The Khmer Daily Network Logo

National

5 June 2026 2:41 AM3 hours agoLim_Rothanaksambath

ដើម្បីទារក និងកុមារកម្ពុជា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បំផុសស្មារតីខ្មែរជួយខ្មែរ ផ្សារភ្ជាប់កីឡា និងសកម្មភាពមនុស្សធម៌

ដើម្បីទារក និងកុមារកម្ពុជា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បំផុសស្មារតីខ្មែរជួយខ្មែរ ផ្សារភ្ជាប់កីឡា និងសកម្មភាពមនុស្សធម៌
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បំផុសស្មារតីខ្មែរជួយខ្មែរ ផ្សារភ្ជាប់កីឡា និងសកម្មភាពមនុស្សធម៌
ភ្នំពេញ- ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ៖ ជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតី ដឹកនាំពិធីដើរកម្សាន្ត ២៧០០ជំហាន ដើម្បីបុព្វហេតុទារក និងកុមារកម្ពុជា។


ពិធីដ៏ឱឡារិកនេះ ត្រូវបានធ្វើឡើងនៅពហុកីឡដ្ឋានមរតកតេជោ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីរាជការ វិស័យឯកជន និងប្រជាពលរដ្ឋ ចូលរួមសរុបប្រមាណ ១៦០០នាក់។


អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីកីឡាផ្សារភ្ជាប់ជាមួយនឹងសកម្មភាពមនុស្សធម៌ ជាពិសេស គឺដើម្បីបំផុស «ស្មារតីខ្មែរ ជួយខ្មែរ» ឱ្យកាន់តែទូលំទូលាយ ដែលជាផ្នែកមួយនៃយុទ្ធនាការ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ មូលនិធិគន្ធបុប្ផាកម្ពុជា។


ពិធីដើរកម្សាន្ត ២៧០០ជំហាននេះ គឺជាព្រឹត្តិការណ៍លើកទី១ របស់គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំអគ្គនាយកដ្ឋាន និងអង្គភាពនានា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នមួយចំនួនទៀតក្រោមឱវាទរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងគាំទ្រ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ដែលជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។


ការរៀបចំពិធីដើរនេះស្របតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងអំឡុងពិធីបើក «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ៕
ពិធីបើក «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦
ពិធីបើក «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦
ភ្នំពេញ- ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦
ភ្នំពេញ- ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦
ភ្នំពេញ- ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦
ភ្នំពេញ- ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