National
• 1 week ago• Lim_Rothanaksambath
អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា បំផុសវប្បធម៌ និងទំនាក់ទំនងការទូតខ្មែរ-បារាំង កាន់តែស៊ីជម្រៅ

ភ្នំពេញ, ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦៖ សមាជិកដ៏លេចធ្លោមួយរូបនៃព្រះរាជវង្សានុវង្សកម្ពុជា គឺអ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា បានសព្វព្រះរាជហឫទ័យយាងចូលរួមពិធីសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ ក្រោមចំណងជើង “អង្កេតលើវាក្យសព្ទ៖ ពេលភាសាខ្មែរជួបភាសាបារាំង” នៃសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន កាលពីថ្ងៃទី២១ ខែមិថុនា ម្សិលមិញនេះ។
ពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (SOSORO) នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធំៗចំនួន ៣ គឺ ដើម្បីបង្ហាញពីការវិវឌ្ឍនៃវាក្យសព្ទសេដ្ឋកិច្ច និងរូបិយវត្ថុ៖ ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ និងការរីកចម្រើននៃភាសាខ្មែរ ក្នុងការបង្កើត និងបង្កើតថ្មីនូវពាក្យបច្ចេកទេសក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារ តាមរយៈអន្តរកម្មជាមួយភាសាបារាំង រហូតមកដល់បច្ចុប្បន្ន, ការអប់រំ និងការស្រាវជ្រាវបែបប្រវត្តិសាស្ត្រ៖ ផ្តល់ជាប្រភពចំណេះដឹង និងការយល់ដឹងជាសាធារណៈ ជាពិសេសសម្រាប់សិស្ស និស្សិត និងអ្នកស្រាវជ្រាវ ឱ្យបានយល់ដឹងពីរបៀបដែលភាសាទាំងពីរបានជះឥទ្ធិពល និងបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងបរិបទនយោបាយ សង្គម និងពាណិជ្ជកម្ម និងអបអរសាទរចំណងមិត្តភាព និងវប្បធម៌៖ ចូលរួមចំណែកក្នុងការបង្ហាញពីទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងកម្ពុជា និងបារាំង ព្រមទាំងការគាំទ្រដល់សហគមន៍និយាយភាសាបារាំង (Francophonie)។
រូបភាព៖ ទំព័រហ្វេសប៊ុកផ្លូវការ Jenna Norodom
អ្នកអង្គម្ចាស់ក្សត្រិយ៍ មានព្រះរាជហឫទ័យសប្បាយរីករាយយ៉ាងខ្លាំងក្លា ដែលបានចូលរួមពិធីសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ ថែមទាំងបានលើកទឹកចិត្តឱ្យពុកម៉ែបងប្អូន និងប្រជាជនកម្ពុជាចូលរួមទស្សនាពិព័រណ៍ឱ្យបានច្រើនកុះករទៀតផង។ ពិព័រណ៍នេះបើកឱ្យចូលរួមដោយសេរីចាប់ពីរៀងរាល់ថ្ងៃអង្គារ-អាទិត្យ ចាប់ពីម៉ោង ៩ព្រឹក - ៦ល្ងាច។
បន្ថែមពីលើការជំរុញទំនាក់ទំនងការទូតរវាង កម្ពុជា-បារាំង ឱ្យកាន់តែស៊ីជម្រៅហើយនោះ ពិធីសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ មានការតាំងបង្ហាញកម្រងរូបថតអំពីស្នាព្រះហ័ស្តដ៏ថ្លៃថ្លា និងជាប្រវត្តិសាស្ត្ររបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ រួមទាំង ស្នាដៃមរតកភាពយន្ត និងមរតកចម្រៀងជំនាន់ដើមរបស់តារាចម្រៀង និងតារាភាពយន្តជើងចាស់ល្បីៗ បង្ហាញពីភាពរស់រវើក និងឬសគល់នៃវប្បធម៌ខ្មែរ។
