National
• 1 week ago• Lim_Rothanaksambath
ពង្រីកការអប់រំក្រៅប្រព័ន្ធពលរដ្ឋគ្រប់វ័យនៅព្រំដែន «មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មពួក» ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់

ភ្នំពេញ, ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦៖ អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មពួក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ នៅបរិវេណការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការក្រេបជញ្ជក់ចំណេះដឹង និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនេះ លោក ស្រី សាកាន ប្រធានអង្គការកុមារឥតព្រំដែនអន្តរជាតិ (KnK International) បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះការលេចចេញជារូបរាងឡើងនូវអគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មពួកនាពេលនេះ។ លោកបានបញ្ជាក់ថា អង្គការ KnK តែងតែផ្តល់អាទិភាពខ្ពស់លើការគាំទ្រវិស័យអប់រំ ជាពិសេសការបង្កើតឱកាសសិក្សាស្មើៗគ្នាសម្រាប់កុមារ និងប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល និងតំបន់ព្រំដែន។
លោកសង្ឃឹមយ៉ាងមុតមាំថា មជ្ឈមណ្ឌលថ្មីនេះ នឹងក្លាយជាថ្នាលបណ្តុះបណ្តាលដ៏សំខាន់ មិនត្រឹមតែចំណេះដឹងទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងផ្តល់នូវជំនាញបច្ចេកទេស និងវិជ្ជាជីវៈខ្លីៗ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែងនៅក្នុងមូលដ្ឋាន។
ប្រភព និងរូបភាព៖ AKP ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ថ្លែងទៅកាន់អង្គពិធីទាំងមូល លោក ហង្ស ច័ន្ទសុវណ្ណ អនុប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ និងបរិយាបន្ន បានលើកឡើងពីសារៈសំខាន់មិនអាចខ្វះបាននៃការសិក្សាពេញមួយជីវិត។ លោកគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា តែងតែជំរុញ និងបើកទូលាយនូវប្រព័ន្ធអប់រំក្រៅប្រព័ន្ធ ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូប ទោះបីជាខកខាន ឬបោះបង់ការសិក្សានៅសាលាចំណេះទូទៅ ក៏នៅតែមានឱកាសអភិវឌ្ឍសមត្ថភាពខ្លួនឯងបានដែរ។ លោកបានកោតសរសើរចំពោះអង្គការ KnK International និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានសហការគ្នាយ៉ាងស្អិតរមួត បង្កើតសមិទ្ធផលនេះឡើង ដែលវាស្របតាមគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយនោះ លោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការកុមារឥតព្រំដែនអន្តរជាតិ (KnK International) ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានូវអគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតនេះ ដល់រដ្ឋបាលស្រុកថ្មពួក។
លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា សមិទ្ធផលនាថ្ងៃនេះ គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅក្នុងខេត្តបន្ទាយមានជ័យ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ មជ្ឈមណ្ឌលនេះ នឹងជួយកាត់បន្ថយគម្លាតចំណេះដឹង និងផ្តល់ការអប់រំប្រកបដោយបរិយាបន្នដល់បងប្អូនប្រជាពលរដ្ឋយើង។
ទន្ទឹមនោះដែរ លោក ឃូ ពៅ ក៏បានអំពាវនាវដល់រដ្ឋបាលស្រុកថ្មពួក មន្ទីរ-ការិយាល័យអប់រំ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាលើកកម្ពស់ ការពារ និងថែរក្សាអគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតនេះ ឱ្យបានគង់វង្សយូរអង្វែង និងត្រូវរៀបចំកម្មវិធីសិក្សា ព្រមទាំងការបណ្តុះបណ្តាលឱ្យមានសកម្មភាពរស់រវើក ធានាឱ្យចំគោលដៅ ដើម្បីជាប្រយោជន៍រួមរបស់សហគមន៍ទាំងមូល។
