National
• 2 hours ago• Lim_Rothanaksambath
រងការបំផ្លិចបំផ្លាញយ៉ាងដំណំ! ក្រសួងវប្បធម៌ ដាក់ផែនការសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ក្នុងខួប ១៨ឆ្នាំ នៃការចុះបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ, ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦៖ ៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៦ ជាខួបលើកទី ១៨ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ជារៀងរាល់ឆ្នាំ ប្រជាជនកម្ពុជាទូទាំងប្រទេសតែងតែបង្ហាញក្តីសាទរ ការស្ញប់ស្ញែង និងការអបអរសាទរចំពោះប្រាសាទព្រះវិហារ ដែលឈរជើងយ៉ាងរឹងមាំនៅលើខ្នងភ្នំព្រះវិហារ ស្ថិតនៅលើផ្ទៃដីទំហំ ៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ នៃភាគខាងជើងនៃប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជារឿងដ៏ឈឺចាប់ដិតដាមក្នុងក្រអៅដួងចិត្តប្រជាជនកម្ពុជាមិនអាចបំភ្លេចបានតជំនាន់កូនចៅជំនាន់ក្រោយ ដែលប្រាសាទព្រះវិហារ បានរងការខូចខាត និងបាក់បែកយ៉ាងធ្ងន់ធ្ងរ ដោយសារការទម្លាក់គ្រាប់បែក និងបាញ់ផ្លោងពីសំណាក់យោធាថៃ ក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីចុងខែធ្នូ ឆ្នាំ២០២៥។
រចនាសម្ព័ន្ធសំខាន់ៗជាច្រើន រួមទាំងក្លោងទ្វារ និងកម្រាលប្រាសាទ ត្រូវបានបំផ្លាញ ដែលត្រូវបានចាត់ទុកថាជាការបំផ្លិចបំផ្លាញដ៏ធំធេងបំផុតចំពោះបេតិកភណ្ឌពិភពលោក។ លើសពីការបំផ្លាញសំណង់ប្រាសាទ ការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ ប្រៀបបីដូចជាបំផ្លាញដួងព្រលឹងជាតិខ្មែរ ដែលបុព្វបុរសបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។
ក្រោយកើតរឿងហេតុដ៏តក់ស្លុត នៃការបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោករូបីនៃមនុស្សជាតិ ប្រាសាទព្រះវិហារ ដែលចុះបញ្ជីនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា អាជ្ញាធរជាតិព្រះវិហារ កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា កន្លងទៅ បានរៀបចំពិធីអបអរសាទរខួប ១៨ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៦) ក្រោមប្រធានបទ «ការអភិរក្ស វិនាសកម្ម និងការស្តារឡើងវិញ»។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងនៅបរិវេណសារមន្ទីរធម្មជាតិសកល សម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក Flavio BONETTI ប្រធានការិយាល័យអង្គការយូណេស្កូប្រចាំកម្ពុជា និងតំណាងទូតនៃបណ្តាប្រទេសជាសមាជិកគណៈកម្មាធិការ ICC-Preah Vihear ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការពាក់ព័ន្ធជុំវិញខេត្តព្រះវិហារ អាជ្ញាធរជាតិព្រះវិហារ មេបញ្ជាការ មេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋានប្រមាណ ៥០០នាក់។
ពិធីអបអរសាទរខួប ១៨ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៦ | រូបភាព៖ ទំព័រហ្វេសប៊ុក អាជ្ញាធរជាតិព្រះវិហារ National Authority for Preah Vihear
ក្នុងអង្គពិធីក៏បានរំលឹកអំពីវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបានបង្កឡើងកាលពីឆ្នាំ២០២៥ កន្លងទៅ ចំពោះបេតិកភណ្ឌពិភពលោក ដោយបានបំផ្លាញអស់ទាំងស្រុងនូវលទ្ធផលការងារកន្លងមក ហើយបន្សល់ទុកនូវការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារចំនួន ៥៦២កន្លែង។
លើសពីនេះ វិនាសកម្មនេះបានបង្ខំប្រជាជនប្រមាណ ១៦ ០០០នាក់ ភៀសខ្លួនចេញពីលំនៅឋានក្នុងតំបន់បេតិកភណ្ឌពិភពលោក ខូចខាតផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនទៀត ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍតំបន់ទាំងមូល។
ជាមួយគ្នានោះ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានលើកឡើងអំពីការអនុវត្តផែនការសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ស្របតាមអនុសាសន៍របស់អ្នកជំនាញការអង្គការយូណេស្កូ និង ICC-Preah Vihear។ ផែនការនេះរួមមាន៖ ការបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម, ការទល់ទ្រសង្គ្រោះរចនាសម្ព័ន្ធប្រាសាទពីការដួលរលំបន្តទៀត, ការប្រមូលបំណែកថ្ម និងចម្លាក់រក្សាទុកសម្រាប់អភិរក្ស និងជួសជុល, ការថតឯកសារ 3D ប្រាសាទទាំងមូល និងការស្តារប្រព័ន្ធផ្លូវទឹកបុរាណ ដែលជាផ្នែកមួយដ៏សំខាន់នៃស្ថាបត្យកម្មប្រាសាទ។
