ នៃក្រុមការងារអាស៊ានទប់ស្កាត់គ្រឿងញៀនតាមអាកាសយានដ្ឋាន (The 16th ASEAN Airport Interdiction Task Force Meeting – 16th AAITF) តាមប្រព័ន្ធវីដេអូអនឡាញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ធ្វើឡើងដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. និងការណែនាំពី ឯកឧត្តមឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង ដោយមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ានទាំងអស់ និងតំណាងលេខាធិការដ្ឋានអាស៊ាន។
ប្រតិភូកម្ពុជាមានសមាសភាពចូលរួមពីតំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងតំណាងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបង្ហាញពីការសហការរួមគ្នារវាងស្ថាប័នពាក់ព័ន្ធ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងកាត់តាមច្រកអាកាសយានដ្ឋាន។
ការរួមបញ្ចូលគ្នានេះ បង្ហាញឱ្យឃើញពីយន្តការសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធនៅតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ក្នុងការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន។ ក្នុងឱកាសនោះ ប្រតិភូកម្ពុជាបានធ្វើបទបង្ហាញពីរបាយការណ៍ស្ថានភាពគ្រឿងញៀនទូទៅប្រចាំឆ្នាំ២០២៦ នៅកម្ពុជា ដោយផ្តោតលើនិន្នាការនៃការផលិត ការជួញដូរ និងការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន, កិច្ចខិតខំប្រឹងប្រែង និងលទ្ធផលជាក់ស្តែងនៃការអនុវត្តច្បាប់បង្ក្រាបបទល្មើសគ្រឿងញៀន រួមទាំង ករណីសំខាន់ៗដែលសមត្ថកិច្ចកម្ពុជាបានរកឃើញ និងបង្ក្រាបបាននៅតាមអាកាសយានដ្ឋាន ព្រមទាំងបញ្ហាប្រឈម និងទិសដៅការងារបន្ត។

ក្រៅពីការចែករំលែកបទពិសោធន៍ អង្គប្រជុំ 16th AAITF បានឯកភាព និងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន តាមរយៈចំណុចគន្លឹះចំនួន ៣៖
1. ការផ្លាស់ប្តូរព័ត៌មានសម្ងាត់៖ បង្កើនល្បឿននៃការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ឱ្យបានទាន់ពេលវេលា ដើម្បីស្ទាក់ចាប់មុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនមុនពេលពួកគេគេចខ្លួន។
2. ការពង្រឹងប្រសិទ្ធភាពនៃការត្រួតពិនិត្យ៖ បង្កើនការប្រុងប្រយ័ត្ន និងការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើអ្នកដំណើរ អីវ៉ាន់ និងទំនិញឆ្លងកាត់តាមផ្លូវអាកាស។
3. ការបង្កើនសមត្ថភាពមន្ត្រីជំនាញ៖ បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ដើម្បីឱ្យដើរទាន់វិធីសាស្ត្រថ្មីៗ និងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មគ្រឿងញៀននាពេលបច្ចុប្បន្ន។
ក្នុងអាណត្តិទី៧ នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជា «អាទិភាពនយោបាយដ៏សំខាន់បំផុត» តាមរយៈការដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ និងការបង្កើតគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន អ.ជ.ប.គ.ញ. ដើម្បីបោសសម្អាតគ្រឿងញៀនឱ្យដល់ឫសគល់។ក្រុមការងារអាស៊ានទប់ស្កាត់គ្រឿងញៀនតាមអាកាសយានដ្ឋាន (AAITF) គឺជាយន្តការប្រតិបត្តិការដ៏សំខាន់មួយនៅក្រោមក្របខ័ណ្ឌកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីបញ្ហាគ្រឿងញៀន (AMMD) និងមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីបញ្ហាគ្រឿងញៀន (ASOD) ដែលបង្កើតឡើងដើម្បីកាត់ផ្តាច់ខ្សែច្រវាក់ដឹកជញ្ជូនគ្រឿងញៀនតាមផ្លូវអាកាសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន National Authority for Combating Drugs
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន National Authority for Combating Drugsរាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network