The Khmer Daily Network Logo

National

17 June 2026 3:27 AM5 hours agoLim_Rothanaksambath

កូនក្តាមសេះ ៨៥ម៉ឺនក្បាល ត្រូវបានលែងចូលសហគមន៍នេសាទ ៥ នៅខេត្តកំពត

កូនក្តាមសេះ ៨៥ម៉ឺនក្បាល ត្រូវបានលែងចូលសហគមន៍នេសាទ ៥ នៅខេត្តកំពត
ភ្នំពេញ, ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦៖ កូនក្តាមសេះសរុបចំនួន៨៥ម៉ឺនក្បាល ត្រូវបានលែងចូលទៅក្នុងតំបន់សមុទ្រ នៃសហគមន៍នេសាទចំនួន ៥ នៅខេត្តកំពតមាន រួមមាន ៖ សហគមន៍នេសាទព្រែកត្នោត ត្រពាំងរពៅ ទទឹងថ្ងៃ ចង្ហោន និងសហគមន៍នេសាទកែបថ្មី។ ការលែងកូនក្តាមសេះនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធី «លែងកូនក្តាមសេះចំនួនជាង ៨សែនក្បាល» ក្នុងបំណងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនសហគមន៍នេសាទ។

ឯកឧត្តម ឃុន សាវឿន បានគូសបញ្ជាក់ថា កូនក្តាមសេះចំនួនជាង៨សែនក្បាល ដែលបានលែងចូលក្នុងសមុទ្រនេះ គឺមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មសមុទ្រ (MARDec) បានថែបំប៉នបន្ទាប់ពីភ្ញាស់ពីពងក្តាមធម្មជាតិ។ ការលែងកូនក្តាមសេះនាពេលនេះដើម្បីបង្កើនធនធានជលផលនៅក្នុងធម្មជាតិ សំដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ បងប្អូនសហគមន៍នេសាទ ដែលរស់នៅអាស្រ័យផលពីការនេសាទនៅតាមតំបន់ឆ្នេរសមុទ្រ ឱ្យកាន់តែមាននិរន្តរភាពសេដ្ឋកិច្ចក្នុងគ្រួសារ។

លោកស្រី រេប៊េកកា ប៊ែល ប្រធានអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) លើកឡើងថា ក្តាមសេះគឺជាធនធានជលផលសមុទ្រដ៏មានតម្លៃរបស់កម្ពុជា និងជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាសហគមន៍នៅតាមតំបន់ឆ្នេរ។ ក្នុងនេះគ្រាន់តែក្តាមសេះញីមួយក្បាលអាចពងបានរហូតដល់ជាង ២លានពង ដែលបង្ហាញពីសារៈសំខាន់នៃការអភិរក្ស និងស្តារធនធានប្រភេទនេះសម្រាប់អនាគត។

សូមបញ្ជាក់ថា គម្រោងCamAdapt នេះ ត្រូវបានអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ជាមួយនឹងការគាំទ្របច្ចេកទេសពី អង្គការFAO និងថវិកាពីមូលនិធិបរិស្ថានសកល (GEF) Global Environment Facility (GEF) CamAdapt ៕

រាយការណ៍ដោយ The Khmer Daily Network
ប្រភព និងរូបភាព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP