National
• 1 week ago• Lim_Rothanaksambath
ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ក្រោមពាក្យស្លោក «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» ចាប់ផ្តើមបើកទ្វារស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិ

ភ្នំពេញ, ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើទឹកដីព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដោយ «ភូមិហ្វ្រង់កូហ្វូនី - Village de la Francophonie» ត្រូវបានបើកសម្ពោធជាផ្លូវការ នៅបរិវេណសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំង លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។
ពិធីបើកដ៏ឱឡារិកនេះប្រារព្ធឡើងក្រោមស្មារតី «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ភ្ញៀវកិត្តិយស និងសាធារណជនយ៉ាងកុះករ។
សម្រាប់ថ្ងៃទី១ នៃព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» មានកម្មវិធីជាច្រើន ដែលបើកទទួលស្វាគមន៍សាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យចូលរួមដោយសេរី និងឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទីព្រឹក ដល់ម៉ោង ៩:០០នាទីយប់ នៅបរិវេណសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia
កម្មវិធីសំខាន់ៗដែលរៀបចំឡើងនៅថ្ងៃទី១នៃ នៃព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» មានដូចជា បើកព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូនី», ដំណើរតាមសំឡេង Phat Cheay សមាគម Amatak chapel, ការសម្តែងឧបករណ៍ភ្លេងគោះប្រពៃណីខ្មែរ សមាគមសិល្បៈ Sovannaphum, កិច្ចពិភាក្សាតុមូលស្តីពី អង់តែននៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ហ្វ្រង់កូហ្វូនី រៀបចំដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (សាលធំ), កិច្ចពិភាក្សាតុមូលរៀបចំដោយ លោកស្រី Juliana FORTE (សាលកូន), «ស្នាមញញឹមកម្ពុជា»; «រួមគ្នាថែរក្សា និងអភវឍ្ឍ» សមាគម Amatak, ការបង្ហាញបច្ចេកទេសប្រយុទ្ធ(ដៃទទេ/អាវុធផ្សេងៗ) សហព័ន្ធ Bokatorកម្ពុជា, ចម្រៀងសហសម័យ ប៉ុបរ៉ក់ (៨ នៅ ១០បទ) Rizzer Band, ល្ខោនខោល «សមរភូមិរវាងរាមនិងក្រុងរាប់ ក្រុមសិល្បៈយុវជនល្ខោនខោល នឹងរបាំបុរាណជំនាន់ថ្មី, ការតាំងបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរ, ការប្រគុំតន្ត្រីរបស់ក្រុមតន្ត្រីអង់ដាលូស៊ី (សិល្បករ ៧នាក់ រយៈពេល ១ម៉ោង) ប្រទេសម៉ារ៉ុត, ល្ខោនស្បែក តុក្កតាតូច និងធំ សមាគមសិល្បៈ Sovannaphum, O Latyr Sy & Teranga OIF និងការបញ្ចាំងភាពយន្ត មជ្ឈមមណ្ឌលធនធានស្តាប់-មើល បូផាណា៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ពិធីបើកដ៏ឱឡារិកនេះប្រារព្ធឡើងក្រោមស្មារតី «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ភ្ញៀវកិត្តិយស និងសាធារណជនយ៉ាងកុះករ។
សម្រាប់ថ្ងៃទី១ នៃព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» មានកម្មវិធីជាច្រើន ដែលបើកទទួលស្វាគមន៍សាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យចូលរួមដោយសេរី និងឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទីព្រឹក ដល់ម៉ោង ៩:០០នាទីយប់ នៅបរិវេណសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ Ministry of Tourism, Cambodiaកម្មវិធីសំខាន់ៗដែលរៀបចំឡើងនៅថ្ងៃទី១នៃ នៃព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» មានដូចជា បើកព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូនី», ដំណើរតាមសំឡេង Phat Cheay សមាគម Amatak chapel, ការសម្តែងឧបករណ៍ភ្លេងគោះប្រពៃណីខ្មែរ សមាគមសិល្បៈ Sovannaphum, កិច្ចពិភាក្សាតុមូលស្តីពី អង់តែននៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ហ្វ្រង់កូហ្វូនី រៀបចំដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (សាលធំ), កិច្ចពិភាក្សាតុមូលរៀបចំដោយ លោកស្រី Juliana FORTE (សាលកូន), «ស្នាមញញឹមកម្ពុជា»; «រួមគ្នាថែរក្សា និងអភវឍ្ឍ» សមាគម Amatak, ការបង្ហាញបច្ចេកទេសប្រយុទ្ធ(ដៃទទេ/អាវុធផ្សេងៗ) សហព័ន្ធ Bokatorកម្ពុជា, ចម្រៀងសហសម័យ ប៉ុបរ៉ក់ (៨ នៅ ១០បទ) Rizzer Band, ល្ខោនខោល «សមរភូមិរវាងរាមនិងក្រុងរាប់ ក្រុមសិល្បៈយុវជនល្ខោនខោល នឹងរបាំបុរាណជំនាន់ថ្មី, ការតាំងបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរ, ការប្រគុំតន្ត្រីរបស់ក្រុមតន្ត្រីអង់ដាលូស៊ី (សិល្បករ ៧នាក់ រយៈពេល ១ម៉ោង) ប្រទេសម៉ារ៉ុត, ល្ខោនស្បែក តុក្កតាតូច និងធំ សមាគមសិល្បៈ Sovannaphum, O Latyr Sy & Teranga OIF និងការបញ្ចាំងភាពយន្ត មជ្ឈមមណ្ឌលធនធានស្តាប់-មើល បូផាណា៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