គួររំលឹកឱ្យដឹងផងដែរថា ពិព័រណ៍មិនអចិន្ត្រៃយ៍ ក្រោមចំណងជើង “អង្កេតលើវាក្យសព្ទ៖ ពេលភាសាខ្មែរជួបភាសាបារាំង” ត្រូវបានធនាគារជាតិនៃកម្ពុជា ដឹកនាំរៀបចំដោយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក ប្លែស គឺលីយ៉ង់ សហប្រធានសារមន្ទីរ ស.ស.រ. ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ៕
ពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (SOSORO) នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធំៗចំនួន ៣ គឺ ដើម្បីបង្ហាញពីការវិវឌ្ឍនៃវាក្យសព្ទសេដ្ឋកិច្ច និងរូបិយវត្ថុ៖ ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ និងការរីកចម្រើននៃភាសាខ្មែរ ក្នុងការបង្កើត និងបង្កើតថ្មីនូវពាក្យបច្ចេកទេសក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារ តាមរយៈអន្តរកម្មជាមួយភាសាបារាំង រហូតមកដល់បច្ចុប្បន្ន, ការអប់រំ និងការស្រាវជ្រាវបែបប្រវត្តិសាស្ត្រ៖ ផ្តល់ជាប្រភពចំណេះដឹង និងការយល់ដឹងជាសាធារណៈ ជាពិសេសសម្រាប់សិស្ស និស្សិត និងអ្នកស្រាវជ្រាវ ឱ្យបានយល់ដឹងពីរបៀបដែលភាសាទាំងពីរបានជះឥទ្ធិពល និងបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងបរិបទនយោបាយ សង្គម និងពាណិជ្ជកម្ម និងអបអរសាទរចំណងមិត្តភាព និងវប្បធម៌៖ ចូលរួមចំណែកក្នុងការបង្ហាញពីទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងកម្ពុជា និងបារាំង ព្រមទាំងការគាំទ្រដល់សហគមន៍និយាយភាសាបារាំង (Francophonie)។
រូបភាព៖ ទំព័រហ្វេសប៊ុកផ្លូវការ Jenna Norodomអ្នកអង្គម្ចាស់ក្សត្រិយ៍ មានព្រះរាជហឫទ័យសប្បាយរីករាយយ៉ាងខ្លាំងក្លា ដែលបានចូលរួមពិធីសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ ថែមទាំងបានលើកទឹកចិត្តឱ្យពុកម៉ែបងប្អូន និងប្រជាជនកម្ពុជាចូលរួមទស្សនាពិព័រណ៍ឱ្យបានច្រើនកុះករទៀតផង។ ពិព័រណ៍នេះបើកឱ្យចូលរួមដោយសេរីចាប់ពីរៀងរាល់ថ្ងៃអង្គារ-អាទិត្យ ចាប់ពីម៉ោង ៩ព្រឹក - ៦ល្ងាច។
បន្ថែមពីលើការជំរុញទំនាក់ទំនងការទូតរវាង កម្ពុជា-បារាំង ឱ្យកាន់តែស៊ីជម្រៅហើយនោះ ពិធីសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ មានការតាំងបង្ហាញកម្រងរូបថតអំពីស្នាព្រះហ័ស្តដ៏ថ្លៃថ្លា និងជាប្រវត្តិសាស្ត្ររបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ រួមទាំង ស្នាដៃមរតកភាពយន្ត និងមរតកចម្រៀងជំនាន់ដើមរបស់តារាចម្រៀង និងតារាភាពយន្តជើងចាស់ល្បីៗ បង្ហាញពីភាពរស់រវើក និងឬសគល់នៃវប្បធម៌ខ្មែរ។
គួររំលឹកឱ្យដឹងផងដែរថា ពិព័រណ៍មិនអចិន្ត្រៃយ៍ ក្រោមចំណងជើង “អង្កេតលើវាក្យសព្ទ៖ ពេលភាសាខ្មែរជួបភាសាបារាំង” ត្រូវបានធនាគារជាតិនៃកម្ពុជា ដឹកនាំរៀបចំដោយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក ប្លែស គឺលីយ៉ង់ សហប្រធានសារមន្ទីរ ស.ស.រ. ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ៕
រាយការណ៍ដោយ The Khmer Daily Network



