National
• 2 hours ago• Lim_Rothanaksambath
ខេត្តកំពត បង្កើត «សហគមន៍កសិកម្មទំនើបទុរេន» ដំបូងគេបង្អស់នៅកម្ពុជា

ភ្នំពេញ, ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦៖ មហាសន្និបាតវិសាមញ្ញបំលែងខ្លួនពី «សហគមន៍កសិកម្មដំណាំទុរេនទឹកឈូ» ទៅជា «សហគមន៍កសិកម្មទំនើបទុរេនទឹកឈូ កំពត» ត្រូវបានរៀបចំឡើងនៅទីស្នាក់ការ សហគមន៍ កាលពីថ្ងៃទី២ ខែកក្កដា កន្លងទៅ ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងគណៈអភិបាលរងស្រុកទឹក និងបងប្អូនប្រជាកសិករជាច្រើននាក់។
ក្នុងនោះ សហគមន៍កសិកម្មទំនើបទុរេនទឹកឈូកំពត បានបង្កើតឡើងជាលើកដំបូងគេបង្អស់នៅកម្ពុជា ហើយសហគមន៍កសិកម្មទំនើបទុរេនទឹកឈូកំពត បានប្រកាសទទួលស្គាល់សមាជិកជាផ្លូវការចំនួន ៦១គ្រួសារ ដែលមានផ្ទៃដីផលិតកម្មសរុប ១៥៣ហិកតា ដោយរំពឹងថានឹងទទួលបានទិន្នផលប៉ាន់ស្មានប្រមាណ ១៨០០តោន ក្នុង ១ឆ្នាំ។
លើទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្តម ឃឹម ហ្វីណង់ ទទួលបន្ទុកការងារអភិវឌ្ឍន៍សហគមន៍កសិកម្ម និងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់គំនិតផ្តួចផ្តើម «សហគមន៍កសិកម្មទំនើប» នៅទូទាំងប្រទេសកម្ពុជា បានលើកឡើងថា ជាមួយនឹងការប្រើប្រាស់ «ប្រព័ន្ធតាមដានប្រភពដើម» (Traceability System) ដែលអភិវឌ្ឍដោយក្រសួងកសិកម្ម សហគមន៍កសិកម្មទំនើបដ៏ថ្មីស្រឡាងមួយនេះ ត្រូវបានរំពឹងយ៉ាងមុតមាំថានឹងជួយកសាងទំនុកចិត្តកាន់តែខ្ពស់ដល់អ្នកបរិភោគ ក៏ដូចជាជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃផលិតកម្មដំណាំទុរេនកម្ពុជា ឱ្យឈានឡើងមួយកម្រិតទៀត។
តាមរយៈវីដេអូ អ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រូបនេះ បានបញ្ជាក់ពីចំណុចសំខាន់ក្នុងការបង្កើតចងក្រងសហគមន៍កសិកម្មទំនើបទុរេនឡើងនេះ ឃើញមើលពីសក្តានុពលធំៗ ៣ របស់សម្រាប់គាំទ្រដល់សហគមន៍ រួមមាន៖
រូបភាព៖ ទំព័រហ្វេសប៊ុក ឃឹម ហ្វីណង់ - Khim Finan និង សហគមន៍កសិកម្មដំណាំទុរេន ទឹកឈូ
ទី១. ក្រសួងកសិកម្ម នឹងព្យាយាមសម្របសម្រួលធ្វើយ៉ាងណាឱ្យសមាជិកសហគមន៍ទទួលគាំទ្រ ផ្នែកដើមទុន ដោយសារទុរេនតម្រូវការខ្ពស់ក្នុងការថែទាំ។
ទី២. ក្រសួងកសិកម្ម នឹងគាំទ្រទៅលើបច្ចេកទេសបានត្រឹមត្រូវ ហើយក្នុងនេះចង់ឱ្យសមាជិកសហគមន៍ចុះបញ្ជី ឈ្មោះជាចំការដែលអាចនាំចេញទៅកាន់ប្រទេសចិនបាន ដែលនេះហើយវាទាមទារនូវការសិក្សាបច្ចេកទេសបានត្រឹមត្រូវ។ ក្រសួង នឹងបញ្ជូនអ្នកបច្ចេកទេសជំនាញផ្នែកភូតគាមអនាម័យមកជួយដើម្បីឱ្យសមាជិកសហគមន៍ទាំងអស់មានលទ្ធភាព អាចចុះបញ្ជីក្នុងការនាំចេញទុរេន ទៅកាន់ប្រទេសចិន។
ទី៣. ក្រសួងកសិកម្ម នឹងតភ្ជាប់ទីផ្សារដល់សមាជិកសហគមន៍៕
ពីសារព័ត៌មាន The Khmer Daily Network
ក្នុងនោះ សហគមន៍កសិកម្មទំនើបទុរេនទឹកឈូកំពត បានបង្កើតឡើងជាលើកដំបូងគេបង្អស់នៅកម្ពុជា ហើយសហគមន៍កសិកម្មទំនើបទុរេនទឹកឈូកំពត បានប្រកាសទទួលស្គាល់សមាជិកជាផ្លូវការចំនួន ៦១គ្រួសារ ដែលមានផ្ទៃដីផលិតកម្មសរុប ១៥៣ហិកតា ដោយរំពឹងថានឹងទទួលបានទិន្នផលប៉ាន់ស្មានប្រមាណ ១៨០០តោន ក្នុង ១ឆ្នាំ។
លើទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្តម ឃឹម ហ្វីណង់ ទទួលបន្ទុកការងារអភិវឌ្ឍន៍សហគមន៍កសិកម្ម និងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់គំនិតផ្តួចផ្តើម «សហគមន៍កសិកម្មទំនើប» នៅទូទាំងប្រទេសកម្ពុជា បានលើកឡើងថា ជាមួយនឹងការប្រើប្រាស់ «ប្រព័ន្ធតាមដានប្រភពដើម» (Traceability System) ដែលអភិវឌ្ឍដោយក្រសួងកសិកម្ម សហគមន៍កសិកម្មទំនើបដ៏ថ្មីស្រឡាងមួយនេះ ត្រូវបានរំពឹងយ៉ាងមុតមាំថានឹងជួយកសាងទំនុកចិត្តកាន់តែខ្ពស់ដល់អ្នកបរិភោគ ក៏ដូចជាជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃផលិតកម្មដំណាំទុរេនកម្ពុជា ឱ្យឈានឡើងមួយកម្រិតទៀត។
តាមរយៈវីដេអូ អ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រូបនេះ បានបញ្ជាក់ពីចំណុចសំខាន់ក្នុងការបង្កើតចងក្រងសហគមន៍កសិកម្មទំនើបទុរេនឡើងនេះ ឃើញមើលពីសក្តានុពលធំៗ ៣ របស់សម្រាប់គាំទ្រដល់សហគមន៍ រួមមាន៖
រូបភាព៖ ទំព័រហ្វេសប៊ុក ឃឹម ហ្វីណង់ - Khim Finan និង សហគមន៍កសិកម្មដំណាំទុរេន ទឹកឈូទី១. ក្រសួងកសិកម្ម នឹងព្យាយាមសម្របសម្រួលធ្វើយ៉ាងណាឱ្យសមាជិកសហគមន៍ទទួលគាំទ្រ ផ្នែកដើមទុន ដោយសារទុរេនតម្រូវការខ្ពស់ក្នុងការថែទាំ។