National
11 June 2026 4:48 AM• 4 hours ago• Lim_Rothanaksambath
ជប៉ុន និងសហរដ្ឋអាមេរិក ប្តេជ្ញាផ្តល់ថវិកាជាង ១,១លានដុល្លារ ដើម្បីអភិរក្សប្រាសាទបាយ័ន និងប្រាសាទភ្នំបាខែង

សៀមរាប (១១ មិថុនា ២០២៦) — រដ្ឋាភិបាលនៃប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយថវិកាសរុបចំនួន ១,១៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបន្តគាំទ្រដល់គម្រោងអភិរក្ស និងជួសជុលធំៗនៅក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។ ការប្តេជ្ញាផ្តល់ថវិកានេះ ត្រូវបានបញ្ជាក់ឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក (អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) ដែលបានបិទបញ្ចប់កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។
ចំពោះការបែងចែកថវិកាជំនួយអន្តរជាតិទាំងនេះ រដ្ឋាភិបាលជប៉ុនបានបន្តផ្តល់ជំនួយថវិកាចំនួន ៩០០.០០០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័ន សម្រាប់ដំណាក់កាលទីប្រាំពីរ ខណៈដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសបន្តផ្តល់ជំនួយថវិកាចំនួន ២៥០.០០០ ដុល្លារសហរដ្ឋអាមេរិក ជូនអង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទភ្នំបាខែង។
កិច្ចប្រជុំបច្ចេកទេសរយៈពេលពីរថ្ងៃនេះ ត្រូវបានដឹកនាំដោយសហប្រធាន លោក Pierre VINCENT ទីប្រឹក្សាផ្នែកវប្បធម៌ និងកិច្ចសហប្រតិបត្តិការនៃស្ថានទូតបារាំង និងលោក NAGASE Kensuke ភារធារីនៃស្ថានទូតជប៉ុន។
តំណាងឯកអគ្គរាជ/រដ្ឋទូត ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ព្រឹត្តិការណ៍នេះមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រតិភូជាតិ និងអន្តរជាតិសរុបប្រមាណ ៣០០ នាក់ រួមមានតំណាងឯកអគ្គរាជ/រដ្ឋទូត ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការរៀបចំឡើងក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុក។
នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានលើកឡើង និងទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអង្គប្រជុំ អំពីផលប៉ះពាល់លើបេតិកភណ្ឌវប្បធម៌ជាតិ និងបេតិកភណ្ឌពិភពលោក ដែលបណ្តាលមកពីការប៉ះទង្គិច និងភាពតានតឹងនានានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ លោកជំទាវរដ្ឋមន្ត្រី បានអំពាវនាវដល់សហគមន៍អន្តរជាតិ និងសាធារណមតិគ្រប់ទិសទី មេត្តាយកចិត្តទុកដាក់បន្ថែមទៀតលើតំបន់ព្រំដែនទាំងនោះ ដោយសង្កត់ធ្ងន់ថា ការថែរក្សាសម្បត្តិវប្បធម៌បុរាណទាំងនេះ គឺជាកាតព្វកិច្ចដ៏សំខាន់ក្នុងការការពារតម្លៃមនុស្សជាតិសម្រាប់ពិភពលោកទាំងមូល។
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦
រាយការណ៍ដោយ The Khmer Daily Network
ចំពោះការបែងចែកថវិកាជំនួយអន្តរជាតិទាំងនេះ រដ្ឋាភិបាលជប៉ុនបានបន្តផ្តល់ជំនួយថវិកាចំនួន ៩០០.០០០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័ន សម្រាប់ដំណាក់កាលទីប្រាំពីរ ខណៈដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសបន្តផ្តល់ជំនួយថវិកាចំនួន ២៥០.០០០ ដុល្លារសហរដ្ឋអាមេរិក ជូនអង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទភ្នំបាខែង។
កិច្ចប្រជុំបច្ចេកទេសរយៈពេលពីរថ្ងៃនេះ ត្រូវបានដឹកនាំដោយសហប្រធាន លោក Pierre VINCENT ទីប្រឹក្សាផ្នែកវប្បធម៌ និងកិច្ចសហប្រតិបត្តិការនៃស្ថានទូតបារាំង និងលោក NAGASE Kensuke ភារធារីនៃស្ថានទូតជប៉ុន។
តំណាងឯកអគ្គរាជ/រដ្ឋទូត ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈព្រឹត្តិការណ៍នេះមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រតិភូជាតិ និងអន្តរជាតិសរុបប្រមាណ ៣០០ នាក់ រួមមានតំណាងឯកអគ្គរាជ/រដ្ឋទូត ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការរៀបចំឡើងក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុក។