International
8 June 2026 4:28 AM• 3 hours ago• Lim_Rothanaksambath
គ្រោះរញ្ជួយដីកម្លាំង ៧,៨ រិកទ័រ នៅភាគខាងត្បូងប្រទេសហ្វីលីពីន ព្រមានពីរលកយក្សស៊ូណាមិកម្ពស់ពី ១ ទៅ ៣ម៉ែត្រ

ប្រទេសហ្វីលីពីន - ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ៖ គ្រោះរញ្ជួយដីកម្លាំង ៧,៨ រិកទ័រ បានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន ស្របពេលដែលមានការចេញការព្រមានអំពីរលកយក្សស៊ូណាមិ នៅក្នុងតំបន់។ នេះជាការចុះផ្សាយរបស់សារព័ត៌មាន CNN News នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងអត្ថបទព័ត៌មាន CNN News បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ៧:៣៧ ព្រឹក (ម៉ោងក្នុងស្រុក) ក្នុងជម្រៅប្រហែល ៣៥ គីឡូម៉ែត្រ (២១,៧ ម៉ាយ)។ យោងតាមទីភ្នាក់ងារស្ទង់ភូមិសាស្ត្រអាមេរិក (USGS) គ្រោះរញ្ជួយដីកម្លាំង ៧,៨ រិកទ័រ បានវាយប្រហារតំបន់មីនដាណាវ (Mindanao) នៅភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ ដោយបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិនៅក្នុងប្រទេសនេះ និងប្រទេសជិតខាង រួមមានឥណ្ឌូណេស៊ី និងជប៉ុនផងដែរ។ យ៉ាងណាមិញ មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់នៅឡើយទេ។
វិទ្យាស្ថានភ្នំភ្លើង និងគ្រោះរញ្ជួយដីហ្វីលីពីន (Phivolcs) បានឱ្យដឹងថា ការរញ្ជួយដីនេះបានកើតឡើងនៅឆ្នេរសមុទ្រនៃទីក្រុង General Santos ក្នុងខេត្ត Sarangani ដែលស្ថិតនៅចុងភាគខាងត្បូងបំផុតនៃកោះ Mindanao។
Phivolcs ក៏បានចេញការព្រមានអំពីរលកយក្សស៊ូណាមិផងដែរ ដោយអំពាវនាវឱ្យប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរជម្លៀសខ្លួនចេញ។ យោងតាមប្រព័ន្ធព្រមានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិក រលកស៊ូណាមិអាចមានកម្ពស់ពី ១ ទៅ ៣ ម៉ែត្រ លើសកម្រិតទឹកជោរនៅក្នុងផ្នែកខ្លះនៃប្រទេសហ្វីលីពីន។
យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា ការរញ្ជួយដីកម្រិត 7.8 រ៉ិចទ័រ បានវាយប្រហារតំបន់ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានមានប្រសាសន៍ថា លោកបាន «ណែនាំដល់គ្រប់ស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធទាំងអស់ឱ្យចាត់វិធានការជាបន្ទាន់» ដើម្បីជម្លៀសប្រជាពលរដ្ឋ និងចាប់ផ្តើមការងារសង្គ្រោះ។
លោកបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ចំពោះបងប្អូនរួមជាតិរបស់យើងនៅក្នុងខេត្តដែលរងផលប៉ះពាល់ សូមមេត្តាស្តាប់តាមការព្រមានអំពីរលកយក្សស៊ូណាមិ។ សូមផ្លាស់ទីទៅកាន់ទីទួលខ្ពស់នៅពេលនេះ។ កុំបង្អង់យូរ។ ជីវិតរបស់បងប្អូនមានតម្លៃជាងអ្វីៗទាំងអស់ដែលបានបន្សល់ទុក»។
ជាមួយគ្នានោះ ប្រទេសឥណ្ឌូណេស៊ី បានចេញការព្រមានអំពីរលកយក្សស៊ូណាមិសម្រាប់ឆ្នេរសមុទ្រភាគឦសានរបស់ខ្លួន ខណៈដែលប្រទេសជប៉ុនក៏បានធ្វើដូចគ្នាសម្រាប់ឆ្នេរសមុទ្រភាគខាងត្បូងរបស់ខ្លួន ចាប់ពីខេត្ត Ibaraki រហូតដល់ខេត្ត Okinawa។
គួរឱ្យដឹងផងដែរថា ប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ី និងជប៉ុន ស្ថិតនៅក្នុងតំបន់ដែលគេហៅថា «ខ្សែក្រវាត់ភ្លើង» (Ring of Fire) ដែលជាខ្សែបន្ទាត់នៃចន្លោះភូមិសាស្ត្រជុំវិញអាងមហាសមុទ្រប៉ាស៊ីហ្វិក ដែលងាយនឹងកើតមានគ្រោះរញ្ជួយដី និងការផ្ទុះភ្នំភ្លើងញឹកញាប់។ យោងតាមសេវាកម្មអាកាសធាតុជាតិ (National Weather Service) បានឱ្យដឹងថា មិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិត្រូវបានរកឃើញនៅក្នុងរដ្ឋហាវ៉ៃនោះទេ៕
ប្រភព៖ សារព័ត័មាន CNN News
ក្នុងអត្ថបទព័ត៌មាន CNN News បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ៧:៣៧ ព្រឹក (ម៉ោងក្នុងស្រុក) ក្នុងជម្រៅប្រហែល ៣៥ គីឡូម៉ែត្រ (២១,៧ ម៉ាយ)។ យោងតាមទីភ្នាក់ងារស្ទង់ភូមិសាស្ត្រអាមេរិក (USGS) គ្រោះរញ្ជួយដីកម្លាំង ៧,៨ រិកទ័រ បានវាយប្រហារតំបន់មីនដាណាវ (Mindanao) នៅភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ ដោយបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិនៅក្នុងប្រទេសនេះ និងប្រទេសជិតខាង រួមមានឥណ្ឌូណេស៊ី និងជប៉ុនផងដែរ។ យ៉ាងណាមិញ មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់នៅឡើយទេ។
វិទ្យាស្ថានភ្នំភ្លើង និងគ្រោះរញ្ជួយដីហ្វីលីពីន (Phivolcs) បានឱ្យដឹងថា ការរញ្ជួយដីនេះបានកើតឡើងនៅឆ្នេរសមុទ្រនៃទីក្រុង General Santos ក្នុងខេត្ត Sarangani ដែលស្ថិតនៅចុងភាគខាងត្បូងបំផុតនៃកោះ Mindanao។
Phivolcs ក៏បានចេញការព្រមានអំពីរលកយក្សស៊ូណាមិផងដែរ ដោយអំពាវនាវឱ្យប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរជម្លៀសខ្លួនចេញ។ យោងតាមប្រព័ន្ធព្រមានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិក រលកស៊ូណាមិអាចមានកម្ពស់ពី ១ ទៅ ៣ ម៉ែត្រ លើសកម្រិតទឹកជោរនៅក្នុងផ្នែកខ្លះនៃប្រទេសហ្វីលីពីន។
យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា ការរញ្ជួយដីកម្រិត 7.8 រ៉ិចទ័រ បានវាយប្រហារតំបន់ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានមានប្រសាសន៍ថា លោកបាន «ណែនាំដល់គ្រប់ស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធទាំងអស់ឱ្យចាត់វិធានការជាបន្ទាន់» ដើម្បីជម្លៀសប្រជាពលរដ្ឋ និងចាប់ផ្តើមការងារសង្គ្រោះ។