The Khmer Daily Network Logo

National

1 week agoLim_Rothanaksambath

ឥទ្ធិពលស្បៃខ្មែរ! កម្ពុជា បញ្ជ្រាបអត្តសញ្ញាណជាតិទៅគណៈប្រតិភូអន្តរជាតិ ១១៦ ប្រទេស តាមភាពប្រណីតនៃស្បៃ

ឥទ្ធិពលស្បៃខ្មែរ! កម្ពុជា បញ្ជ្រាបអត្តសញ្ញាណជាតិទៅគណៈប្រតិភូអន្តរជាតិ ១១៦ ប្រទេស តាមភាពប្រណីតនៃស្បៃ
មហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ត្រូវបានបិទបញ្ចប់ទៅដោយរលូន ប្រកបដោយភាពជោគជ័យ ស្នាមញញឹម និងក្តីរំភើបរីករាយជាទីបំផុត នៅទឹកដីប្រវត្តិសាស្ត្រព្រះលានជល់ដំរី ខេត្តសៀមរាប។
បន្ថែមពីលើសកម្មភាព និងកិច្ចពិភាក្សាសំខាន់ៗដែលជាផ្នែកនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក កម្ពុជា ក្នុងនាមម្ចាស់ផ្ទះទទួលបន្ទុករៀបចំមហាសន្និបាតនេះ បានរៀបចំមហាព្រឹត្តិការណ៍ដ៏មហោឡារិក «រាត្រីកម្ពុជា» (Cambodia Night) ដើម្បីលាតត្រដាងភាពត្រចះត្រចង់ ភាពរស់រវើក និងភាពមហិមានៃទម្រង់សិល្បៈ វប្បធម៌ និងអរិយធម៌ដ៏ចំណាស់របស់ខ្មែរ នៅលើដែនដីប្រវត្តិសាស្ត្រព្រះលានជល់ដំរី បង្ហាញទៅកាន់គណៈប្រតិភូជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីលើសកលលោក។


អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង ក្រៅផ្ទាំងទស្សនីយភាពរបាំប្រពៃណីដ៏ល្អឯក និងអស្ចារ្យជាច្រើនប្រភេទ កម្ពុជា បានលើកយកស្បៃខ្មែរ ដែលមានក្បូរក្បាច់រចនាយ៉ាងប្រណីត ជាមួយអត្ថន័យយ៉ាងពេញលេញ បញ្ជ្រាបពីអត្តសញ្ញាណជាតិខ្មែរ និងប្រភពយ៉ាងច្បាស់លាស់ បង្ហាញចំពោះមុខគណៈប្រតិភូជាតិ និងអន្តរជាតិមកពី ១១៦ ប្រទេសជុំវិញពិភពលោក។ ការបង្ហាញស្បៃខ្មែរក្នុងកម្មវិធី «រាត្រីកម្ពុជា» ជាការរៀបចំដោយ សំអាងការ សុីនឌី។

រូបភាព៖ ទំព័រហ្វេសប៊ុក ស៊ីនឌី សំអាងការរូបភាព៖ ទំព័រហ្វេសប៊ុក ស៊ីនឌី សំអាងការ

នេះជាមោទនភាពដ៏ខ្ពង់ខ្ពស់ក្នុងការបង្ហាញអត្តសញ្ញាណ និងព្រលឹងវប្បធម៌ខ្មែរទៅកាន់ពិភពលោកទាំងមូលឱ្យស្ញប់ស្ញែង តាមរយៈឈុតសម្លៀកបំពាក់ស្បៃខ្មែរបុរាណដ៏ប្រណីតតាមសម័យកាល និងផ្ទាំងទស្សនីយភាពរបាំប្រពៃណីដ៏ល្អឯកគ្មានពីរ។


ជាមួយគ្នានោះ ក៏មានកម្មវិធីអង្រួនបេះដូងភ្ញៀវកិត្តិយសជាច្រើនទៀត ដូចជា ការទស្សនាស្តង់ម្ហូបអាហារខ្មែរ ព្រមទាំងសិល្បៈសិប្បកម្មប្លែកៗរបស់ជាតិខ្មែរដ៏រស់រវើក បង្ហាញដោយផ្ទាល់ពីស្នាដៃសមាជិកាកាយឫទ្ធិនារីមកពី ៧ សាខា។


ក្នុងនោះ ក៏មានផ្ទាំងទស្សនីយភាពជាប្រវត្តិសាស្ត្រនៃការប្រគល់ទង់ប្រទេសម្ចាស់ផ្ទះបន្ទាប់សម្រាប់ឆ្នាំ ២០២៩ នៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោកដោយ សាធារណរដ្ឋរវ៉ាន់ដា (Rwanda) គឺជាម្ចាស់ផ្ទះបន្ទាប់សម្រាប់រៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៤០ និង សាធារណរដ្ឋអាហ្វ្រិកខាងត្បូង (South Africa) គឺជាម្ចាស់ផ្ទះបន្ទាប់សម្រាប់រៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤៣៕
End image 1
End image 2
End image 3