International
15 May 2026 6:52 AM• 3 weeks ago• Lim_Rothanaksambath
ស៊ី ជីនពីង ព្រមានលោក ត្រាំ អំពីបញ្ហាតៃវ៉ាន់ ក្នុងជំនួបកំពូលនៅទីក្រុងប៉េកាំង?

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានព្រមានសមភាគីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថា ការបោះជំហានខុសលើបញ្ហាតៃវ៉ាន់ អាចរុញច្រានប្រទេសទាំងពីរឱ្យធ្លាក់ក្នុង "ជម្លោះ" ដែលនេះគឺជាការផ្ញើសារព្រមានយ៉ាងខ្លាំងក្លា ខណៈដែលមេដឹកនាំទាំងពីរជួបគ្នាក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំង។
លោក ត្រាំ បានធ្វើដំណើរមកដល់ប្រទេសចិនជាមួយនឹងពាក្យសរសើរចំពោះម្ចាស់ផ្ទះ ដោយបានហៅលោក ស៊ី ថាជា "មេដឹកនាំដ៏អស្ចារ្យ" និងជា "មិត្តភក្តិ" ព្រមទាំងបានអញ្ជើញលោក ស៊ី ឱ្យទៅបំពេញទស្សនកិច្ចនៅសេតវិមានក្នុងខែកញ្ញាខាងមុខផងដែរ។
ក្រៅពីពិធីបដិសណ្ឋារកិច្ចយ៉ាងអធិកអធម លោក ស៊ី បានមានប្រសាសន៍ក្នុងសម្តីបែបម៉ឺងម៉ាត់ថា ភាគីទាំងពីរ "គួរតែជាដៃគូ មិនមែនជាគូប្រជែងឡើយ" ហើយលោកបានលើកឡើងពីបញ្ហាតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួន ចំៗតែម្តង។
លោក ស៊ី បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា៖ «បញ្ហាតៃវ៉ាន់ គឺជាបញ្ហាសំខាន់បំផុតនៅក្នុងទំនាក់ទំនងចិន-អាមេរិក»។ នេះបើយោងតាមការដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បន្ទាប់ពីកិច្ចពិភាក្សាដែលចំណាយពេល ២ ម៉ោង និង ១៥ នាទីបានចាប់ផ្តើម។ លោកបានបន្ថែមថា៖ «ប្រសិនបើដោះស្រាយមិនបានល្អទេ ប្រទេសទាំងពីរអាចនឹងប៉ះទង្គិចគ្នា ឬសូម្បីតែឈានដល់ជម្លោះ ដែលរុញច្រានទំនាក់ទំនងចិន-អាមេរិកទាំងមូលឱ្យធ្លាក់ក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុត»។
ខណៈដែលប្រជាប្រិយភាពរបស់លោក ត្រាំ កំពុងធ្លាក់ចុះដោយសារតែសង្គ្រាមជាមួយអ៊ីរ៉ង់ដែលគ្មានសញ្ញាថានឹងថមថយ ការបំពេញទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាមេរិកមកកាន់ប្រទេសចិនក្នុងរយៈពេលជិតមួយទសវត្សរ៍នេះ កាន់តែមានសារៈសំខាន់ ខណៈដែលលោកកំពុងស្វែងរកជ័យជម្នះផ្នែកសេដ្ឋកិច្ច។
លោក ត្រាំ បានប្រាប់លោក ស៊ី ក្នុងសុន្ទរកថាបើកខ្លីៗថា៖ «មានអ្នកខ្លះនិយាយថា នេះប្រហែលជាកិច្ចប្រជុំកំពូលដ៏ធំបំផុតមិនធ្លាប់មាន»។
ទោះបីជាមានបញ្ហាតៃវ៉ាន់ក៏ដោយ ក៏មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងចិន-អាមេរិក។ នៅក្នុងការថ្លែងសុន្ទរកថានៅឯពិធីលៀងសាយភោជន៍រដ្ឋ លោក ត្រាំ ក៏បាននិយាយផងដែរថា ប្រជាពលរដ្ឋនៃសហរដ្ឋអាមេរិក និងចិន បានចែករំលែក "ការគោរពគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅ" ជាយូរមកហើយ។
