National
• 1 week ago• Lim_Rothanaksambath
កម្ពុជា ព្រាងឯកសារស្នើសុំដាក់បេក្ខភាពក្រុងកំពតក្នុងបណ្ដាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ

ភ្នំពេញ, ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦៖ ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើឯកសារស្នើសុំដាក់បេក្ខភាពក្រុងកំពតចូលក្នុងបណ្ដាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network - UCCN) ត្រូវបាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំឡើងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងសម្រិតសម្រាំងខ្លឹមសារសេចក្ដីព្រាងឯកសារស្នើសុំរបស់ក្រុងកំពត ឱ្យមានភាពត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ស្របតាមលក្ខណៈវិនិច្ឆ័យរបស់បណ្ដាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ។
ទន្ទឹមនឹងនេះ សិក្ខាសាលាក៏បានផ្ដល់វេទិកាសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្ដល់មតិយោបល់ ធាតុចូល និងអនុសាសន៍នានា ដើម្បីពង្រឹងគុណភាពឯកសារមុនដាក់ជូនអង្គការយូណេស្កូជាផ្លូវការ នាពេលខាងមុខ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា សិក្ខាសាលាខាងលើនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងតំណាងស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញ វិស័យឯកជន និងអង្គការសង្គមស៊ីវិលផងដែរ៕
រាយការណ៍ដោយ The Khmer Daily Network