National
• 2 days ago• Lim_Rothanaksambath
ទីផ្សារ ដូររង្វាន់ លើផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ នឹងលែងមានហើយ! ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ តទៅ

[ភ្នំពេញ] — ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការតឹងក្នុងការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដោយតម្រូវឱ្យម្ចាស់សហគ្រាសផលិត និងចែកចាយទាំងអស់ បញ្ឈប់ការផ្តល់រង្វាន់តាមរយៈសន្លឹកឆ្នោត កំប៉ុង ឬគម្របដប ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។
យោងតាមសេចក្តីណែនាំដែលចុះហត្ថលេខាដោយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ វិធានការសំខាន់ៗរួមមាន៖
រូបភាពពីបណ្តាញសង្គម
១. ការបញ្ឈប់ការផ្តល់រង្វាន់ និងការផ្សព្វផ្សាយ៖
• ត្រូវបញ្ឈប់ទាំងស្រុងរាល់ការផ្តល់រង្វាន់គ្រប់ទម្រង់ មិនថាជាការឆ្កូតយកង្វាន់ តាមរយៈក្រវិលកំប៉ុង គម្របដប គូប៉ុង បណ្ណប្តូររង្វាន់ កូដ QR ឬហ្គេមឌីជីថលផ្សេងៗ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
• ហាមដាច់ខាតការចែកជូនផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដោយឥតគិតថ្លៃ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម។
• រាល់ការផ្សព្វផ្សាយរង្វាន់នៅលើសម្បកផលិតផល ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា ត្រូវបញ្ឈប់ចាប់ពីពេលនេះតទៅ (ចាប់ពីថ្ងៃចេញសេចក្តីណែនាំ)។
• ក្រសួងអនុញ្ញាតឱ្យមានការបញ្ចុះតម្លៃផ្នែកពាណិជ្ជកម្មចន្លោះពី ១៥% ទៅ ២៥% ប៉ុណ្ណោះ ចំពោះផលិតផលដែលជិតផុតកំណត់ប្រើប្រាស់ (តិចជាង ៦០ថ្ងៃ) ហើយសហគ្រាសត្រូវជម្រាបជូនដល់អគ្គនាយកដ្ឋានពន្ធដារជាមុន។
• សហគ្រាសអាចផ្តល់អត្ថប្រយោជន៍បន្ថែមដែលមិនមែនជាគ្រឿងស្រវឹង ឬស្ករ ដូចជា តែ ទឹកកក ទឹកបរិសុទ្ធ កែវ ដែលមានតម្លៃសរុបមិនលើសពី ៥% នៃតម្លៃផលិតផលដែលបានលក់។
ការដាក់ចេញនូវសេចក្តីណែនាំនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការគ្រប់គ្រងការធ្វើអាជីវកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករឱ្យមានតម្លាភាព និងការពារសុខុមាលភាពសាធារណៈ។ ក្រសួងសេដ្ឋកិច្ច ក៏បានអំពាវនាវដល់ម្ចាស់សហគ្រាសផលិត នាំចូល និងចែកចាយទាំងអស់ ត្រូវចូលរួមអនុវត្តតាមសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
យោងតាមសេចក្តីណែនាំដែលចុះហត្ថលេខាដោយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ វិធានការសំខាន់ៗរួមមាន៖
រូបភាពពីបណ្តាញសង្គម១. ការបញ្ឈប់ការផ្តល់រង្វាន់ និងការផ្សព្វផ្សាយ៖
• ត្រូវបញ្ឈប់ទាំងស្រុងរាល់ការផ្តល់រង្វាន់គ្រប់ទម្រង់ មិនថាជាការឆ្កូតយកង្វាន់ តាមរយៈក្រវិលកំប៉ុង គម្របដប គូប៉ុង បណ្ណប្តូររង្វាន់ កូដ QR ឬហ្គេមឌីជីថលផ្សេងៗ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
• ហាមដាច់ខាតការចែកជូនផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដោយឥតគិតថ្លៃ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម។
• រាល់ការផ្សព្វផ្សាយរង្វាន់នៅលើសម្បកផលិតផល ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា ត្រូវបញ្ឈប់ចាប់ពីពេលនេះតទៅ (ចាប់ពីថ្ងៃចេញសេចក្តីណែនាំ)។
• ក្រសួងអនុញ្ញាតឱ្យមានការបញ្ចុះតម្លៃផ្នែកពាណិជ្ជកម្មចន្លោះពី ១៥% ទៅ ២៥% ប៉ុណ្ណោះ ចំពោះផលិតផលដែលជិតផុតកំណត់ប្រើប្រាស់ (តិចជាង ៦០ថ្ងៃ) ហើយសហគ្រាសត្រូវជម្រាបជូនដល់អគ្គនាយកដ្ឋានពន្ធដារជាមុន។
• សហគ្រាសអាចផ្តល់អត្ថប្រយោជន៍បន្ថែមដែលមិនមែនជាគ្រឿងស្រវឹង ឬស្ករ ដូចជា តែ ទឹកកក ទឹកបរិសុទ្ធ កែវ ដែលមានតម្លៃសរុបមិនលើសពី ៥% នៃតម្លៃផលិតផលដែលបានលក់។
ការដាក់ចេញនូវសេចក្តីណែនាំនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការគ្រប់គ្រងការធ្វើអាជីវកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករឱ្យមានតម្លាភាព និងការពារសុខុមាលភាពសាធារណៈ។ ក្រសួងសេដ្ឋកិច្ច ក៏បានអំពាវនាវដល់ម្ចាស់សហគ្រាសផលិត នាំចូល និងចែកចាយទាំងអស់ ត្រូវចូលរួមអនុវត្តតាមសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
រាយការណ៍ដោយ The Khmer Daily Network