ថ្លែងមុនលោក ត្រាំ នៅក្នុងពិធីលៀងសាយភោជន៍នោះ លោក ស៊ី បានមានប្រសាសន៍ថា៖ «ប្រជាជនចិន និងសហរដ្ឋអាមេរិក សុទ្ធតែជាប្រជាជាតិដ៏អស្ចារ្យ ការសម្រេចបាននូវការរស់ឡើងវិញដ៏អស្ចារ្យនៃប្រជាជាតិចិន និងការធ្វើឱ្យអាមេរិកអស្ចារ្យឡើងវិញ (Make America Great Again) អាចដើរទន្ទឹមគ្នាបាន»។ លោកបន្តថា៖ «យើងទាំងពីរជឿជាក់ថា ទំនាក់ទំនងចិន និងសហរដ្ឋអាមេរិក គឺជាទំនាក់ទំនងទ្វេភាគីដែលសំខាន់បំផុតនៅក្នុងពិភពលោក។ យើងត្រូវតែធ្វើឱ្យវាដំណើរការទៅមុខ និងមិនត្រូវធ្វើឱ្យវាខូចខាតឡើយ»។
អ្នកយកព័ត៌មានរបស់ Al Jazeera កញ្ញា Katrina Yu រាយការណ៍ពីទីក្រុងប៉េកាំងថា៖ «សារជារួមពីទីក្រុងប៉េកាំងផ្ញើទៅកាន់សហរដ្ឋអាមេរិក គឺថាចិនមានឆន្ទៈបត់បែន និងទទួលយកកម្រិតនៃភាពខ្វែងគំនិតគ្នាលើបញ្ហាផ្សេងៗ ដូចជា អ៊ីរ៉ង់ ពាណិជ្ជកម្ម ឬបច្ចេកវិទ្យា។ ប៉ុន្តែមានបញ្ហាមួយដែលចិន និងលោកប្រធានាធិបតី ស៊ី មិនអាចបត់បែនបានឡើយ នោះគឺបញ្ហាតៃវ៉ាន់»។
កញ្ញាបានបន្ថែមថា រាល់អ្វីដែលទីក្រុងប៉េកាំងបានផ្តល់ឱ្យក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ មិនថាភាពរាក់ទាក់ ឬការចង់សហការនោះទេ គឺសុទ្ធតែមានលក្ខខណ្ឌមួយ៖ «វ៉ាស៊ីនតោនត្រូវតែទទួលស្គាល់ថាមាន "ចិនតែមួយ" ហើយទីក្រុងប៉េកាំងពិតជាម៉ឺងម៉ាត់ណាស់ក្នុងការនាំយកតៃវ៉ាន់មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន»។
ចំណែកឯសេតវិមានវិញ បានសន្និដ្ឋានថា លោក ត្រាំ "មានជំនួបដ៏ល្អជាមួយប្រធានាធិបតី ស៊ី"។ សេតវិមានបានបញ្ជាក់ថា៖ «ភាគីទាំងពីរបានពិភាក្សាអំពីវិធីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងការពង្រីកការចូលទីផ្សារសម្រាប់អាជីវកម្មអាមេរិកទៅកាន់ប្រទេសចិន និងការបង្កើនការវិនិយោគរបស់ចិននៅក្នុងឧស្សាហកម្មរបស់យើង»។
ទន្ទឹមនឹងនេះ ជំហររបស់សហរដ្ឋអាមេរិកលើតៃវ៉ាន់ គឺ "ភាពមិនច្បាស់លាស់បែបយុទ្ធសាស្ត្រ" (strategic ambiguity)។ លោក Alan Fisher អ្នកយកព័ត៌មាន Al Jazeera បានពន្យល់ថា៖ «ពួកគេនិយាយថាតៃវ៉ាន់មានអត្ថិភាព ប៉ុន្តែក៏ជឿថាវាជាផ្នែកមួយនៃមហាប្រទេសចិន។ ពួកគេមិនគាំទ្រចលនាឯករាជ្យណាមួយឡើយ ប៉ុន្តែពួកគេក៏មិនចង់ឃើញចិនដណ្តើមយកតៃវ៉ាន់ដោយប្រើកម្លាំងបាយដែរ»។
ចំណែកខាងភាគីតៃវ៉ាន់វិញ អ្នកនាំពាក្យក្រុមប្រឹក្សាកិច្ចការចិនដីគោកបាននិយាយថា រហូតមកដល់ពេលនេះ "មិនទាន់មានសារអ្វីដែលគួរឱ្យភ្ញាក់ផ្អើល" ពីកិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំងឡើយ ហើយទីក្រុងតៃប៉ិកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោនអំពីជំនួបនេះ។

ក្រៅពីនេះ លោក ស៊ី និងលោក ត្រាំ ក៏បានព្រមព្រៀងគ្នាថា ច្រកសមុទ្រ Hormuz ត្រូវតែបើកចំហសម្រាប់ការហូរចូលនៃថាមពលដោយសេរី ហើយអ៊ីរ៉ង់មិនគួរមានអាវុធនុយក្លេអ៊ែរឡើយ។
លោក Fisher បានសង្ខេបថា៖ «សម្រាប់សហរដ្ឋអាមេរិក អ្វីៗគ្រប់យ៉ាងគឺផ្តោតលើអ៊ីរ៉ង់ ចំណែកចិនវិញ អ្វីៗគ្រប់យ៉ាងគឺផ្តោតលើតៃវ៉ាន់។ ហើយមេដឹកនាំទាំងពីរជឿជាក់ថា ពួកគេម្នាក់ៗសុទ្ធតែមានអំណាចលើគ្នាទៅវិញទៅមកដើម្បីធ្វើឱ្យមានការប្រែប្រួលជំហរ»។
ប្រភពពី៖ Aljazeera