សូមជម្រាបថា កិច្ចការទាំងអស់នេះបានទទួលការចូលរួមឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលកម្ពុជា អង្គការយូណេស្កូ អង្គការ ALIPH និងស្ថានបេសកកម្មអចិន្ត្រៃយ៍បារាំងប្រចាំអង្គការយូណេស្កូ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិដ៏រឹងមាំ។
ទន្ទឹមនឹងនោះ អាជ្ញាធរជាតិព្រះវិហារ ក៏បានដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខក្នុងការបន្តជួសជុលប្រាសាទ ការស្តារព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់បេតិកភណ្ឌ ការស្តារវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពសហគមន៍ ព្រមទាំងដាស់តឿនបំផុសស្មារតីសាមគ្គីជាតិដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់រូបឱ្យបន្តរួមគ្នាថែរក្សាការពារមរតកដូនតាឱ្យបានគង់វង្ស៕
ពីសារព័ត៌មាន The Khmer Daily Network
ជារៀងរាល់ឆ្នាំ ប្រជាជនកម្ពុជាទូទាំងប្រទេសតែងតែបង្ហាញក្តីសាទរ ការស្ញប់ស្ញែង និងការអបអរសាទរចំពោះប្រាសាទព្រះវិហារ ដែលឈរជើងយ៉ាងរឹងមាំនៅលើខ្នងភ្នំព្រះវិហារ ស្ថិតនៅលើផ្ទៃដីទំហំ ៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ នៃភាគខាងជើងនៃប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជារឿងដ៏ឈឺចាប់ដិតដាមក្នុងក្រអៅដួងចិត្តប្រជាជនកម្ពុជាមិនអាចបំភ្លេចបានតជំនាន់កូនចៅជំនាន់ក្រោយ ដែលប្រាសាទព្រះវិហារ បានរងការខូចខាត និងបាក់បែកយ៉ាងធ្ងន់ធ្ងរ ដោយសារការទម្លាក់គ្រាប់បែក និងបាញ់ផ្លោងពីសំណាក់យោធាថៃ ក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីចុងខែធ្នូ ឆ្នាំ២០២៥។
រចនាសម្ព័ន្ធសំខាន់ៗជាច្រើន រួមទាំងក្លោងទ្វារ និងកម្រាលប្រាសាទ ត្រូវបានបំផ្លាញ ដែលត្រូវបានចាត់ទុកថាជាការបំផ្លិចបំផ្លាញដ៏ធំធេងបំផុតចំពោះបេតិកភណ្ឌពិភពលោក។ លើសពីការបំផ្លាញសំណង់ប្រាសាទ ការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ ប្រៀបបីដូចជាបំផ្លាញដួងព្រលឹងជាតិខ្មែរ ដែលបុព្វបុរសបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។
ក្រោយកើតរឿងហេតុដ៏តក់ស្លុត នៃការបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោករូបីនៃមនុស្សជាតិ ប្រាសាទព្រះវិហារ ដែលចុះបញ្ជីនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា អាជ្ញាធរជាតិព្រះវិហារ កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា កន្លងទៅ បានរៀបចំពិធីអបអរសាទរខួប ១៨ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៦) ក្រោមប្រធានបទ «ការអភិរក្ស វិនាសកម្ម និងការស្តារឡើងវិញ»។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងនៅបរិវេណសារមន្ទីរធម្មជាតិសកល សម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក Flavio BONETTI ប្រធានការិយាល័យអង្គការយូណេស្កូប្រចាំកម្ពុជា និងតំណាងទូតនៃបណ្តាប្រទេសជាសមាជិកគណៈកម្មាធិការ ICC-Preah Vihear ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការពាក់ព័ន្ធជុំវិញខេត្តព្រះវិហារ អាជ្ញាធរជាតិព្រះវិហារ មេបញ្ជាការ មេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋានប្រមាណ ៥០០នាក់។
ពិធីអបអរសាទរខួប ១៨ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៦ | រូបភាព៖ ទំព័រហ្វេសប៊ុក អាជ្ញាធរជាតិព្រះវិហារ National Authority for Preah Vihearក្នុងអង្គពិធីក៏បានរំលឹកអំពីវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបានបង្កឡើងកាលពីឆ្នាំ២០២៥ កន្លងទៅ ចំពោះបេតិកភណ្ឌពិភពលោក ដោយបានបំផ្លាញអស់ទាំងស្រុងនូវលទ្ធផលការងារកន្លងមក ហើយបន្សល់ទុកនូវការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារចំនួន ៥៦២កន្លែង។