The Khmer Daily Network Logo

National

5 June 2026 5:37 AM6 hours agoLim_Rothanaksambath

ថនិកសត្វជិតផុតពូជ ៧ប្រភេទ ត្រូវបានប្រទះឃើញនៅភូមិភាគខាងជើងប្រទេសកម្ពុជា

ថនិកសត្វជិតផុតពូជ ៧ប្រភេទ ត្រូវបានប្រទះឃើញនៅភូមិភាគខាងជើងប្រទេសកម្ពុជា
ថនិកសត្វជិតផុតពូជ ៧ប្រភេទ ត្រូវបានប្រទះឃើញនៅភូមិភាគខាងជើងប្រទេសកម្ពុជា
ភ្នំពេញ-ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ៖ ក្នុងឱកាសខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ» ក្រសួងបរិស្ថាន បានប្រកាសពីការរកឃើញសត្វព្រៃសំខាន់ៗនៅភាគខាងជើងប្រទេសកម្ពុជា។


តាមការសិក្សាស្រាវជ្រាវដែលទើបចុះផ្សាយកាលពីពេលថ្មីៗនេះ បានបញ្ជាក់ឱ្យដឹងពីវត្តមានសត្វព្រៃជិត ៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង។ ក្នុងចំណោមនោះ មានថនិកសត្វចំនួន ៧ប្រភេទ ដែលស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ ហើយមានប្រភេទខ្លះគឺពុំដែលត្រូវបានប្រទះឃើញផ្ទាល់នឹងភ្នែកឡើយនៅក្នុងតំបន់សិក្សានោះឡើយ។


ថនិកសត្វជិតផុតពូជ ៧ប្រភេទ ត្រូវបានប្រទះឃើញនៅភូមិភាគខាងជើងប្រទេសកម្ពុជា រួមមាន៖
១. សត្វទន្សោង Banteng (Bos javanicus)
២. សត្វពង្រូល Sunda pangolin (Manis javanica)
៣. សត្វស្វាកន្ទុយសជើងក្រហម Red-shanked douc langur (Pygathrix nemaeus)
៤. សត្វទោចថ្ពាល់លឿងឦសាន Northern yellow-cheeked crested gibbon (Nomascus annamensis)
៥. សត្វកែះ Mainland serow (Capricornis sumatraensis)
៦. សត្វខ្លាឃ្មុំតូច Malayan sun bear (Helarctos malayanus)
៧. សត្វខ្លាពពក Mainland clouded leopard (Neofelis nebulosa)


លទ្ធផលស្រាវជ្រាវតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ រយៈពេល ៨ខែ គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ អនុវត្តដោយក្រុមអ្នកវិទ្យាសាស្ត្រចម្រុះមកពីក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការ CI) និងអង្គការ Wild Earth Allies បានកត់ត្រាវត្តមានសត្វព្រៃសរុបចំនួន ៤៧ ប្រភេទ រួមមាន៖ ថនិកសត្វ ២៦ប្រភេទ បក្សី ១៨ប្រភេទ និងសត្វល្មូន ៣ប្រភេទ។

រូបភាព៖​ ក្រសួងបរិស្ថាន និង ផេក Samdech Thipadei Hun Manetរូបភាព៖​ ក្រសួងបរិស្ថាន និង ផេក Samdech Thipadei Hun Manet

លទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់ជាសកលនៃឧទ្យានជាតិវើនសៃ-សៀមប៉ាង ហើយក៏បានផ្តល់នូវព័ត៌មានសំខាន់អំពីស្ថានភាពសត្វព្រៃ និងមូលដ្ឋានគាំទ្រដល់ការសម្រេចចិត្តផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដែលអាចជួយតម្រង់ទិសដល់ការកំណត់យុទ្ធសាស្ត្របានប្រសើរសម្រាប់ការអភិរក្សនាពេលអនាគត។


អ្នកវិទ្យាសាស្ត្រក្នុងការស្រាវជ្រាវនេះ បានលើកឡើងថា៖ «ទោះបីជាតំបន់សិក្សានេះ មានសារៈសំខាន់ខ្ពស់ផ្នែកប្រព័ន្ធអេកូឡូស៊ីយ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានការស្រាវជ្រាវ និងអង្កេតជីវចម្រុះឱ្យបានទូលំទូលាយនៅឡើយទេ ដោយសារវាជាតំបន់មិនទាន់ទទួលបានការចាប់អារម្មណ៍ ពិបាកចូលទៅដល់ហើយធនធានសម្រាប់ការស្រាវជ្រាវនៅមានកម្រិត»។


សូមចូលរួមការពារសត្វព្រៃ និងថែរក្សាមរតកធម្មជាតិរបស់កម្ពុជាឱ្យបានគ្រប់ៗគ្នា! កិច្ចសហការរវាងស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ពិតជាចាំបាច់ណាស់ ក្នុងការងារអភិរក្ស និងការពារប្រភេទសត្វកំពុងរងការគំរាមកំហែងទាំងនេះ!

ប្រភព៖ ក្រសួងបរិស្ថាន
រាយការណ៍ដោយ៖​ The Khmer Daily Network
រូបភាព៖​ ក្រសួងបរិស្ថាន និង ផេក Samdech Thipadei Hun Manet
រូបភាព៖​ ក្រសួងបរិស្ថាន និង ផេក Samdech Thipadei Hun Manet
រូបភាព៖​ ក្រសួងបរិស្ថាន និង ផេក Samdech Thipadei Hun Manet
រូបភាព៖​ ក្រសួងបរិស្ថាន និង ផេក Samdech Thipadei Hun Manet
រូបភាព៖​ ក្រសួងបរិស្ថាន និង ផេក Samdech Thipadei Hun Manet
រូបភាព៖​ ក្រសួងបរិស្ថាន និង ផេក Samdech Thipadei Hun Manet