ជាទីបញ្ចប់ គណៈអធិបតីបានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មពួកជាផ្លូវការ និងបានដើរទស្សនាអគារសិក្សា ក៏ដូចជាសម្ភារឧបទេសផ្សេងៗ ដែលបំពាក់នៅក្នុងមជ្ឈមណ្ឌល ក្នុងបរិយាកាសស្និទ្ធស្នាល និងរីករាយក្រៃលែង៕
ក្នុងឱកាសនេះ លោក ស្រី សាកាន ប្រធានអង្គការកុមារឥតព្រំដែនអន្តរជាតិ (KnK International) បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះការលេចចេញជារូបរាងឡើងនូវអគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មពួកនាពេលនេះ។ លោកបានបញ្ជាក់ថា អង្គការ KnK តែងតែផ្តល់អាទិភាពខ្ពស់លើការគាំទ្រវិស័យអប់រំ ជាពិសេសការបង្កើតឱកាសសិក្សាស្មើៗគ្នាសម្រាប់កុមារ និងប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល និងតំបន់ព្រំដែន។
លោកសង្ឃឹមយ៉ាងមុតមាំថា មជ្ឈមណ្ឌលថ្មីនេះ នឹងក្លាយជាថ្នាលបណ្តុះបណ្តាលដ៏សំខាន់ មិនត្រឹមតែចំណេះដឹងទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងផ្តល់នូវជំនាញបច្ចេកទេស និងវិជ្ជាជីវៈខ្លីៗ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែងនៅក្នុងមូលដ្ឋាន។
ប្រភព និងរូបភាព៖ AKP ទីភ្នាក់ងារសារព័ត៌មានកម្ពុជាថ្លែងទៅកាន់អង្គពិធីទាំងមូល លោក ហង្ស ច័ន្ទសុវណ្ណ អនុប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ និងបរិយាបន្ន បានលើកឡើងពីសារៈសំខាន់មិនអាចខ្វះបាននៃការសិក្សាពេញមួយជីវិត។ លោកគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា តែងតែជំរុញ និងបើកទូលាយនូវប្រព័ន្ធអប់រំក្រៅប្រព័ន្ធ ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូប ទោះបីជាខកខាន ឬបោះបង់ការសិក្សានៅសាលាចំណេះទូទៅ ក៏នៅតែមានឱកាសអភិវឌ្ឍសមត្ថភាពខ្លួនឯងបានដែរ។ លោកបានកោតសរសើរចំពោះអង្គការ KnK International និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានសហការគ្នាយ៉ាងស្អិតរមួត បង្កើតសមិទ្ធផលនេះឡើង ដែលវាស្របតាមគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយនោះ លោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការកុមារឥតព្រំដែនអន្តរជាតិ (KnK International) ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានូវអគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតនេះ ដល់រដ្ឋបាលស្រុកថ្មពួក។
លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា សមិទ្ធផលនាថ្ងៃនេះ គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅក្នុងខេត្តបន្ទាយមានជ័យ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ មជ្ឈមណ្ឌលនេះ នឹងជួយកាត់បន្ថយគម្លាតចំណេះដឹង និងផ្តល់ការអប់រំប្រកបដោយបរិយាបន្នដល់បងប្អូនប្រជាពលរដ្ឋយើង។
ទន្ទឹមនោះដែរ លោក ឃូ ពៅ ក៏បានអំពាវនាវដល់រដ្ឋបាលស្រុកថ្មពួក មន្ទីរ-ការិយាល័យអប់រំ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាលើកកម្ពស់ ការពារ និងថែរក្សាអគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតនេះ ឱ្យបានគង់វង្សយូរអង្វែង និងត្រូវរៀបចំកម្មវិធីសិក្សា ព្រមទាំងការបណ្តុះបណ្តាលឱ្យមានសកម្មភាពរស់រវើក ធានាឱ្យចំគោលដៅ ដើម្បីជាប្រយោជន៍រួមរបស់សហគមន៍ទាំងមូល។
ជាទីបញ្ចប់ គណៈអធិបតីបានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មពួកជាផ្លូវការ និងបានដើរទស្សនាអគារសិក្សា ក៏ដូចជាសម្ភារឧបទេសផ្សេងៗ ដែលបំពាក់នៅក្នុងមជ្ឈមណ្ឌល ក្នុងបរិយាកាសស្និទ្ធស្នាល និងរីករាយក្រៃលែង៕
រាយការណ៍ដោយ The Khmer Daily Network



