National
• 4 days ago• Lim_Rothanaksambath
បង្កើនកិច្ចសហប្រតិបត្តិការ! កូរ៉េ នឹងផ្តល់ជំនួយឧបករណ៍បច្ចេកទេស និងវគ្គប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាដល់កម្ពុជា

ភ្នំពេញ, ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦៖ វេទិកាសន្និសីទក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) នៅរដ្ឋធានីសេអ៊ូល រយៈពេល ០២ថ្ងៃ បានបញ្ចប់ទៅដោយរលូនប្រកបដោយភាពជោគជ័យ។
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដឹកនាំគណៈប្រតិភូស្នងការរាជធានីភ្នំពេញចូលរួមវេទិកាសន្និសីទក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) នៅរដ្ឋធានីសេអ៊ូល រយៈពេល ០២ថ្ងៃ និងទទួលបានលទ្ធផលគួរជាទីមោទនៈ។
តាមរយៈទំព័រហ្វេសប៊ុក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឱ្យដឹងថា រដ្ឋធានីសេអ៊ូលនឹងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយនគរបាលរាជធានីភ្នំពេញ តាមរយៈ ការផ្តល់ជំនួយឧបករណ៍សម្ភារៈបច្ចេកទេសជំនាញ និងផ្តល់វគ្គបណ្តុះបណ្តាលប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា នាពេលខាងមុខ ដោយរដ្ឋធានីសេអ៊ូលនឹងបន្តយកចិត្តទុកដាក់គាំទ្រនគរបាលរាជធានីភ្នំពេញលើកិច្ចសហប្រតិបត្តិការផ្សេងៗទៀតលើវិស័យសន្តិសុខសាធារណៈ។ ជាមួយគ្នានោះ នគរបាលរាជធានីភ្នំពេញ ទទួលបានការគាំទ្រពីបណ្តាប្រទេសជាសមាជិក និងមោទនភាព និងភាពជោគជ័យ នៅក្នុងវេទិកាសន្និសីទ ICPC។
រូបភាព៖ ទំព័រហ្វេសប៊ុកផ្លូវការ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ
សូមជម្រាបថា នេះជាលើកទី១នៃការរៀបចំវេទិកាសន្និសីទ ICPC នៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយឯកឧត្តម Park Jeong-bo ស្នងការនគរបាលទីក្រុងសេអ៊ូល ស្នើសុំនគរបាលភ្នំពេញ រៀបចំសន្និសីទនេះជាលើកទី២ នៅប្រទេសកម្ពុជា។
វេទិកានេះ រៀបចំឡើងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងរដ្ឋ/រាជធានីជាសមាជិកក្រុមប្រឹក្សា (ICPC) ដើម្បីឆ្លើយតបចំពោះឧក្រិដ្ឋកម្មឆ្លងដែន និងការធានាសុវត្ថិភាពពលរដ្ឋនៅបរទេស។ រីឯ សមាសភាពចូលរួមវេទិកាលើកទី១នេះមានចំនួន ០៧ ប្រទេស រួមមាន៖ កម្ពុជា កូរ៉េខាងត្បូង ចិន ហ្វីលីពីន អ៊ូបេគីស្ថាន វៀតណាម ហូឡង់ និងអង្គការដៃគូអន្តរជាតិមួយចំនួន៕
ពីសារព័ត៌មាន The Khmer Daily Network
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដឹកនាំគណៈប្រតិភូស្នងការរាជធានីភ្នំពេញចូលរួមវេទិកាសន្និសីទក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) នៅរដ្ឋធានីសេអ៊ូល រយៈពេល ០២ថ្ងៃ និងទទួលបានលទ្ធផលគួរជាទីមោទនៈ។
តាមរយៈទំព័រហ្វេសប៊ុក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឱ្យដឹងថា រដ្ឋធានីសេអ៊ូលនឹងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយនគរបាលរាជធានីភ្នំពេញ តាមរយៈ ការផ្តល់ជំនួយឧបករណ៍សម្ភារៈបច្ចេកទេសជំនាញ និងផ្តល់វគ្គបណ្តុះបណ្តាលប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា នាពេលខាងមុខ ដោយរដ្ឋធានីសេអ៊ូលនឹងបន្តយកចិត្តទុកដាក់គាំទ្រនគរបាលរាជធានីភ្នំពេញលើកិច្ចសហប្រតិបត្តិការផ្សេងៗទៀតលើវិស័យសន្តិសុខសាធារណៈ។ ជាមួយគ្នានោះ នគរបាលរាជធានីភ្នំពេញ ទទួលបានការគាំទ្រពីបណ្តាប្រទេសជាសមាជិក និងមោទនភាព និងភាពជោគជ័យ នៅក្នុងវេទិកាសន្និសីទ ICPC។
រូបភាព៖ ទំព័រហ្វេសប៊ុកផ្លូវការ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទសូមជម្រាបថា នេះជាលើកទី១នៃការរៀបចំវេទិកាសន្និសីទ ICPC នៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយឯកឧត្តម Park Jeong-bo ស្នងការនគរបាលទីក្រុងសេអ៊ូល ស្នើសុំនគរបាលភ្នំពេញ រៀបចំសន្និសីទនេះជាលើកទី២ នៅប្រទេសកម្ពុជា។